ព័ត៌មានអន្ដរជាតិ
មេដឹកនាំ អាស៊ាន ជួបពិភាក្សាគ្នាអំពីបញ្ហានៅមីយ៉ាន់ម៉ា ខណៈជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់មេដឹកនាំយោធា
មេដឹកនាំអាស៊ីអាគ្នេយ៍ (អាស៊ាន) កំពុងប្រជុំនៅថ្ងៃសៅរ៍នេះនៅប្រទេសឥណ្ឌូនេស៊ី ហើយមេដឹកនាំទាំងនោះនឹងពិភាក្សាពីវិធីដើម្បីបញ្ចប់ការបង្ហូរឈាមនៅប្រទេសមីយ៉ាន់ម៉ា ។
មេដឹកនាំយោធាមីយ៉ាន់ម៉ាគឺលោកឧត្តមសេនីយ Min Aung Hlaing ក៏បានចូលរួមក្នុងកិច្ចប្រជុំនោះផងដែរ ខណៈនេះជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក ចាប់តាំងពីកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះបានធ្វើរដ្ឋប្រហារនៅថ្ងៃទី ១ ខែកុម្ភៈ ។
ប្រភពការទូតនិយាយថា ការជួបប្រជុំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នៅទីក្រុងហ្សាកាតា មិនមែនជា “ជំនួបកំពូល” នោះទេ ប៉ុន្តែមានគោលបំណងបង្ហាញពីជំហររបស់អាស៊ាន មិនទទួលស្គាល់ឧត្តមសេនីយ៍ក្នុងនាមជាតំណាងជាតិរបស់មីយ៉ាន់ម៉ា ។
ប៉ុន្តែយោធាហាក់ដូចជាមានចេតនាប្រើប្រាស់ការជួបប្រជុំនេះ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការធ្វើរដ្ឋប្រហាររបស់ខ្លួន និងការគាំទ្រចំពោះផែនការរបស់ខ្លួនក្នុងការបោះឆ្នោតទូទៅសាជាថ្មី ។
ការផ្តោតសំខាន់នេះគឺថា តើសមាជិកអាស៊ាន អាចរួបរួមគ្នាក្នុងការបង្ហាញក្តីកង្វល់ជាអន្តរជាតិអំពីភាពសាហាវឃោរឃៅរបស់យោធា និងជួយសម្រុះសម្រួលដំណោះស្រាយចំពោះភាពវឹកវរនេះដែរឬយ៉ាងណា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អ្នកណានឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានឆ្នាំនេះតំណាងប្រទេស មីយ៉ាន់ម៉ា?
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង