Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​កំពុង​ភ័យ​ខ្លាច​ប្រតិកម្ម​អាឡ័កស៊ី​ធ្ងន់ធ្ងរ​ដូចគ្នា​នឹង​កូវីដ១៩

បានផុស

នៅ

ប្រតិកម្ម​អាឡ័កស៊ី​តាម​រដូវ​កំពុង​រីក​រាលដាល​យ៉ាង​ខ្លាំងក្លា​និង​មាន​សភាព​ធ្ងន់ធ្ងរ​​បំផុត​នៅ​សហរដ្ឋអាមេរិក​ ហើយ​​ក៏​ស្ថិត​ក្នុង​ដំណាក់កាល​ទី​បួន​នៃ​ជំងឺ​រាតត្បាត​ជា​សកល ។

មនុស្ស​គ្រប់គ្នា​កំពុង​តែ​ព្រួយ​បារម្ភ​ពី​អាការ​ អ្នក​ខ្លះ​មាន​បញ្ហា​រមាស់​ច្រមុះ​ ភ្នែក​ស្ងួត ​គ្រុន​ក្ដៅ​ ​ឈឺ​បំពង់ក​ ​ក្អក​និង​ពិបាក​ដកដង្ហើម​នៅ​រដូវ​ក្ដៅ​នេះ​តែ​ម្ដង។

តើ​រោគ​សញ្ញា​ទាំង​នេះ​ អាច​ជា​ជំងឺ​កូវីដ​ឬ​គ្រាន់​តែ​ជា​អាឡ័កស៊ី​ធម្មតា​ទូទៅ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិត Gregory Levitin អ្នក​ជំនាញ​ខាង​រោគ​ភ្នែក​និង​ត្រចៀក​នៅ​ទីក្រុង​​ញ៉ូ​យ៉​ក បាន​និយាយ​ថា ​ភាព​ច្របូកច្របល់​កំពុង​តែ​លាយឡំ​គ្នានៅអាមេរិក​​​ ហើយ “រោគ​សញ្ញា​ជា​ច្រើន​កំពុង​ត្រួត​លើ​គ្នា​ ដូចជា​ជំងឺ​កូវីដ​និង​អាឡ័កស៊ី​តាម​រដូវ ” ។

លោក Levitin បាន​បន្ថែម​ទៀត​ថា ការ​រមាស់​ច្រមុះ​ឬ​ហៀរ​ទឹកភ្នែក ​គឺ​ជា​សញ្ញា​មួយ​ដែល​អ្នក​កំពុង​ទទួល​រង​ពី​អាឡ័កស៊ី​តាម​រដូវ​ និង​មិនមែន​ជា​សញ្ញា​ពី​ជំងឺ​កូវីដ​ទេ ។ អាឡ័កស៊ី​តាម​រដូវ​ច្រើន​កើតឡើង​នៅ​ពេល​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​អ្នក​ច្រឡំ​កំណត់​លំអង​ពី​ដើមឈើ​ ផ្កា ​ឬ​ស្មៅ​ ហើយ​បង្ក​ជា​បាក់តេរី​ឬ​វីរុស។

ជា​ផ្នែក​មួយ​នៃ​ការ​ឆ្លើយតប​អាឡ័កស៊ី​ ពេលខ្លះ​រាងកាយ​របស់​អ្នក​បញ្ចេញ​សារធាតុគីមី​ដែល​គេ​ហៅ​ថា histamines។ រមាស់​ច្រមុះ​ កណ្ដាស់​រួម​ជាមួយ​ហៀរសំបោរ​និង​ភ្នែក​ស្ងួត​ គឺ​ជា​ផល​ប៉ះពាល់​ដ៏​អាក្រក់​នៃ​ការ​រលាក​ ដែល​បណ្ដាល​មក​ពី ​histamine និង​បាន​​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​អាឡ័កស៊ី។

ជំងឺ​កូវីដ​អាច​បណ្ដាល​ឲ្យ​ក្ដៅ​ខ្លួន ប៉ុន្តែ​អាឡ័កស៊ី​មិន​ដែល​ធ្វើឲ្យ​ក្ដៅ​ខ្លួន​ទេ ។ រោគ​សញ្ញា​ផ្សេង​ទៀត​ដែល​ច្រើន​កើតមាន​ជា​ញឹកញាប់​ចំពោះ​កូវីដ​ រួម​មាន​គ្រុន​ញាក់​ ឈឺ​សាច់​ដុំ​ឬ​រាងកាយ​ចុះ​ខ្សោយ​​ ​ក្អួតចង្អោរ​​និង​រាគ។ ប៉ុន្តែ​ក៏​មាន​រោគ​សញ្ញា​ជា​ច្រើន​ដែល​មាន​លក្ខណៈ​ដូចគ្នា​រវាង​កូវីដ និង​អាឡ័កស៊ី។ ឧទាហរណ៍​ការ​បាត់បង់​រសជាតិ​ឬ​ក្លិន​ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា​ជា​រោគសញ្ញា​កូវីដ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ដែល​មាន​អាឡ័កស៊ី​ក៏​អាច​មាន​បញ្ហា​ក្លិន​ផង​ដែរ​ រួម​ជាមួយ​អាការ​​ក្អក​ ដង្ហើម​ខ្លី​ ឬ​ពិបាក​ដក​ដង្ហើម អស់កម្លាំង ឈឺក្បាល ឈឺ​ក ក៏​អាច​ការ​ជា​យល់​ច្រឡំ​រវាង​កូវីដ​និង​អាឡ័កស៊ី។

ជា​ការ​ល្អ​គ្រប់គ្នា​គួរ​តែ​តាមដាន​ខ្លួនឯង​ ហើយ​ព្យាយាម​មើល​ថា​តើ​វា​ជា​ផ្នែក​មួយ​នៃ​ប្រតិកម្ម​អាឡ័កស៊ី​រយៈពេល ២ ឬ ៣ សប្ដាហ៍​ ឬ​ជា​រោគ​សញ្ញា​ ២ ​ឬ ៣ ថ្ងៃ​នៃជំងឺ​កូវីដ១៩៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖UPI

ចុចអាន៖អ្នក​ជំនាញ​ថា ការ​ពាក់​ម៉ាស​អាច​កាត់បន្ថយ​ហានិភ័យ​ប្រតិកម្ម​អាឡ័កស៊ី​ធ្ងន់ធ្ងរ

ចុចអាន៖ក្រោយ​អ្នក​ចាក់​វ៉ាក់សាំង Pfizer និង Moderna មាន​ប្រតិកម្ម​អាឡ័កស៊ី​ធ្ងន់ធ្ងរ អ្នក​ជំនាញ​ចាប់ផ្ដើម​រក​មូល​ហេតុ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម