ព័ត៌មានអន្ដរជាតិ
ពូទីន ជួបមន្ត្រីអ៊ីរ៉ង់ ចំពេលត្រាំ ដាក់សម្ពាធធ្ងន់លើទីក្រុងតេហេរ៉ង់
វិមានក្រឹមឡាំងនិយាយថា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានជួបជាមួយប្រធានស្ថាប័នសន្តិសុខកំពូលអ៊ីរ៉ង់នៅទីក្រុងមូស្គូកាលពីថ្ងៃសុក្រទី៣០ ខែមករា ខណៈដែលលោក ដូណាល់ ត្រាំ ដាក់សម្ពាធដោយព្យាយាមបង្ខំទីក្រុងតេហេរ៉ង់ ឲ្យធ្វើកិច្ចព្រមព្រៀងលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

ចុះផ្សាយដោយ TRT វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយលើគេហទំព័ររបស់ខ្លួនថា «ប្រមុខរដ្ឋបានទទួលលោក Ali Larijani លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់នៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី នៅក្នុងវិមានក្រឹមឡាំង»។
យ៉ាងណា កាលពីនៅថ្ងៃសុក្រ លោកត្រាំបានអះអាងថា អ៊ីរ៉ង់ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ី ចង់ធ្វើកិច្ចព្រមព្រៀងលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដើម្បីចៀសវាងសកម្មភាពយោធា។ ជាងនេះ មេដឹកនាំអាមេរិកក៏បានបន្តការគំរាមកំហែងក្នុងការបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ ដែលថ្មីៗនេះបានដាក់ចេញនូវការបង្ក្រាបលើក្រុមបាតុករផងដែរ។
ដោយឡែក ស្ថានទូតអ៊ីរ៉ង់នៅទីក្រុងមូស្គូបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «កិច្ចពិភាក្សាកាលពីថ្ងៃសុក្ររវាងលោកពូទីន និងលោក Larijani បានផ្តោតលើទំនាក់ទំនងសេដ្ឋកិច្ច និង បញ្ហាសំខាន់ៗក្នុងតំបន់ និងអន្តរជាតិ»។ ប៉ុន្តែមិនបានពន្យល់លម្អិតឡើយ។
ក្នុងពេលដែលប្រទេសអ៊ីរ៉ង់ បានលេចចេញជាសម្ព័ន្ធមិត្តសំខាន់មួយរបស់រុស្ស៊ី អំឡុងសង្គ្រាមជាមួយអ៊ុយក្រែន ទីក្រុងមូស្គូក៏បានផ្តល់ការគាំទ្រអន្តរជាតិដ៏សំខាន់ដល់ទីក្រុងតេហេរ៉ង់ ដោយស្នើសម្របសម្រួលរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ក្នុងជម្លោះបច្ចុប្បន្ននេះដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
កិច្ចប្រជុំរវាង ពូទីន -ហ្សេលេនស្គី នឹងធ្វើឡើងនៅទីក្រុងមូស្គូប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


