Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស៖ មានអ្នកចាក់វ៉ាក់សាំងរួចត្រឹម៣២នាក់ប៉ុណ្ណោះ ក្នុងចំណោមមនុស្សជាង៧ម៉ឺននាក់ ដែលត្រូវបញ្ជូនទៅមន្ទីរពេទ្យជាមួយជំងឺកូវីដ

បានផុស

នៅ

ការសិក្សាបានបង្ហាញថា មានជនជាតិអង់គ្លេសចាក់វ៉ាក់សាំងរួចត្រឹមតែ ៣២នាក់ប៉ុណ្ណោះក្នុងចំណោមមនុស្សជិត ៧៥.០០០នាក់ ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាមួយជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា ការរកឃើញនេះបានបង្ហាញពីប្រសិទ្ធភាពនៃវ៉ាក់សាំង ដែលផ្តល់ការការពារពីជំងឺធ្ងន់ធ្ងរ។

In the UK, more than 33 million people have received at least one jab

ការស្រាវជ្រាវបានរកឃើញថា ក្នុងចំណោមមនុស្សចំនួន៧៤,៤០៥នាក់ ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាមួយជំងឺកូវីដ-១៩ ចន្លោះខែកញ្ញាដល់ខែមីនាមានតែ ៣២នាក់ប៉ុណ្ណោះដែលបានទទួលវ៉ាក់សាំងយ៉ាងហោចណាស់បីសប្តាហ៍មុន។

ការរកឃើញនេះ ក៏ទាក់ទងនឹងអ្នកដែលទទួលវ៉ាក់សាំងតែមួយដូសផងដែរ។

A man receives an AstraZeneca vaccination in London

ទន្ទឹមនឹងនេះ ការសិក្សាផ្សេងទៀតកំពុងបន្តពិនិត្យមើល កម្រិតនៃការការពារដែលមនុស្សមាន បន្ទាប់ពីទទួលបានវ៉ាក់សាំងកូវីដចំនួនពីរដូស។

អ្នកស្រាវជ្រាវគឺលោកសាស្រ្តាចារ្យ Calum Semple មកពីសកលវិទ្យាល័យ Liverpool បាននិយាយថា លោកពិតជារីករាយណាស់ជាមួយនឹងលទ្ធផលនៃការសិក្សានេះ។ 

Only 32 vaccinated people were in hospital out of almost 75,000 admitted for treatment

លោកបានបន្ថែមថា វាបង្ហាញថា “វ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់”។ លោកបន្តថា “ពួកគេមិនត្រឹមតែធ្វើការប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ធ្វើការបានល្អ មិនធម្មតាផងដែរ”។

ទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតបន្ថែមទៀតនឹងបញ្ជាក់ច្បាស់ថា តើអ្នកដែលត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យជាមួយជំងឺកូវីដ-១៩បន្ទាប់ពីចាក់វ៉ាក់សាំង មានរោគសញ្ញាស្រាលជាងអ្នកដែលមិនបានចាក់ដែរឬក៏អត់។

This image has an empty alt attribute; its file name is 116867257_hi065587233.jpg

យោងតាមទិន្នន័យផ្លូវការរបស់រដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងថា ចំនួនមនុស្សសរុបដែលបានទទួលវ៉ាក់សាំងដូសទី១ ចន្លោះថ្ងៃទី៨ខែធ្នូដល់ថ្ងៃទី១៩ខែមេសា មាន៣៣.០៣២.១២០នាក់។

បន្ទាប់ពីទទួលដូសទី១ មនុស្ស១០.៤២៥.៧៩០នាក់ ត្រូវបានចាក់វ៉ាក់សាំងដូសទី២រួចហើយ។

This image has an empty alt attribute; its file name is 117008430_gettyimages-1231180130.jpg

ជាលើកដំបូងហើយចាប់តាំងពីខែកញ្ញា តួលេខចុងក្រោយបានបង្ហាញថា មានអ្នកជំងឺកូវីដតិចជាង ២,០០០នាក់កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។

ព័ត៌មានវិជ្ជមាននេះ បានកើតឡើងខណៈពេលការស្លាប់ដោយសារជំងឺកូវីដ បានធ្លាក់ចុះ២ភាគ៣ក្នុងរយៈពេលមួយខែ ដោយមានអ្នកស្លាប់ត្រឹម៣៣នាក់ប៉ុណ្ណោះនៅ២៤ម៉ោងចុងក្រោយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The Sun

ចុចអាន៖ ឆ្ងល់អត់! ហេតុអ្វីបានជាមានវ៉ាក់សាំង​ច្រើនប្រភេទផ្សេងៗគ្នា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម