Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ីនឹងប្រឈមផលវិបាក បើសកម្មជនប្រឆាំង Navalny ស្លាប់ អាមេរិកព្រមាន

បានផុស

នៅ

សហរដ្ឋ​អាមេរិក​បាន​ព្រមាន​ប្រទេស​រុស្ស៊ី​​ថា នឹង​មាន​ផល​វិបាក ប្រសិន​បើ​សកម្មជន​ប្រឆាំង​ល្បីល្បាញ​ ​លោក Alexei Navalny ស្លាប់​នៅ​ក្នុង​ពន្ធនាគារ។

ព្រម​ជា​មួយ​គ្នា​នេះ ចក្រភព​អង់គ្លេស បារាំង អាល្លឺម៉ង់ និង​សហភាព​អឺរ៉ុប​បាន​សម្តែង​កង្វល់​ផង​ដែរ​ចំពោះ​ការ​ព្យាបាល​​ទៅ​លើ​សកម្មជន​ប្រឆាំង។

លោក Navalny
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិត​របស់​លោក Navalny និយាយ​ថា លោក​ Navalny នឹង​ស្លាប់​ក្នុង​រយៈ​ពេល​ពីរ​បី​ថ្ងៃ​ខាងមុខ ប្រសិន​បើ​មិន​មាន​ការ​ព្យាបាល​ដិត​ដល់​ទាន់​ពេល​វេលា​​ចំពោះ​ការ​ឈឺ​ចុក​ចាប់​ឆ្អឹង​ខ្នង និង​ស្ពឹក​ជើង​ធ្ងន់​ធ្ងរ​នោះ​ទេ។

ឯក​អគ្គរដ្ឋ​ទូត​រុស្ស៊ី​នៅ​ចក្រ​ភព​អង់គ្លេស​បាន​និយាយ​ថា លោក Navalny បាន​កំពុង​ស្វែង​រក​ការ​យក​ចិត្ត​ទុក​ដាក់ និង​មិន​អនុញ្ញាត​ឲ្យស្លាប់​នៅ​ក្នុង​គុក​ទេ។

អ្នក​រិះ​គន់​លេច​ធ្លោ​លើ​លោក​ប្រធានាធិបតី វ្លាឌីមៀរ ពូទីន លោក Navalny អាយុ​៤៤​ឆ្នាំ​ត្រូវ​បាន​ដាក់ពន្ធនាគារ​កាល​ពី​ខែ​កុម្ភៈ​ពី​បទ​ចោក​ប្រកាន់កេង​បន្លំ​ប្រាក់​ចាស់​ដែល​លោក​បាន​អះ​អាងថា ជា​ហេតុ​ផល​និយោបាយ។

លោក​បាន​ធ្វើ​កូដកម្ម​អត់​អាហារ​​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មីនា ជា​ការតវ៉ា ដែល​ក្រុម​គ្រូពេទ្យ​​របស់​លោក​​មិន​បាន​ឃើញ ហើយ​វេជ្ជបណ្ឌិត​របស់​លោក​និយាយ​ថា លទ្ធផល​ធ្វើ​តេស្ត​​ឈាម​ថ្មី​ៗ​នេះបង្ហាញ​ថា  គាត់​មាន​បញ្ហា​ខ្សោយ​តម្រង​នោម និង​ឈាន​ដល់​ការ​ឈឺ​ចាប់​ដល់​​បេះ​ដូង​ក្នុង​ពេល​ណា​មួយ។

កាល​ពី​ថ្ងៃ​អាទិត្យប្រទេស​មួយ​ចំនួន​បាន​រួម​គ្នា​តវ៉ា​ជា​អន្តរជាតិប្រឆាំង​នឹង​ការព្យាបាល​របស់​លោក Navalny នៅ​ក្នុង​ពន្ធនាគារ ប្រទេស​រុស្ស៊ី នៅ​តំបន់ Pokrov ដែល​មាន​ចម្ងាយ​១០០​គីឡូម៉ែត្រ​ពីទី​ក្រុង​មូស្គូ។

ទី​ប្រឹក្សាសន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិកលោក Jake Sullivan បាន​និយាយ​ថា នឹង​មាន​ផល​លំបាក ប្រសិន​​បើ​លោក Navalny ស្លាប់ ហើយ​រុស្ស៊ី​​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​សហគម​ន៍​អន្តរជាតិ ខណៈ​លោក​ប្រធានាធិបតី ចៃ បៃដិន បាន​និយាយ​ថា ការ​ព្យាបាល​របស់​គាត់​​គឺ​​អយុត្តិធម៌​ទាំង​ស្រុង និង​មិន​សម​រម្យ​ទាល់​តែសោះ។

សហរដ្ឋ​អាមេរិក​កំពុង​មាន​ជម្លោះ​ការ​ទូត​ជា​មួយ​រុស្ស៊ី​ជុំ​វិញ​ការ​ពុល​ថ្នាំ​ស្ទើរ​តែ​ស្លាប់​របស់​លោក Navalny កាល​ពី​ឆ្នាំ​មុន ដែល​ត្រូវ​បាន​រក​ឃើញ​ថា ជា​​​​ភ្នាក់​ងារ​​គីមី Novichock។

មេ​ដឹក​នាំ​សហភាព​អឺរ៉ុប​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​កិច្ច​ពិភាក្សា​ពី​ស្ថានភាព​នេះនៅ​ថ្ងៃ​ចន្ទ​នេះ ហើយ​លោក Josep Borrell ដែល​ជា​ទូត​ប្រចាំ​ប្លុក​នេះ​និយាយ​ថា EU មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង និង​បាន​អំនាវនាវ​ឲ្យ​អាជ្ញាធរ​ពន្ធនាគារ​​អនុញ្ញាត​ឲ្យ​ក្រុម​វេជ្ជបណ្ឌិត​របស់​លោក Navalny បាន​ចូល​ទៅ​ព្យាបាល​បន្ទាន់។

ពន្ធនាគារ​ដែល​​ដាក់​លោក Navalny

កូន​ស្រី​របស់​លោក Navalny អាយុ​២០​ឆ្នាំឈ្មោះ Daria Navalnaya  ដែល​កំពុង​រៀន​នៅ​​រដ្ឋ​កាលីហ្វញ៉ា សហរដ្ឋ​អាមេរិក​សរសេរតាម Twitter ថា ៖«សូម​អនុញ្ញាត​ឲ្យវេជ្ជបណ្ឌិត​ម្នាក់​ទៅ​មើល​ប៉ា​របស់​ខ្ញុំ​»។

ប្រពន្ធ​របស់​លោក Navalny បាន​និយាយ​ថា ប្តី​របស់​គាត់​បាន​ស្រក​ទម្ងន់​៩​គីឡូ​ចាប់​តាំង​ពី​ធ្វើ​កូដកម្ម​អត់​អាហារ​មក។

កាល​ពី​ថ្ងៃ​ពុធ អ្នក​គាំទ្រ​លោក​ Navalny នៅ​ប្រទេស​រុស្ស៊ី​បាន​​​ជួប​ជុំ​ធ្វើ​ការ​តវ៉ា​ទូទាំង​ប្រទេស​មួយ​ និង​បាន​និយាយ​ថា ៖«ក្នុង​កាលៈ​ទេសៈ អ្នក​ត្រូវ​ចាត់​វិធានការ​បន្ទាន់ បើ​ពុំ​នោះ​ទេ អ្វី​ដែល​មិន​អាច​ដោះ​ស្រាយ​បា​ន​នឹង​កើត​មាន​ឡើង»។

លោក​វេជ្ជបណ្ឌិត Alexander Polupan ដែល​បាន​ព្យាបាល​ Navalny បន្ទាប់​ពី​ត្រូវ​ថ្នាំពុល​ប្រភេទ​ភ្នាក់​ងារ​គីមី​ Novichock កាល​ពី​ឆ្នាំ​មុន​និយាយ​ថា លទ្ធផល​​ធ្វើ​តេស្ត​ឈាម​បាន​​បង្ហាញ​យ៉ាង​ច្បាស់​ថា​ គាត់​ត្រូវ​ការ​ព្យាបាល​បន្ទាន់ ឬ​ក៏​គាត់​នឹង​ស្លាប់​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​ខាង​មុខ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម