Connect with us

ព័ត៌មានអន្ដរជាតិ

ឃាតក​អាមេរិក​ម្នាក់​ស្នើ​កាត់​ទោស​ប្រហារ​ជីវិត​របស់​គាត់​ដោយ​បាញ់​កាំ​ភ្លើង​

បានផុស

នៅ

ឃាតក​ម្នាក់​ដែល​បាន​ក្លាយ​ជា​មនុស្ស​ដំបូង​គេ​ត្រូវ​បាន​កាត់​ទោសប្រហារ​​ជីវិត​នៅ​រដ្ឋ Nevada ក្នុង​រយៈ​ពេល​១៥​ឆ្នាំ​កន្លង​ទៅ​នេះ​បាន​ស្នើ​សុំ​​ឲ្យ​ប្រើ​កាំភ្លើង​បាញ់​សម្លាប់​ជា​ជាង​ការ​ចាក់​ថ្នាំ​សម្លាប់។

ក្រុម​មេធាវីរបស់​ឃាតក Zane Michael Floyd​ ដែល​​បាន​កំពុង​តស៊ូ​​នឹង​កាលបរិច្ឆេទ​​ប្រហារ​ជីវិត​ដែល​អាច​ធ្វើ​នៅ​ខែ​មិថុនា​និយាយ​ថា កូន​ក្តី​របស់​ពួក​​គាត់​​ស្នើ​សុំ​​គឺ​មិន​មែន​វិធីសាស្ត្រ​ចាក់​ថ្នាំ​សម្លាប់​ទេ។

ឯកសារតុលាការ​ដែល​សារព័ត៌មាន​ Associated Press​ បាន​ឃើញ​គឺ ក្រុម​មេធាវី​ បាន​និយាយ​ថា វិធី​សាស្ត្រ​នេះ​គឺ​មិន​សូវ​ឈឺ​ចុច​ចាប់។

ការ​ប្រើ​កាំភ្លើង​បាញ់​ដើម្បី​កាត់​ទោស​ប្រហារ​ជីវិត​គឺ​កម្រ​មាន​ណាស់​នៅ​សហរដ្ឋ​អាមេរិក។

មេធាវី​ការពារ​ក្តី​លោក Brad ​Levenson​ បាន​និយាយ​ថា កូន​ក្តី​ Floyd ​ចង់​ជៀស​វាស​ការ​ចាក់​ថ្នាំ​ប្រហារ​ជីវិត​​ចំនួន​៣​ដែល​ត្រូវ​បាន​ស្នើ​ឡើង​ដោយ​រដ្ឋ។

ប៉ុន្តែ​​បញ្ហា​ប្រឈម​ណា​មួយ​ចំនួន​​នៃ​ដំណើរ​ការ​ដែល​ស្នើ​ឡើង​ទាម​ទារ​​ឲ្យ​មាន​វិធីសាស្ត្រ​ផ្សេង​​ទៀត  ហើយ​លោក Levenson បាន​និយាយ​ថា ការ​បាញ់​នឹង​កាំភ្លើង​ជា​«វិធី​អមនុស្ស​ធម៌​បំផុត»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រហារ​ជីវិត​ដោយ​ការ​បាញ់​កាំភ្លើង​​​បច្ចុប្បន្ន​នេះ​​ត្រូវ​បាន​អនុញ្ញាត​​នៅ​​ក្នុង​រដ្ឋ​ចំនួន​៣​ប៉ុណ្ណោះ​គឺ​រដ្ឋ Mississippi, Oklahoma និង​ Utah ហើយ​វិធី​សាស្ត្រ​នេះ​មិន​ទាន់​ត្រូវ​បាន​ប្រើ​នៅ​ឡើយ​ចាប់​តាំង​ពី​ឆ្នាំ​២០១០​មក​។

ក្រុម​រដ្ឋអាជ្ញា​បាន​និយាយ​ថា ពួក​គេ​នឹង​អំពាវ​នាវ​ឲ្យ​​ប្រហារជីវិត​ Floyd នៅ​ខែ​ក្រោយ ដែល​កាល​បរិច្ឆេទ​​នៃ​ការ​ស្លាប់​របស់​គាត់​អាច​ដើម​ខែ​មិថុនា។ វា​ជា​លើក​ដំបូង​ហើយ​សម្រាប់​ការ​កាត់​ទោស​ប្រហារ​ជីវិត​នៅ​រដ្ឋ Nevada ចាប់​តាំង​ពី​ឆ្នាំ​២០០៦​មក។

ឃាត​ក Floyd អាយុ​៤៥​ឆ្នាំ​ត្រូវ​បាន​កាត់​ទោស​​​ប្រហារ​ពាក់​ព័ន្ធ​នឹង​ឧក្រិដ្ឋ​​កម្ម​​​បាញ់​សម្លាប់​មនុស្ស​៤​នាក់ និង​របួស​ធ្ងន់​ម្នាក់នៅ​ផ្សារ​ទំនើប​មួយ​​​កន្លែង​​ក្នុង​ទី​ក្រុង​ Las Vegas កាល​ពី​ឆ្នាំ​១៩៩៩។ គាត់​ត្រូវ​បានកាត់​ទោស​ប្រហារ​ជីវិត បន្ទាប់​ពី​បាន​សារភាព​នៅ​ឆ្នាំ​បន្ទាប់។

Floyd បាន​ប្តឹង​​ឧទ្ធរណ៍​ជា​ច្រើន​លើក​​ពី​ការ​កាត់​ទោស​របស់​គាត់ ហើយ​ក្រុម​មេធាវី​និយាយ​ថា​ គាត់​ក៏​បាន​ស្វែង​រក​ការ​ធានា​ពី​ក្រុម​ប្រឹក្សាភិបាល​លើក​លែង​ទោស​រដ្ឋ Nevada នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា។ ការ​ស្នើ​សុំ​របស់​គាត់​​កាល​ពី​ឆ្នាំ​មុន​ទៅ​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​ដើម្បី​បើក​សវនាការ​ជា​ថ្មី ប៉ុន្តែ​ត្រូវ​បាន​ច្រាន​ចោល។

យោង​តាម មជ្ឈមណ្ឌល​ព័ត៌មាន​នៃ​ការ​កាត់​ទោស​ប្រហារ​ជីវិត​របស់​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​​ដឹង​ថា បច្ចុប្បន្ន​មាន​មនុស្ស​៧០​នាក់​ស្ថិត​ក្នុង​ជួរ​ស្លាប់​នៅ​រដ្ឋ​ Nevada​ ដែល​ជា​រដ្ឋ​មួយ​ក្នុង​ចំណោម​រដ្ឋ​ចំនួន​ ២៧​ ដែល​​មាន​ច្បាប់​កាត់​​ទោស​ប្រហារ​ជីវិត​។ រដ្ឋ​នេះ​បាន​ផ្តល់​ការ​ធានា​ម្តងប៉ុណ្ណោះ​​ចាប់​តាំង​ពី​ឆ្នាំ​១៩៧៦៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ bbc​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១០ នាទី មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ២៨ នាទី មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ៤១ នាទី មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានជាតិ៤៥ នាទី មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យគ្រូពេទ្យព្យាបាលពូម្នាក់ដែលមានជំងឺបេះដូងរីក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម