Connect with us

ព័ត៌មានអន្ដរជាតិ

ស្រី​ៗ​ដែល​ជា​សះស្បើយ​ពី​កូវីដ ប្រឈម​បញ្ហា​មួយ​នេះ​ខ្លាំង​ជាង​គេ និង​អាច​មាន​រយៈ​ពេល​វែង

បានផុស

នៅ

អ្នក​ជំនាញ​ផ្នែក​សុខភាព​នៅ​ប្រទេស​ចិន​បាន​បញ្ជាក់​ថា ​ស្ត្រី​ដែល​ជា​សះស្បើយ​ពី​កូវីដ​ក្នុង​រយៈពេល​ពីរ​បី​ខែ​ ត្រូវ​បាន​គេ​រាយការណ៍​ពី​រោគ​សញ្ញា​ថ្មី ដែល​ទាក់ទង​នឹង​វដ្ដ​រដូវ​មិន​ទៀងទាត់។ សូម្បី​តែ​អ្នក​ដែល​មាន​រោគ​សញ្ញា​ដំបូង​ស្រាល ​ក៏​ជួប​ប្រទះ​នឹង​បញ្ហា​សុខភាព​នេះ​ដែរ។

ស្ត្រី​អាច​ជួប​ប្រទះ​រដូវ​មិន​ទៀងទាត់​ឬ​មាន​កំណក​ឈាម​ពេល​មក​ម្ដងៗ

យោង​តាម​របាយការណ៍​ថ្មី​ពី Medical News Today បាន​ឲ្យ​ដឹង ភាគច្រើន​នៃ​ស្ត្រី​ដែល​ពួកគេ​បាន​សម្ភាសន៍​បាន​ប្រាប់​ថា ​ក្រោយ​ជា​សះស្បើយ​ពី​កូវីដ​ ​រដូវ​របស់​ពួកគេ​មិន​ទៀងទាត់​ ហើយ​ពេល​មក​ម្ដង​ៗ​គឺ​មាន​កំណក​ឈាម​ដុំៗ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទទួល​រង​នូវ​ការ​ថយ​ចុះ​គុណភាព​នៃ​ជីវិត

ស្ត្រី​ជា​ច្រើន​បាន​ពន្យល់​ថា ​ការ​មក​រដូវ​របស់​ពួកគេ​បាន​ថយ​ចុះ​គុណភាព​នៃ​ជីវិត។ ឧទាហរណ៍​រយៈពេល​ការ​ឈឺចាប់​នៃ​ការ​មក​រដូវ​ ធ្វើ​ឲ្យ​ពួកគេ​ភ័យ​ព្រួយ ​ហើយ​ថែមទាំង​ជះ​ឥទ្ធិពល​ដល់​សុខភាព​ផ្លូវចិត្ត​ នៅ​ពេល​ពួកគេ​ព្រួយ​បារម្ភ​អំពី​អ្វី​ដែល​កំពុង​កើតឡើង​លើ​រាងកាយ។

​មាន​បញ្ហា​ស្ត្រេស​ខ្លាំង​ឬ​ស្រ្តេស​ដោយ​ខ្លួនឯង

ខណៈ​ពេល​ដែល​វា​មិន​ច្បាស់​ថា​ ហេតុអ្វី​វដ្ដ​រដូវ​មាន​ឥទ្ធិពល​ដោយ​វីរុស​កូរ៉ូណា​​ លោកស្រី​វេជ្ជបណ្ឌិត Linda Fan គឺ​ជា​ជំនួយ​ការ​សាស្ត្រាចារ្យ​ផ្នែក​សម្ភព​នៃ​រោគ​ស្ត្រី​និង​វិទ្យាសាស្ត្រ​បន្ត​ពូជ ចង្អុល​បង្ហាញ​ថា​ វា​អាច​បណ្ដាល​មក​ពី​ស្ត្រេស​ខ្លាំង​ក្នុង​កំឡុង​ពេល​ឆ្លង​កូវីដ។ ស្ត្រេស​ត្រូវ​បាន​គេ​ដឹង​ថា ​អាច​បណ្ដាល​ឲ្យ​មាន​ភាព​មិន​ប្រក្រតី​នៃ​ការ​មក​រដូវ​ ដោយ​ការ​រំខាន​ដល់​អ័រម៉ូន​ អ័ក្សអ៊ីប៉ូតាឡាមិច – ភីតូរីស – អូវុល (ជា​ប្រព័ន្ធ​អ័រម៉ូន​ដែល​ខួរក្បាល​ប្រើ​ដើម្បី​និយាយ​ទៅ​កាន់​អូវែរ) ។

វា​អាច​មាន​ផល​វិបាក​រយៈ​ពេល​វែង

លោកស្រី​វេជ្ជបណ្ឌិត Linda Fan បាន​សន្មត​ថា ​វីរុស​អាច​មាន​ឥទ្ធិពល​យូរអង្វែង​លើ​សរីរាង្គ​បន្ត​ពូជ​របស់​ស្ត្រី។ ទោះ​យ៉ាង​ណា​មាន​ភាព​ជឿជាក់​ខាង​ជីវសាស្ត្រ​មួយ​ចំនួន​ដែល​ថា ​វីរុស​អាច​វាយ​ប្រហារ​មុខងារ​អូវែរ​ផ្ទាល់​​​ ដោយ​ផ្អែក​លើ​ផល​ប៉ះពាល់​មួយ​ចំនួន​នៃ​វីរុស​លើ​សរីរាង្គ​ដទៃ​ទៀត។ ការសិក្សា​នៅ​ប្រទេស​ចិន​ក្នុង​ឆ្នាំ​នេះ​បាន​បង្ហាញ​ថា ២៥% នៃ​អ្នក​ដែល​មាន​ជំងឺ​មាន​ការ​ផ្លាស់ប្ដូរ​រដូវ​មិន​ធម្មតា។

ដោយឡែក​ការ​សិក្សា​មួយ​ចេញ​ផ្សាយ​នៅ​ក្នុង​ប្រព័ន្ធ​បន្ត​ពូជ BioMedicine Online នៃ​មនុស្ស​ចំនួន ១៧៧ នាក់​ដែល​មាន​ជំងឺ​កូវីដ ជាមួយ​នឹង​កំណត់ត្រា​នៃ​ការ​មក​រដូវ​ចំនួន ៤៥ (២៥%) បាន​រាយការណ៍​អំពី​ការ​ផ្លាស់ប្ដូរ​បរិមាណ​ឈាម​នៅ​ពេល​មាន​រដូវ​ ហើយ ៥០ នាក់ (២៨%) បាន​ផ្លាស់ប្ដូរ​បទពិសោធន៍​នៃ​ការ​មក​រដូវ​របស់​ពួកគេ។ វដ្ដ​រដូវ​រួម​មានការ​ហូរ​ឈាម​តិច​ជាង​មុន​ឬ​រយៈពេល​យូរ​ជាង​នេះ​មិនធ្លាប់​ជួប​ពីមុន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖eatthis

ចុចអាន៖៣ ចំណុចដែលស្ត្រីមានហានិភ័យស្លាប់ដោយសារជំងឺកូវីដ-១៩ទាបជាងបុរស

ចុចអាន៖ក្រោយ​ចាក់​វ៉ាក់សាំង​រួច​លេច​ចេញ​រោគ​សញ្ញា​បែបនេះ ​មិន​មែន​មក​ពី​ប្រតិកម្ម​វ៉ាក់សាំង​ទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម