Connect with us

ព័ត៌មានអន្ដរជាតិ

WHO ទទូចដល់ប្រទេសនៅអាហ្វ្រិក កុំទាន់បំផ្លាញវ៉ាក់សាំងកូវីដផុតកំណត់ ទុកអាចប្រើបាន

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) បានទទូចដល់បណ្តាប្រទេសនៅទ្វីបអាហ្វ្រិក កុំឲ្យបំផ្លាញវ៉ាក់សាំងកូវីដ-១៩ ដែលប្រហែលជាផុតកំណត់ហើយ។

បណ្តាប្រទេសទាំងនោះ ត្រូវបានគេប្រាប់ឲ្យរក្សាទុកវ៉ាក់សាំង ហើយរង់ចាំការណែនាំបន្ថែម។

ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីប្រទេសម៉ាឡាវីនិងស៊ូដង់ខាងត្បូង និយាយថា ពួកគេនឹងបំផ្លាញចោលវ៉ាក់សាំង Oxford-AstraZeneca ចំនួន៧០,០០០ដូស ដោយសារតែពួកគេផុតកំណត់កាលពីពាក់កណ្តាលខែមេសា។

ប៉ុន្តែមជ្ឈមណ្ឌលគ្រប់គ្រងជំងឺអាហ្វ្រិក (Africa CDC) បាននិយាយថា ខ្លួនត្រូវបានធានាថា ដូសទាំងនេះគឺមានសុវត្ថិភាពក្នុងការប្រើប្រាស់។

វ៉ាក់សាំងជាច្រើន អាចត្រូវបានប្រើប្រាស់រហូតដល់ទៅ៣៦ខែបន្ទាប់ពីការផលិត ប៉ុន្តែដោយសារតែវ៉ាក់សាំងកូវីដគឺថ្មី ដូច្នេះមិនមានទិន្នន័យគ្រប់គ្រាន់ដើម្បីបញ្ជាក់ពីប្រសិទ្ធភាពរបស់វាក្នុងរយៈពេលយូរជាងនេះទេ។

យុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងមេរោគឆ្លង នៅទូទាំងទ្វីបអាហ្រ្វិក មានភាពយឺតយ៉ាវដោយសារតែបញ្ហានៃការផ្គត់ផ្គង់ និងភាពមន្ទិសង្ស័យអំពីវ៉ាក់សាំង។

លោក John Nkengasong នាយក Africa CDC បានប្រាប់សន្និសីទកាសែតកាលពីថ្ងៃព្រហស្បតិ៍ថា “ការអំពាវនាវរបស់ខ្ញុំចំពោះរដ្ឋជាសមាជិកគឺថា ប្រសិនបើយើងកំពុងធ្វើការដើម្បីប្រមូលវ៉ាក់សាំងទាំងនេះ អ្នកនឹងចូលរួមចំណែកហើយប្រើវ៉ាក់សាំងទាំងនេះ”។

ប្រទេសម៉ាឡាវីនិយាយថា ខ្លួនគ្រោងនឹងបំផ្លាញជាង១៦.០០០ដូសនៃវ៉ាក់សាំង AstraZeneca ដែលត្រូវបានផលិតដោយវិទ្យាស្ថាន Serum របស់ប្រទេសឥណ្ឌា (SII) ពីព្រោះកាលបរិច្ឆេទផុតកំណត់របស់ពួកគេគឺថ្ងៃទី១៣ខែមេសា។

ទន្ទឹមនឹងនេះ ប្រទេសស៊ូដង់ខាងត្បូងគ្រោងនឹងបំផ្លាញចំនួន ៥៩,០០០ដូសដែរ សម្រាប់ហេតុផលដូចគ្នា។

លោក Nkengasong ដែលបានហៅករណីវ៉ាក់សាំងនេះថា ជាបញ្ហាប្រឈមខ្លាំងបំផុត បាននិយាយថា SII បានណែនាំ Africa CDC ថា វ៉ាក់សាំងនៅតែអាចប្រើបាន សូម្បីតែក្រោយរយៈពេល៩ខែក៏ដោយ។

នាយកប្រចាំតំបន់អាហ្រ្វិករបស់ WHO លោក Matshidiso Moeti បានជំរុញឲ្យប្រទេសនានារក្សាទុកវ៉ាក់សាំងដោយសុវត្ថិភាព នៅពេលយើងបន្តការសិក្សានិងព្យាយាមទទួលបានដំបូន្មានច្បាស់លាស់ថាតើ វ៉ាក់សាំងនេះអាចត្រូវបានប្រើប្រាស់យូរជាងនេះដែរឬទេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ពិសេសណាស់! វ៉ាក់សាំង Sinopharm មានប្រសិទ្ធភាព ទប់ស្កាត់ការឆ្លងកូវីដសឹង ១០០ភាគរយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម