Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំង Covishield (Astrazeneca) មានសមត្ថភាពការពារវីរុសកូវីដបំប្លែងខ្លួនឥណ្ឌា ដែលគេកំពុងភ័យខ្លាច

បានផុស

នៅ

លោក Rakesh Mishra ប្រធានមជ្ឈមណ្ឌលជីវសាស្ត្រកោសិកានិងម៉ូលេគុល (CCMB) ក្នុងប្រទេសឥណ្ឌា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លទ្ធផលបឋមនៃការសិក្សាបានបង្ហាញថា វ៉ាក់សាំង Covishield មានសមត្ថភាពការពារប្រឆាំងនឹងវីរុសកូវីដបំប្លែងខ្លួន ប្រភេទ B.1.617 ឬត្រូវបានគេស្គាល់ថាជាវីរុសបំប្លែងខ្លួនទ្វេដង។

លោកបន្តថា ការសិក្សានេះធ្វើឡើងដោយ CCMB ដែលជាវិទ្យាស្ថានរបស់ក្រុមប្រឹក្សាស្រាវជ្រាវវិទ្យាសាស្ត្រនិងឧស្សាហកម្ម (CSIR)។

Covishield protects against double mutant strain: CCMB director | Hindustan  Times

លោក Mishra បានបង្ហោះ Twitter ថា “វាជាលទ្ធផលដំបូងប៉ុន្តែជាលទ្ធផលដ៏គាប់ប្រសើរ។ វ៉ាក់សាំង Covishield អាចការពារប្រឆាំង B1617។ លទ្ធផលដំបូងពីការវិភាគបង្ហាញថា ទាំងមនុស្សទើបងើបពីឈឺ និងអ្នកចាក់វ៉ាក់សាំង Covishield ហើយ សុទ្ធតែមានការការពារប្រឆាំងវីរុសបំប្លែងខ្លួនទ្វេដង B.1.617”។

ទោះបីជាយ៉ាងណាក៏ដោយ លោក Mishra មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ វ៉ាក់សាំង Covishield ឬគេស្គាល់ថា Astrazeneca ត្រូវបានផលិតដោយវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌា (SII)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរបញ្ជាក់ថា វីរុស B.1.617 មានផ្ទុកនូវកំឡាយមកពីរវីរុសបំប្លែងខ្លួនដាច់ដោយឡែកពីគ្នាចំនួន២គឺ E484Q និង L452R។

អ្នកជំនាញមានការព្រួយបារម្ភថា វីរុសថ្មីនេះក៏អាចបង្កើនអត្រាឆ្លង និងងាយយកឈ្នះប្រព័ន្ធការពារភាពស៊ាំផងដែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Hindustan Times

ចុចអាន៖ ពិសេសណាស់! វ៉ាក់សាំង Sinopharm មានប្រសិទ្ធភាព ទប់ស្កាត់ការឆ្លងកូវីដសឹង ១០០ភាគរយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម