ធ្លាប់តែជួយផ្តល់ឧបករណ៍ធ្វើតេស្តនិងម៉ាស់ទៅឲ្យអាមេរិក ពេលនេះកូរ៉េខាងត្បូង សុំឲ្យក្រុងវ៉ាស៊ីនតោនជួយផ្តល់វ៉ាក់សាំងវិញផងព្រោះខ្លួនកំពុងខ្វះខាត
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ធ្លាប់តែជួយផ្តល់ឧបករណ៍ធ្វើតេស្តនិងម៉ាស់ទៅឲ្យអាមេរិក ពេលនេះកូរ៉េខាងត្បូង សុំឲ្យក្រុងវ៉ាស៊ីនតោនជួយផ្តល់វ៉ាក់សាំងវិញផងព្រោះខ្លួនកំពុងខ្វះខាត

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃពុធទី២១ខែមេសានេះថា លោកសង្ឃឹមថា សហរដ្ឋអាមេរិកនឹងជួយដោះស្រាយបញ្ហាកង្វះវ៉ាក់សាំងកូវីដរបស់ខ្លួនវិញ ជាការតបស្នងទៅនឹងឧបករណ៍ធ្វើតេស្តនិងម៉ាស់ ដែលខ្លួនបានផ្តល់ឲ្យទីក្រុងវ៉ាស៊ីនតោន នៅពេលរោគរាតត្បាតផ្ទុះឡើងដំបូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
U.S. sent millions of face masks to China early this year, ignoring  pandemic warning signs - The Washington Post

ការស្នើសុំនេះបានធ្វើឡើង ស្របពេលរដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងរងការរិះគន់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក សម្រាប់ការធ្វើមិនបានគ្រប់ជ្រុងជ្រោយ ដើម្បីទទួលវ៉ាក់សាំងឲ្យបានគ្រប់គ្រាន់។ ប្រទេសនេះបានចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួន ត្រឹមតែ៣ភាគរយប៉ុណ្ណោះ ដោយសារតែការផ្គត់ផ្គង់របស់ពិភពលោក និងការទទួលបានមានកំណត់។

This image has an empty alt attribute; its file name is 20210217111311560_UQKP7RQI.jpg

លោក Chung Eui-yong បានប្រាប់ Kwanhun Club ដែលជាសមាគមតំណាងអ្នកសារព័ត៌មាននៅកូរ៉េខាងត្បូងថា “យើងបានសង្កត់ធ្ងន់ទៅសហរដ្ឋអាមេរិកថា មិត្តភក្តិគឺពិតជាត្រូវការមែន”។

លោកនិយាយថា ប្រទេសកូរ៉េខាងត្បូង បានប្រគល់ឧបករណ៍ធ្វើតេស្តរកមេរោគ និងម៉ាស់ក្នុងបរិមាណដ៏ច្រើនទៅឲ្យទីក្រុងវ៉ាស៊ីនតោន នៅដំណាក់កាលដំបូងនៃជំងឺរាតត្បាតកូវីដ-១៩ ក្នុងស្មារតីនៃសម្ព័ន្ធមិត្តពិសេស កូរ៉េខាងត្បូង-អាមេរិក បើទោះបីជាការផ្គត់ផ្គង់ក្នុងស្រុកមានសភាពតឹងណែនក៏ដោយ។

This image has an empty alt attribute; its file name is plane-scaled-1-1024x682.jpg

យើងសង្ឃឹមថា សហរដ្ឋអាមេរិកនឹងជួយយើងវិញ ក្នុងការប្រឈមមុខជាមួយបញ្ហាវ៉ាក់សាំង ដោយផ្អែកលើសាមគ្គីភាពដែលយើងបានបង្ហាញកាលពីឆ្នាំមុន។

ទោះបីជាយ៉ាងណាក៏ដោយ ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងសេអ៊ូល មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters ទេ។

This image has an empty alt attribute; its file name is image_2021-04-21_15-36-32-1024x683.png

ប្រជាជនប្រមាណ១.៧៧លាននាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង បានចាក់វ៉ាក់សាំង AstraZeneca ឬ Pfizer ដូសទី១។ អត្រានៃការចាក់ថ្នាំបង្ការនេះគឺទាបណាស់ បើប្រៀបធៀបជាមួយអត្រាចាក់វ៉ាក់សាំង ៤០ភាគរយនៅសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា គិតត្រឹមម៉ោង៣រសៀលថ្ងៃពុធទី២១ខែមេសា ប្រទេសកូរ៉េខាងត្បូង បានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩សរុប ១១៥,៩២៦ករណី ស្លាប់១,៨០៦នាក់ និងជាសះស្បើយ១០៥,៨៧៧នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Asian One

ចុចអាន៖ អង់គ្លេស៖ មានអ្នកចាក់វ៉ាក់សាំងរួចត្រឹម៣២នាក់ប៉ុណ្ណោះ ក្នុងចំណោមមនុស្សជាង៧ម៉ឺននាក់ ដែលត្រូវបញ្ជូនទៅមន្ទីរពេទ្យជាមួយជំងឺកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោកជំទាវ ម៉ែន សំអន ស្នើឲ្យថ្នាក់ដឹកនាំក្រុងបាវិត ត្រូវបន្តតាមដាន ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ១ ម៉ោង មុន

រាជរដ្ឋាភិបាល បន្តផ្តល់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះដោយកូវីដ ជុំទី៦ លើកទី៣

ព័ត៌មានជាតិ៤ ម៉ោង មុន

ជំនន់ទឹកភ្លៀង ធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋ ខេត្តបន្ទាយមានជ័យជាង ២ម៉ឺននាក់ និងមានស្លាប់ម្នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

ដំណោះស្រាយ រវាងក្រុមរថយន្តដឹកផ្លែឈើ ជាមួយគយច្រកអន្តរជាតិដូង ត្រូវផ្អែកលើគោលការណ៍ ៣ចំណុច

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រទះឃើញ រោងសង្វៀនប្រជល់មាន់ នៅកណ្តាលព្រៃសហគមន៍ តំបន់ការពារធម្មជាតិ វាលកំបោរ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services