Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News៖ ប្រធានា​ធិបតី​​ឆាដ​ Déby​ ស្លាប់​ក្នុង​សមរភូមិ​ប្រយុទ្ធជាមួយក្រុមឧទ្ទាម

បានផុស

នៅ

សេចក្តី​ថ្លែង​ការណ៍​មួយ​ពី​យោធា​បាន​និយាយ​ថា ប្រធានា​ធិបតី​​ប្រទេស​ឆាដលោក​​ Idriss Déby​ អាយុ​៦៨​ឆ្នាំ​ដែល​កាន់​​អំណាច​៣០​ឆ្នាំ​​ត្រូវ​បាន​សម្លាប់​នៅ​សមរភូមិ​ប្រយុទ្ធ បន្ទាប់​ពី​លោក​បាន​របួស​​ពី​ការ​ប្រយុទ្ធ​ជា​មួយ​ពួក​ឧទ្ទាម​។

លោក Déby កាល​ពី​សប្តាហ៍មុន​​ទើប​តែ​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​​ជ្រើស​រើស​ប្រធានាធិបតី​​អាណត្តិ​ទី​៦។ ការ​​បោះឆ្នោត​​នោះ​​បាន​ជំរុញ​​ឲ្យ​មាន​ការ​ឈ្លាន​ពាន​​ដោយ​ក្រុម​ឧទ្ទាម​ដែល​មាន​មូលដ្ឋាន​នៅលីប៊ី​ឈ្មោះ «កម្លាំង​ដើម្បី​ការ​ផ្លាស់​ប្តូរ​និង​សាមគ្គី​»​នៅឆាដ​ ដែល​មន្ត្រី​យោធា​បាន​និយាយ​ថា ត្រូវ​បាន​បណ្តេញ​ចេញ​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​​បាន​និយាយ​ថា អ្នក​នយោបាយ​ជើង​​ចាស់​មិនទាន់​បាន​ថ្លែង​សុន្ទរកថា​ពី​ជ័យជម្នះរបស់​ខ្លួន​ឡើយ​​។ បន្ទាប់​ពី​បោះ​ឆ្នោត​រួច លោកក៏​​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខ្សែ​ត្រៀម​ជួរ​មុខ​ដើម្បី​បញ្ជា​ប្រតិបត្តិការ​យោធា។

អតីត​ឧទ្ទាម និង​ជា​ទី​ប្រឹក​ប្រធានាធិបតី​លោក Abderrahman Koulamallah បាន​ប្រាប់​បណ្តាញ​​វិទ្យុបារាំង RFI ថា ៖«លោកបាន​ស្លាប់​​  នៅ​ពេលលោក​មាន​រស់​នៅ​ជា​បុរស​មាន​សេរីភាព​​ដែល​មាន​អាវុធ​នៅ​លើ​ដៃ»។

របាយការណ៍​ពីរដ្ឋធានី​ N’Djamena បាន​និយាយ​​ថា បន្ទាប់​ពី​ការ​ស្លាប់​របស់លោក Déby រដ្ឋសភា​ត្រូវ​បាន​រំលាយ​ ហើយ​រដ្ឋាភិបាល​ត្រូវ​បាន​ជំនួស​ដោយ​ក្រុម​ប្រឹក្សាយោធា​អន្តរកាល​ដែ​ល​ដឹក​នាំ​ដោយ​កូនប្រុស​របស់​លោក Déby អាយុ​៣៧​ឆ្នាំ​គឺលោក​ Mahamat Idriss Déby Itno ដែល​ជា​អគ្គមេ​បញ្ជាការ​យោធា។

សេចក្តី​ថ្លែង​ការ​ណ៍​មួយ​ដែល​ផ្សាយ​តាម​ទូរទស្សន៍​ជាតិ អ្នក​នាំ​ពាក្យ​លោក Azem Bermendao Agouna បាន​ចេញការ​អំពាវ​នាវ​មួយ​ឲ្យ​មាន​កិច្ច​ពិភាក្សា និង​សន្តិភាព​ ដល់​ប្រជា​ជន​ឆាដ​ទាំង​អស់​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ឲ្យ​បន្តរួម​គ្នា​កសាង​ប្រទេស​ឆាដ​។

លោក​បាន​និយាយ​​ទាំង​មាន​មន្ត្រី​ជុំ​វិញ​ខ្លួន​ថា ៖«ក្រុមប្រឹក្សា​ជាតិ​នៃ​ការ​ផ្លាស់​ប្តូរ​ត្រូវ​ធានា​ប្រជា​ជន​ឆាដ​ថា ត្រូវ​តែ​ប្រើ​គ្រប់​វិធាន​ការ​​​​ដើម្បី​ធានា​បាន​នូវ​សន្តិភាព សន្តិសុខ និង​សណ្តាប់​ធ្នាប់សាធារណៈ»។

លោក​ប្រធានាធិបតី Déby បាន​គ្រប់​គ្រង​ប្រទេស​ឆាដ​​​​ស្ថិត​ក្នុង​ការ​បះ​បោរដោយ​អាវុធ​តាំង​ពី​ឆ្នាំ​១៩៩១។ លោក​ជា​មេ​ដឹក​នាំ​កាន់​អំណាច​បាន​យូរ​បំផុត​ម្នាក់​នៅ​អាហ្វ្រិក និង​ជា​​សម្ព័ន្ធ​ភាព​ជិត​ស្និទ្ធ​​នៃ​មហា​អំណាច​លោក​ខាង​លិច​ដែល​ប្រយុទ្ធ​ជា​មួយ​សកម្មជន​អ៊ិស្លាម​​នៅ​ភាគ​ខាង​លិច និង​អាហ្វ្រិក​កណ្តាល៕​

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

លោកស្រី ឱ វណ្ណឌីន ជំរុញឱ្យគ្រប់មណ្ឌលសុខភាពត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល និងថែទាំអ្នកជំងឺ

ព័ត៌មានជាតិ១៥ នាទី មុន

នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការដាក់ចេញគោលនយោបាយ គឺដើម្បីផលប្រយោជន៍ពលរដ្ឋ មិនមែនសម្រាប់ធ្វើយានអវកាសទេ

ជីវិតកម្សាន្ដ៣២ នាទី មុន

“Queen of Tears” ជាប់ចំណាត់ថ្នាក់កំពូលទាំង ៣ របស់ Netflix ជាស៊េរីមានអ្នកទស្សនាច្រើនជាងគេ

ព័ត៌មានអន្ដរជាតិ៣៣ នាទី មុន

លោកតាប្រមូលអេតចាយនៅ ថៃ សម្រេចក្ដីស្រមៃទៅលេងសមុទ្រជាលើក​ដំបូងក្នុងជីវិត

ព័ត៌មានជាតិ៣៦ នាទី មុន

ដំណើរឆ្ពោះត្រៀមខ្លួន របស់សាលារៀន ដើម្បីកសាងភាពធន់ និងធានាគុណភាពអប់រំ

Sokha Hotels

ព័ត៌មានពេញនិយម