Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុនប្រកាសអាសន្នវីរុសបំប្លែងថ្មីមុនកីឡាអូឡាំពិក៣ខែ

បានផុស

នៅ

ប្រទេស​ជប៉ុន​បាន​ប្រកាស​ពី​ស្ថានភាព​អាសន្នវីរុស​បំប្លែង​ថ្មី​នៅ​ក្នុង​ទី​ក្រុង​តូក្យូ និង​​ទី​ក្រុង​៣​​ផ្សេង​ទៀត​កាល​ពី​ថ្ងៃ​សុក្រម្សិល​មិញ ខណៈ​ប្រទេស​កំពុង​ប្រយុទ្ធ​នឹង​ការ​ឆ្លង​កូវីដ-១៩​ ​កើន​ឡើង​មុន​ពេល​៣​ខែ​នៃ​​​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​​។

ការ​ផ្ទុះ​​កូវីដ-១៩​​នៅ​ក្នុង​ប្រទេស​នេះ​នៅ​តែ​​មាន​តិច​ជាងប្រទេស​​ផ្សេង​ជា​ច្រើន​ទៀត ប៉ុន្តែ​​ការ​កើន​ឡើង​នូវ​ករណី​វីរុស​បំប្លែង​ថ្មី​មួយ​ចំនួន​តូច​បាន​ធ្វើ​ឲ្យ​មន្ត្រី និង​​ផ្នែក​សុខាភិបាល​មាន​ការ​ព្រួយ​បារម្ភ ខណៈ​រដ្ឋាភិបាល និង​អ្នក​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​​នៅ​តែ​ទទួច​ឲ្យ​​កីឡា​រដូវ​ក្តៅ​នេះ​​នៅ​តែ​​បន្តដំណើរ​ការ​។​

ទិដ្ឋភាព​នៅ​ប្រទេស​ជប៉ុន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនាយក​រដ្ឋ​មន្ត្រី Yoshihide Suga បាន​ប្រកាស​ដោយស្រង់​សំដី​​ពី​ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​ពាក់​ព័ន្ធ​នឹង​វីរុស​បំប្លែង​ថ្មី​ថា ៖«ថ្ងៃ​នេះ ខ្ញុំ​បាន​សម្រេច​​​ប្រកាស​ពី​ស្ថានភាព​អាសន្ន​មួយ​នៅ​ក្នុង​ទី​ក្រុង​តូក្យូ ក្យូតូ អូសាកា និងហ្សូហ្គូ»។ វិធាន​ការ​នឹង​ចាប់​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា ដល់​ថ្ងៃ​ទី​១១ ខែ​ឧសភា។

រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​វីរុស​ឆ្លង​របស់​ជប៉ុន​លោក Yasutoshi Nishimura បាន​ព្រមាន​ពីមុន​​​​ថា ​មាន​​​«អារម្មណ៍​នៃ​វិបត្តិ​ដ៏​ខ្លាំង​មួយ»​ដោយ​មាន​ប្រសាសន៍​ថា ការ​រឹត​ត្បិត​បច្ចុប្បន្ន​​នេះ​មិន​គ្រប់​គ្រាន់​​ឡើយ។

វិធាន​ការ​ថ្មី​នេះ​​​នឹង​តឹង​តែង​ជាង​​វិធានការ​​​​អាសន្ន​កាល​ពីលើក​មុន ដែល​បាន​ដាក់​នៅ​តាម​ផ្នែក​ខ្លះ​​នៃ​ប្រទេស​កាល​ពី​ខែ​មករា ប៉ុន្តែនៅ​តែ​មាន​រយៈ​ពេល​ខ្លី​​ជាង​​​​បំរាម​បិទ​ខ្ទប់​​នៅ​តាម​បណ្តា​ប្រទេស​ផ្សេង​ៗ​ក្នុង​ពិភព​លោក។​

អាជ្ញាធរ​ចង់​ឲ្យ​បារ និង​ភោជនីយដ្ឋាន​ឈប់​លក់​គ្រឿង​ស្រវឹង ឬ​បិទ​តែ​ម្តង និង​​បិទ​កន្លែង​ពាណិជ្ជកម្ម​សំខាន់ៗ​ដូច​ជា​ផ្សារ​ទំនើប​ជា​ដើម។

វិធានការ​ថ្មី​នឹង​​​ជាន់​​ថ្ងៃ​បុណ្យ​ឈប់​សម្រាក Golden Week ដែល​ជា​ពេល​វេលា​ធ្វើ​ដំណើរ​ក៏​មមាញឹក​បំផុត​របស់​ប្រទេស​ជប៉ុន​ប្រចាំ​ឆ្នាំ និង​អាច​​ឈាន​ដល់​ការ​កាត់សេវាកម្ម​រថភ្លើង និងរថយន្ត​ក្រុង​មួយ​ចំនួន​​ទៀត​ផង​។​

សម្រាប់​ព្រឹត្តិការណ៍​កីឡា អ្នក​គាំទ្រ​ត្រូវ​ហាម​ចូល​ទស្សនា​ផ្ទាល់​ពោល​គឺ​ការ​ប្រកួត​​​បិទ​ទ្វារ និង​​ជំរុញ​ឲ្យ​ធ្វើ​ការងារ​ពី​ផ្ទះ។

ទោះ​​ជា​វិធាន​ការ​នឹង​ចាប់​ផ្តើម​ថ្ងៃ​អាទិត្យ​នេះ ប៉ុន្តែ​អភិបាល​ក្រុង​តូក្យូ​​លោក​ស្រី Yuriko Koike បាន​ជំរុញ​ឲ្យ​ប្រជា​ជន​ចាប់​ផ្តើម​មាន​ការ​ប្រុង​ប្រយ័ត្ន​ជា​បន្ទាន់ រាប់​ទាំងជៀស​វាង​ពិសា​គ្រឿង​ស្រវឹង​នៅ​តាម​ដង​ផ្លូវ បន្ទាប់​ពី​បារ និង​ភោជនីយដ្ឋាន​បាន​បិទ​លឿន។

ប្រទេស​ជប៉ុន​បាន​ជោគជ័យ​ខ្លះ​ពី​ការ​ទប់​ស្កាត់​កូវីដ-១៩​ដែល​មាន​អ្នក​ស្លាប់​តិច​ជាង​១​ម៉ឺន​នាក់ បើ​ទោះ​ជា​មិន​ដែល​​ដាក់​បំរាម​បិទ​ខ្ទប់​តឹង​តែង​ក៏​ដោយ។

កាល​ពី​ថ្ងៃ សុក្រ ម្សិលមិញ ទី​ក្រុង​តូក្យូ​មាន​ករណី​ឆ្លង​កូវីដ-១៩​​ចំនួន​៧៥៩​នាក់ ខណៈ​ទី​ក្រុង​អូសាកា​មាន​អ្នក​ឆ្លង​ចំនួន​១១៦២​នាក់ ដែលតួ​លេខ​១ឆ្លង​ធ្លាក់​ចុះ​តិច​តូច​ បើ​ប្រៀប​ធៀប​នឹង​ពេល​វេលា​កាល​ពី​ដើម​សប្តាហ៍​នេះ។

មន្ត្រី​បាន​និយាយ​ថា ស្ថានភាព​នឹង​មិន​ប៉ះ​ពាល់ដល់​ការ​រៀប​ចំ​​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​ក្តៅ​នេះ​ដែល​លើក​ពី​ឆ្នាំ​២០២០​មក​​ធ្វើ​នៅ​ឆ្នាំ​២០២១​នេះ។ ប្រធាន​រៀប​ចំ​កីឡា​នេះលោក​ស្រី Seiko Hashimoto បញ្ជាក់​នៅ​ថ្ងៃ​សុក្រម្សិល​មិញ​ថា ៖«យើង​មិន​គិត​ពី​ការ​លុប​ចោក​ឡើយ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម