Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌាត្រូវបានដាក់ក្នុង«បញ្ជីក្រហម»ហាមធ្វើដំណើរចូលអង់គ្លេស

បានផុស

នៅ

ប្រទេស​ឥណ្ឌាត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​«បញ្ជី​ក្រហម»​នៃ​បណ្តា​ប្រទេស​ដែលអ្នក​ធ្វើ​ដំណើរ​ទៅ​ចក្រ​ភព​អង់គ្លេស​ហាម​ឃាត​ ពី​ការ​​ភ័យ​ខ្លាចវីរុស​កូវីដ-១៩​កំប្លែង​ថ្មី​។ នេះ​​​ជា​ការ​ឲ្យ​ដឹង​ពី​រដ្ឋ​មន្ត្រីក្រសួង​​​​សុខាភិបាល។

ចាប់​ពី​ថ្ងៃ​សុក្រ ទី​២៣ ខែ​មេសា ចុង​សប្តាហ៍​នេះ មនុស្ស​ច្រើន​បំផុត​ដែល​ធ្វើ​ដំណើរ​ពី​ប្រទេស​ឥណ្ឌា​ក្នុង​រយៈ​ពេល​១០​ថ្ងៃ​ចុង​ក្រោយ​នេះ​នឹង​មិន​អនុញ្ញាត​ឲ្យ​ចូល​ចក្រភព​អង់គ្លេស​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​មាន​លិខត​ឆ្លង​ដែន​​ចក្រ​ភព​អង់គ្លេស ឬ​អៀរឡង់​ ឬ​អ្នក​ដែល​មាន​សិទ្ធិ​រស់​នៅចក្រភព​​អង់គ្លេស​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល ប៉ុន្តែ​ត្រូវ​ធ្វើ​ចត្តាឡីស័ក​នៅ​សណ្ឋាគារ​​រយៈ​ពេល​១០​ថ្ងៃ​ជា​មុន​សិន។

លោក Matt Hancock ឲ្យ​ដឹង​​ថា មាន​ករណី​ឆ្លងវីរុសកូវីដ-១៩​កំប្លែង​ថ្មី​ចំនួន​១០៣​នៅ​ចក្រភព​អង់គ្លេស។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ទៅ​កាន់​សភា​កាល​ពី​ថ្ងៃ​ចន្ទ រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​រូប​នេះ​បាន​និយាយ​ថា ភាគ​ច្រើន​នៃ​ករណី​ឆ្លង​នៃ​វីរុស​​​បំប្លែង​ថ្មី​គឺ B.1.617 ដែល​មាន​ភ្ជាប់​ទំនាក់​ទំនង​ទៅ​នឹង​ការ​ធ្វើ​ដំណើរ​អន្តរជាតិ។

លោក​ថា ការ​​​តេស្ត​សំណាក​​ត្រូវ​បាន​ធ្វើ​វិភាគ​​ដើម្បី​ឲ្យ​ឃើញ​ថា​ តើ​វីរុស​បំប្លែង​ថ្មី​មាន​ទាក់​ទង​នឹង​ចរឹក​លក្ខណៈ​គួរ​ឲ្យ​ព្រួយ​បារម្ភ​ដូច​ជា ការ​ឆ្លង​​អាក្រក់​ ពិបាក​ព្យាបាល​ ឬ​​ធន់​នឹង​វ៉ាក់សាំង។

លោក Matt Hancock

មន្ត្រី​សុខាភិបាល​បន្ត​ថា វីរុស​បំប្លែង​ថ្មី​នេះ ដែល​ត្រូវ​បាន​បង្ហាញ​អត្តសញ្ញាណ​ដំបូងនៅ​ប្រទេស​ឥណ្ឌា មាន​ការ​ព្រួយ​បារម្ភ​មួយ​ចំនួន​ដែល​​វា​អាច​​ប្រែ​ប្រួល​ហ្សេន ដូច្នេះ​​ត្រូវ​ការ​​ស្វែង​រក​បន្ថែម​ទៀត។

វា​​ដូច​ជាលឿន​បន្តិច​​ដែល​និយាយ​ ថា​​តើ​​វា​ឆ្លង​អាក្រក់​ខ្លាំង ​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត​ធ្ងន់​ធ្ងរ​ និងធន់​​នឹង​វ៉ាក់​សាំង​​ ​ដែល​​​​គួរ​តែចូល​​​ក្នុង​បញ្ជី​វីរុស​បំប្លែង​ថ្មី​គួរ​ឲ្យ​បារម្ភ​នៅ​អាហ្វ្រិក​ខាង​ត្បូង ​ខេន និង​ប្រេស៊ីល។

ការ​វាយ​តម្លៃ​កំពុង​តែ​ដំណើរ​ការ ហើយ​បច្ចុប្បន្ន​នេះ​ រដ្ឋាភិបាល​បាន​កំពុង​ព្យាយាម​បញ្ឈប់​ករណី​​មក​ដល់​​ថ្មី​ថែម​ទៀត និង​ការ​រាត​ត្បាត​នៅ​ក្នុង​ប្រទេស។

នោះ​​​ជា​មូលហេតុ​ដែល​រដ្ឋាភិបាល​​កំពុង​តែ​បង្កើន​ការ​ធ្វើ​តេស្ត​ដើម្បី​ស្វែង​រក​ឲ្យ​លឿន​នូវ​ករណី​ថ្មី​ណា​មួយ​នៅ​ក្នុង​ប្រទេស​អង់គ្លេស និង​កំពុង​ណែនាំពី​ប្រភេទ​ធ្វើ​តេស្ត​ថ្មី​រហ័ស​លឿន​ដែល​អាច​​​ទទួល​បាន​​លទ្ធផល​​ក្នុង​រយៈ​ពេល​ត្រឹម​តែ​ពីរ​បី​ម៉ោង។​

វា​មាន​ន័យ​ថា មនុស្ស​អាច​ញែកដាច់​ពី​គ្នា​លឿន​ជាង​មុន​ដើម្បី​ការពារ​ឆ្លង​ទៅ​មិត្ត​ភក្តិ ក្រុម​គ្រួសារ អ្នក​ជិត​ខាង និង​អ្នក​រួម​ការងារ​។

រដ្ឋ​មន្ត្រី​ក្រសួង​ដឹក​ជញ្ជូនលោក Grant Shapps បាន​និយាយ​ថា ការ​ចាត់​វិធាន​ការ​នេះ​ដើម្បី​ធានា​​ចក្រភព​អង់គ្លេស​មិន​ឲ្យ​បាត់​បង់​វឌ្ឍនភាព​​ដែល​កំពុង​​ជោគជ័យពីកម្មវិធី​ចាក់​វ៉ាក់សាំង៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម