ព័ត៌មានអន្ដរជាតិ
ទុក្ខជាន់ទុក្ខ! ធ្លាយអុកស៊ីសែន ស្លាប់អ្នកជំងឺកូវីដ ២២នាក់នៅ ឥណ្ឌា
អ្នកជំងឺកូវីដចំនួន២២នាក់ បានស្លាប់ក្នុងមន្ទីរពេទ្យមួយនៅប្រទេសឥណ្ឌា បន្ទាប់ពីពួកគេលែងមានអុកស៊ីសែនដោយសារតែការលេចធ្លាយ។
ឧប្បត្តិហេតុនេះបានកើតឡើងកាលពីថ្ងៃពុធ ខណៈពេលដែលធុងអុកស៊ីសែនកំពុងត្រូវគេបញ្ចូល នៅកន្លែងស្តុកក្នុងមន្ទីរពេទ្យ Zakir Hussain នៃទីក្រុង Nashik។
ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់ទេ ថាតើគ្រោះថ្នាក់នេះបានកើតឡើងដោយរបៀបណា ហើយហេតុអ្វីបានជាវារំខានដល់ការផ្គត់ផ្គង់អុកស៊ីសែនដល់អ្នកជំងឺ។
ប៉ុន្តែក្រុមមន្រ្តីបាននិយាយថា មិនមានអុកស៊ីសែនហូរចូលបំពង់ខ្យល់ទេប្រហែល៣០នាទី ដែលជាហេតុបណ្តាលឲ្យអ្នកជំងឺស្លាប់។
លោក Kailash Jadhav ស្នងការក្រុងបាននិយាយថា “យើងនឹងធ្វើការស៊ើបអង្កេតលើបញ្ហានេះ ហើយចាត់វិធានការ”។
មន្ទីរពេទ្យនេះបានទូរស័ព្ទសុំជំនួយ បន្ទាប់ពីខ្លួនចាប់ផ្តើមអស់អុកស៊ីសែនដាក់ឲ្យអ្នកជំងឺខណៈ មន្ទីរពេទ្យនៅទូទាំងប្រទេស កំពុងពុះពារដើម្បីរក្សាការផ្គត់ផ្គង់អុកស៊ីសែន ចំពេលមានតម្រូវការកើនឡើងខ្ពស់។
សរសេរនៅលើបណ្តាញសង្គម Twitter នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានហៅស្ថានភាពនេះថាជា “ក្តីរន្ធត់” ហើយបាននិយាយថា លោកមានអារម្មណ៍តក់ស្លុតចំពោះការបាត់បង់អាយុជីវិត។
ប្រទេសឥណ្ឌា កំពុងរងការវាយប្រហារដោយរលកទី២នៃជំងឺកូវីដ-១៩ ដែលថ្មីៗនេះ បានរាយការណ៍អំពីករណីឆ្លងប្រចាំថ្ងៃជាង ២០០,០០០ករណី។ ការកើនឡើងនេះ បានធ្វើឲ្យមន្ទីរពេទ្យរបស់ប្រទេសឈានទៅរកការដួលរលំ ហើយបង្កឲ្យមានកង្វះខាតមិនត្រឹមតែអុកស៊ីសែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគ្រែនិងថ្នាំសង្គ្រោះជីវិតផងដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ រោគសញ្ញាកូវីដសំខាន់ៗចំនួន ៥ ដែលទាមទារឱ្យចូលពេទ្យជាបន្ទាន់
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង