Connect with us

ព័ត៌មានអន្ដរជាតិ

មីយ៉ាន់ម៉ា ស្នើប៉ូលិសអន្តរជាតិ ចាប់ខ្លួនមេរដ្ឋប្រហារ ពេលទៅប្រជុំអាស៊ាននៅ ឥណ្ឌូណេស៊ី

បានផុស

នៅ

អង្គការប្រឆាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចង់ឲ្យប៉ូលិសអន្តរជាតិ ចាប់ខ្លួនប្រមុខរដ្ឋាភិបាលយោធា នៅពេលដែលគាត់ទៅដល់ប្រទេសឥណ្ឌូណេស៊ី សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន។

សារព័ត៌មាន Nikkei Asia នៅថ្ងៃទី២៣ខែមេសានេះ បានរាយការណ៍ថា រដ្ឋាភិបាលបង្រួបបង្រួមជាតិរបស់មីយ៉ាន់ម៉ា បានអំពាវនាវឲ្យអង្គការប៉ូលិសព្រហ្មទណ្ឌអន្តរជាតិ (Interpol) ធ្វើការសម្របសម្រួលជាមួយប៉ូលិសឥណ្ឌូណេស៊ី​ ដើម្បីចាប់ខ្លួនមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ាលោក Min Aung Hlaing នៅពេលដែលគាត់ ទៅដល់ទីក្រុងហ្សាការតា។

រដ្ឋាភិបាលបង្រួបបង្រួមនេះ គឺរួមមានសមាជិកសភានៃរដ្ឋាភិបាលស៊ីវិល សមាជិកនៃក្រុមជនភាគតិចប្រដាប់អាវុធ និងឥស្សរជននៅក្នុងចលនាតវ៉ាប្រឆាំងរដ្ឋាភិបាលយោធា។

Myanmar coup latest: Interpol asked to help arrest junta chief - Nikkei Asia

មេដឹកនាំអាស៊ាន គ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលក្នុងទីក្រុងហ្សាការតា នៅថ្ងៃទី២៤ខែមេសាស្អែកនេះ ដើម្បីពិភាក្សាអំពីវិបត្តិនយោបាយនៅក្នុងប្រទេស មីយ៉ាន់ម៉ា។ គេរំពឹងថា លោក Min Aung Hlaing ដែលជាមេដឹកនាំរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈ នឹងចូលរួមក្នុងកិច្ចប្រជុំនេះ។

ជាមួយគ្នានេះដែរ Reuters បានរាយការណ៍ថា មេដឹកនាំថៃនិងហ្វីលីពីន បាននិយាយថា ពួកគេនឹងបញ្ជូនរដ្ឋមន្ត្រីការបរទេសក្នុងនាមតំណាងអ្នកចូលរួម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មួយថ្ងៃមុនកិច្ចប្រជុំនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវដល់មេដឹកនាំអាស៊ាន ឲ្យជួយទប់ស្កាត់ វិបត្តិដែលកាន់តែខ្លាំងឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

អ្នកនាំពាក្យ UN លោក Stephane Dujarric បាននិយាយថា តំណាងពិសេសរបស់ UN ប្រចាំមីយ៉ាន់ម៉ាលោកស្រី Christine Schraner Burgener នឹងទៅទីក្រុងហ្សាការតា ដើម្បីជួបជាមួយមេដឹកនាំអាស៊ាននៅខាងក្រៅកិច្ចប្រជុំនេះ ដោយផ្តោតលើដំណោះស្រាយនយោបាយមួយ។

Stéphane Dujarric on Contemporary Challenges Facing the Media - Georgetown  Journal of International Affairs

យោងតាមប្រភពមួយបានឲ្យដឹងថា អំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា បានបណ្តាលឲ្យមនុស្សចំនួន៧៣៩នាក់ស្លាប់ និង៣,៣០០នាក់ត្រូវចាប់ខ្លួន៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Nikkei Asia

ចុចអាន៖​ មេដឹកនាំរដ្ឋប្រហារនៅមីយ៉ាន់ម៉ា Min Aung Hlaing ជានរណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម