Connect with us

ព័ត៌មានអន្ដរជាតិ

គ្មានករណីឆ្លងមែន តែទីក្រុង Melbourne រកឃើញវីរុសកូវីដ-១៩ ក្នុងលូទឹកស្អុយ

បានផុស

នៅ

បំណែកនៃមេរោគ កូវីដ-១៩ ត្រូវបានគេរកឃើញនៅក្នុងលូទឹកស្អុយ នៅតំបន់ជាយក្រុងMelbourne ចំនួន៣១ទីតាំង ថ្វីបើគ្មានករណីឆ្លងក្នុងសហគមន៍នៅរដ្ឋ Victoria ក្នុងរយៈពេលជិត២ខែក៏ដោយ។

This image has an empty alt attribute; its file name is 35394028-8925875-image-a-4_1604820387490.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្រមានថ្មីបំផុតកាលពីយប់ថ្ងៃអង្គារនេះ បានជំរុញឲ្យអ្នកដែលរស់នៅតំបន់ជាយក្រុងភាគខាងជើងនិងភាគខាងកើតទីក្រុង Melbourne ត្រូវតាមដានរោគសញ្ញានៃជំងឺកូវីដ-១៩។

ករណីឆ្លងក្នុងសហគមន៍ចុងក្រោយបំផុតរបស់រដ្ឋ Victoria ត្រូវបានគេរាយការណ៍កាលពី ៥៣ថ្ងៃមុន។

This image has an empty alt attribute; its file name is f8ff1de08befd58c1e4a085ba77d9753-1024x576.jpg

ក្រុមមន្រ្តីសុខាភិបាលបាននិយាយថា សំណាកទឹកស្អុយនេះ គឺបណ្តាលមកពីអ្នកឆ្លងកូវីដ-១៩បានបញ្ចេញភាគល្អិត នៅពេលពួកគេឆ្លងរោគដំណាក់កាលដំបូង។

ប្រធានផ្នែកសុខាភិបាលរបស់រដ្ឋ Victoria លោក Brett Sutton បាននិយាយថា វាអាចទៅរួចដែលថា ការរកឃើញទាំងនេះគឺដោយសារតែអ្នកទៅតំបន់ទាំងនោះ មានផ្ទុកជំងឺកូវីដ-១៩។

This image has an empty alt attribute; its file name is 42011624-9493221-image-m-31_1618958438057.jpg

ក្នុងចំណោមតំបន់ជាយក្រុងភាគខាងជើងមានដូចជា Ascot Vale, Brunswick, Brunswick West, Coburg, Essendon និង Essendon Fields។ រីឯនៅភាគខាងកើតរួមមាន Bayswater, Bayswater North, Boronia, Croydon, Croydon North និង Croydon South។

រោគសញ្ញាដែលត្រូវឃ្លាំមើលរួមមានឈឺបំពង់ក ក្អក ដង្ហើមខ្លី គ្រុនក្តៅ និងបាត់បង់ឬផ្លាស់ប្តូរអារម្មណ៍ឬក្លិន៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ របកគំហើញមួយទៀត! វ៉ាក់សាំងប្រឆាំងកូវីដផលិតពីថ្នាំជក់ ដែលមានតម្លៃកាន់តែថោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម