Connect with us

ព័ត៌មានអន្ដរជាតិ

រកឃើញវ៉ាក់សាំងកូវីដក្លែងក្លាយនៅម៉ិកស៊ិក ឯនៅប៉ូឡូញ យកថ្នាំបំបាត់ស្នាមជ្រួញក្លែងធ្វើវ៉ាក់សាំង

បានផុស

នៅ

ក្រុមហ៊ុន Pfizer Inc បានរកឃើញថា វ៉ាក់សាំងកូវីដ-១៩ក្លែងក្លាយ ដែលគេយកឈ្មោះរបស់ខ្លួនប្រើ កំពុងត្រូវបានប្រើប្រាស់នៅបរទេស។

ដូសក្លែងក្លាយនៃវ៉ាក់សាំងចាក់ពីរដង ដែលត្រូវបានអភិវឌ្ឍជាមួយដៃគូអាល្លឺម៉ង់ BioNTech SE ត្រូវបានគេរកឃើញនៅក្នុងប្រទេសម៉ិកស៊ិក និងប៉ូឡូញ។

This image has an empty alt attribute; its file name is 011420vac.counterfeit2_960x540.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វ៉ាក់សាំងនៅប្រទេសម៉ិកស៊ិក គឺមានដាក់ស្លាកក្លែងបន្លំ ខណៈវ៉ាក់សាំងដែលត្រូវបានរកឃើញនៅប៉ូឡូញ គឺមានផ្ទុកសារធាតុដែលត្រូវបានគេប្រើប្រាស់នៅក្នុងផលិតផលថែរក្សាស្បែក។

វាគឺជាការប៉ុនប៉ងចុងក្រោយបង្អស់នៅក្នុងឧក្រិដ្ឋកម្មទាក់ទងនឹងវ៉ាក់សាំង ស្របពេលដែលជនល្មើសព្យាយាមទាញយកប្រយោជន៍ ពីយុទ្ធនាការចាក់ថ្នាំបង្ការរោគទូទាំងពិភពលោក និងរកប្រាក់ចំណេញពីវ៉ាក់សាំងសង្គ្រោះជីវិត។

This image has an empty alt attribute; its file name is 42056082-9497337-In_Poland_officials_found_that_the_liquid_inside_the_vials_was_a-m-32_1619042523606.jpg

នៅប្រទេសម៉ិកស៊ិក មនុស្សប្រមាណ៨០នាក់នៅគ្លីនិកមួយក្នុងរដ្ឋ Nuevo León បានទទួលវ៉ាក់សាំងក្លែងក្លាយ ជាមួយតម្លៃប្រហែល១,០០០ដុល្លារ ក្នុងមួយដូស។

លោកវេជ្ជបណ្ឌិត Manuel de la O រដ្ឋលេខាធិការក្រសួងសុខាភិបាលរដ្ឋ បានប្រាប់កាសែត The Journal ថា វ៉ាក់សាំងទាំងនេះត្រូវបានរកឃើញនៅក្នុងធុងទឹកកក។

This image has an empty alt attribute; its file name is 42056070-9497337-image-a-20_1619042010764.jpg

ទោះបីជាយ៉ាងណាក៏ដោយ គ្មានមនុស្សណាម្នាក់ហាក់ដូចជាមានប្រតិកម្មក្រោយចាក់វ៉ាក់សាំងទេ ហើយមនុស្ស៦នាក់ត្រូវបានឃុំខ្លួន។

ទន្ទឹមនឹងនេះដែរ នៅប្រទេសប៉ូឡូញ វ៉ាក់សាំងក្លែងក្លាយត្រូវបានរឹបអូសពីផ្ទះល្វែងរបស់បុរសម្នាក់ ហើយហាក់ដូចជាមិនទាន់ចាក់ឲ្យនរណាម្នាក់ទេ។

Coronavirus: Johnson & Johnson to cut size of US vaccine trial — as it  happened | Financial Times

កាសែត The Journal បានរាយការណ៍ថា វត្ថុរាវនៅខាងក្នុងដូស ត្រូវបានពិនិត្យ ហើយមើលទៅគឺជាថ្នាំព្យាបាលស្នាមជ្រួញ។

គួរបញ្ជាក់ថា វ៉ាក់សាំងកូវីដ ក្លែងក្លាយរាប់ពាន់ដូស ក៏ត្រូវបានរឹបអូសដោយប៉ូលិសនៅប្រទេសចិននិងអាហ្វ្រិកខាងត្បូងផងដែរ​ កាលពីខែមីនា៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អ្នកជំនាញណែនាំ ផឹកទឹកឲ្យបានច្រើន មុននិងក្រោយពេលចាក់វ៉ាក់សាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម