ព័ត៌មានអន្ដរជាតិ
ភ្លើងឆេះផ្ទះថែទាំមនុស្សចាស់នៅឥណ្ឌូណេស៊ី ស្លាប់មនុស្ស១៦នាក់
គ្រោះអគ្គិភ័យដ៏សាហាវមួយបានឆាបឆេះផ្ទះថែទាំមនុស្សចាស់ ក្នុងទីក្រុង Manado លើកោះ Sulawesi ប្រទេសឥណ្ឌូណេស៊ី ដោយបានសម្លាប់មនុស្សយ៉ាងតិច១៦នាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Star នាថ្ងៃចន្ទទី២៩ខែធ្នូឆ្នាំ២០២៥។

អគ្គិភ័យនេះបានកើតឡើងនៅផ្ទះថែទាំមនុស្សចាស់ Werdha Damai កាលពីយប់ថ្ងៃអាទិត្យ។ លោក Alamsyah P. Hasibuan មន្ត្រីប៉ូលិសក្នុងតំបន់ បានឲ្យដឹងថា ភ្លើងត្រូវបានពន្លត់ទាំងស្រុងនៅយប់នោះ ប៉ុន្តែអាជ្ញាធរកំពុងបន្តស៊ើបអង្កេតរកមូលហេតុដែលបង្កឲ្យមានការឆាបឆេះនេះនៅឡើយ។
យោងតាមរូបភាពពីស្ថានីយទូរទស្សន៍ Metro TV បានបង្ហាញឲ្យឃើញនូវអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅឆាបឆេះពេញអគារ ខណៈដែលអ្នកជិតខាងបានព្យាយាមជួយសង្គ្រោះមនុស្សចាស់ចេញពីក្នុងអគារដែលកំពុងឆេះ។
លោក Jimmy Rotinsulu ប្រធានផ្នែកពន្លត់អគ្គិភ័យក្រុង Manado បានប្រាប់ថា ជនរងគ្រោះភាគច្រើនជាមនុស្សចាស់ដែលជាប់គាំងនៅក្នុងអគារ ហើយមិនអាចភៀសខ្លួនចេញទាន់ពេលវេលា។ ក្រៅពីអ្នកស្លាប់ ក៏មានមនុស្ស៣នាក់ផ្សេងទៀតបានរងរបួសរលាកធ្ងន់ធ្ងរផងដែរ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


