Connect with us

ព័ត៌មានអន្ដរជាតិ

អ្នក​ជំនាញ​ថា កូវីដ​មិន​ងាយ​បញ្ចប់​ឡើយ បើ​ប្រជាជន​ទូទាំង​ពិភពលោក​នៅ​តែ​ខ្លាច​ពី​ផល​ប៉ះពាល់​របស់​វ៉ាក់សាំង

បានផុស

នៅ

ក្រុមអ្នកស្រាវជ្រាវសុខភាពសាធារណៈបាននិយាយថា វ៉ាក់សាំងកូវីដកំពុងផ្ដល់ពន្លឺដល់មនុស្សនៅចុងបញ្ចប់នៃវិបត្តិ មេរោគរាតត្បាត។ ប៉ុន្តែការគំរាមកំហែងដែលបង្កឡើងដោយវីរុសនេះ នឹងមិនងាយបញ្ចប់ឡើយ បើប្រជាជនទូទាំងពិភពលោកនៅតែខ្លាចរអារ និងមិនទុកចិត្តលើវ៉ាក់សាំងដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ននេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ជំនាញ​វ៉ាក់សាំង​លោក Naor Bar-Zeev នាយករង​មជ្ឈមណ្ឌល​ទទួល​ថ្នាំ​បង្ការ​អន្តរជាតិ​នៅ​សាលា​សុខភាព​សាធារណៈ Johns Hopkins បាន​គូស​បញ្ជាក់​ថា​ ទោះបី​សហរដ្ឋអាមេរិក​បាន​ចាក់​វ៉ាក់សាំង​លើ​មនុស្ស​ជាង ១៣៤,៤ លាន​នាក់​ឬ ៤១ ភាគរយនៃ​ចំនួន​ប្រជាជន​របស់​ខ្លួន​ ​ហើយ​ប្រទេស​នានា​ដូចជា​ចក្រភពអង់គ្លេស​និង​អ៊ីស្រាអែល​បាន​ទទួល​ការ​ចាក់ថ្នាំ​បង្ការ​បាន​យ៉ាង​ល្អ​ក្ដី​ ប៉ុន្តែ​ជាង​ពាក់​កណ្ដាល​ប្រទេស​ផ្សេង​ទៀត​កំពុង​មាន​ការ​យឺតយ៉ាវ​នៃ​ភាព​មិន​ទុកចិត្ត​លើ​​វ៉ាក់សាំងនិងនៅ​តែ​ខ្លាច​ពី​ផល​ប៉ះពាល់​របស់វា។

ឧទាហរណ៍​ប្រទេស​នានា​ដូចជា​ប្រេស៊ីល​និង​ឥណ្ឌា​ ដែល​ករណី​នៃ​កូវីដ​កើន​ឡើង​យ៉ាង​ឆាប់រហ័ស ​ដោយសារ​ការ​ផ្ដល់​វ៉ាក់សាំង​ដល់​ប្រជាជន​របស់​ខ្លួន​ប្រមាណ​តែ ១០ភាគរយ​ប៉ុណ្ណោះ ​ដោយ​ផ្អែក​លើ​ការ​ប៉ាន់ស្មាន​ពី​ទិន្នន័យ​ក្នុង​ពិភពលោក ។ ខណៈ​ពេល​ដែល​បណ្ដា​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក​និង​អាមេរិក​ខាងត្បូង​បាន​ចាក់​វ៉ាក់សាំង​តិច​ជាង​នេះ​ទៅទៀត។

លោក Naor Bar-Zeev បន្ថែម​ថា ” វា​ទាក់ទង​នឹង​ការ​ចម្លង​វីរុស​ដែល​កំពុង​បន្ត​និង​ការ​កើត​មាន​នៃ​វ៉ារ្យង់។ ប្រទេស​ដែល​មាន​អត្រា​ចាក់​វ៉ាក់សាំង​ខ្ពស់ ​នឹង​ឃើញ​មាន​ការ​ឆ្លង​តិច​ជាង​ឬ​តិច​ជាង​មុន” ។ ចំណែក​ប្រជាជន​នៅ​សហរដ្ឋ​អាមេរិក​មិន​អាច​ឬ​មិន​ចង់​ចាក់​វ៉ាក់សាំង​កូវីដ​ អាច​ពន្យារពេល​ការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កាន់​តែ​លើស​មុន​ ព្រោះ​​មនុស្ស​ដែល​មាន​ភាព​ស៊ាំ​តិច​នឹង​ផ្ដល់​ជា​សញ្ញា​មួយ​សម្រាប់​ការ​ផ្លាស់ប្ដូរ​មេរោគ​ថ្មី​បន្ថែម​ទៀត។

លោក​បន្ថែម​ចុងក្រោយ​ថា ​វ៉ាក់សាំង​កូវីដ​កំពុង​ផ្ដល់​ពន្លឺ​ដល់​យើង​គ្រប់គ្នា​នៅ​ចុង​បញ្ចប់​នៃ​ផ្លូវ​រូង​ក្រោម​ដី ​ប៉ុន្តែ​យើង​នឹង​មិន​អាចគេច​ផុត​ពី​ជំងឺ​រាតត្បាត​នេះ​ទេ​ រហូត​ដល់​ពិភពលោក​ទាំង​មូល​ត្រូវ​បាន​ចាក់​វ៉ាក់សាំង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖UPI

ចុចអាន៖អ្នក​ចាក់​វ៉ាក់សាំង​រួច​គួរ​ទទួលទាន​អាហារ​មួយ​មុខ​នេះ​ជា​ចាំបាច់ ដើម្បី​បន្ថែម​ការ​បង្កើន​ភាព​ស៊ាំ​ដល់​រាង​កាយ

ចុចអាន៖អ្នក​ចាក់​វ៉ាក់សាំង​គ្រប់ ២ ដូស​រួច មក​ដឹង​អត្ថប្រយោជន៍​ល្អៗ​ទាំង​នេះ

ចុចអាន៖ក្រោយ​ចាក់​វ៉ាក់សាំង​រួច​លេច​ចេញ​រោគ​សញ្ញា​បែបនេះ ​មិន​មែន​មក​ពី​ប្រតិកម្ម​វ៉ាក់សាំង​ទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២០ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម