Connect with us

ព័ត៌មានអន្ដរជាតិ

ចិនអាចមានមីស៊ីលប្រឆាំងរ៉ាដាថ្មីសម្រាប់ការពារដែនអាកាស

បានផុស

នៅ

រូបថតដែលបានបង្ហោះនៅលើបណ្តាញសង្គមនាពេលថ្មីៗនេះពីកងទ័ពអាកាសរំដោះប្រជាជន (PLA) ហាក់ដូចជាបង្ហាញពីមីស៊ីលប្រឆាំងរ៉ាដាថ្មីដែលបំពាក់នៅក្រោមស្លាបយន្តហោះចម្បាំង J-11BS ដែលមានន័យថាប្រទេសចិនអាចមានអាវុធថ្មីដ៏ខ្លាំងក្លាសម្រាប់ការការពារការបាញ់ប្រហារពីសត្រូវ ។

យោងតាមអ្នកជំនាញអាកាសចរណ៍អាល្លឺម៉ង់លោក Andreas Rupprecht បានឲ្យដឹងថា មីស៊ីលដែលមិនទាន់ត្រូវបានគេដឹងច្បាស់នេះទំនងជាមីស៊ីលប្រឆាំងរ៉ាដាដែលត្រូវបានប្រើដើម្បីកំណត់ប្រព័ន្ធរ៉ាដារបស់សត្រូវ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Rupprecht ក៏បានកត់សម្គាល់ផងដែរថា រូបថតនេះគឺជារូបថតដំបូងបង្អស់ដែលបង្ហាញពីយន្តហោះចម្បាំង J-11BS ត្រូវបានអនុវត្តយឺតៗដោយកងទ័ព PLA ជាមួយនឹងការលាបថ្នាំមើលមិនសូវឃើញ ។ ដូចដែលសារព័ត៌មាន Sputnik បានរាយការណ៍ថា ថ្នាំលាបនេះមិនត្រឹមតែជួយឲ្យយន្ដហោះអាចលាក់បាំងមើលមិនឃើញប៉ុណ្ណោះទេតែថែមទាំងធ្វើឲ្យប្រព័ន្ធរ៉ាដាចាប់យន្តហោះមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការតាមដាន ឬប្រម៉ាញ់យន្តហោះផងដែរ ។

មីស៊ីលប្រឆាំងរ៉ាដាថ្មីនេះអាចជាសញ្ញាបង្ហាញថា ក្រុមហ៊ុនផលិតអាវុធចិនបានធ្វើឲ្យប្រសើរឡើងនូវបច្ចេកវិទ្យា បន្ទាប់ពីបានពឹងផ្អែកជាយូរមកហើយទៅលើមីស៊ីលដែលផលិតដោយអតីតសហភាពសូវៀត និងរុស្ស៊ីដូចជាកាំជ្រួចមីស៊ីល Kh-31P ជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទី មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ២៩ នាទី មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ៣ ម៉ោង មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម