Connect with us

ព័ត៌មានអន្ដរជាតិ

មន្ទីរពេទ្យឥណ្ឌាកំពុង​ជួប​ស៊ូណាមិ​ ឯការ​បូជា​សព​កូវីដ​-​១៩​រួម​គ្នា​ជា​ច្រើន

បានផុស

នៅ

មន្ទីរ​ពេទ្យ​​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​បាន​កំពុង​ដង្ហោយ​ហៅ​រក​អ៊ុកស៊ីសែន​ដើម្បី​ជួយ​សសង្គ្រោះ​​អាយុ​ជីវិត​​អ្នក​ជំងឺ​កូវីដ-១៩​ដែល​បាន​កំឡុង​កើន​យ៉ាង​កំហុគ​ដូច​ព្យុះ​ស៊ូណាមិ ខណៈ​សាក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​បូជា​​រួម​​ក្នុងកន្លែង​តែ​មើល​ទៅ​គួរ​ឲ្យ​សង្វេគ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណី​ឆ្លង​​កូវីដ-១៩​ថ្មី​បំបែក​កំណត់​ត្រា​ពិភព​លោក​៤​ថ្ងៃ​ជាប់​គ្នា​​ហើយ​នៅ​ប្រទេស​ឥណ្ឌា  ដោយ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២៥ ខែ​មេសា មាន​ចំនួន ៣៤៩ ៦៩១​​ នាក់​ក្នុង​រយៈ​ពេល​២៤​ម៉ោង​ប៉ុណ្ណោះ។ ចំណែក​ស្លាប់​ក្នុង​រយៈ​ពេល​ដូច​គ្នា​នេះ​​មាន​ចំនួន​២៧៦៧​នាក់។

ក្រុម​វេជ្ជបណ្ឌិត​នៅ​ទី​ក្រុង​ញូវដេលី​បាន​និយាយ​ថា ការ​ស្លាប់​អ្នក​ជំងឺ​កូវីដ-១៩​បាន​កំពុង​កើន​ឡើង​ខ្ពស់​ដោយ​ខ្វះ​អ៊ុកស៊ីសែន។

កូវីដ-១៩​វាយប្រហារ​មន្ទីរពេទ្យ​​ដូច​ព្យុះស៊ូណាមិ

បណ្តាញ​ពេទ្យ​ Max Healthcare ដែល​មិន​រក​ប្រាក់​ចំណូល​នៅ​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា​បាន​ឲ្យ​ដឹង​ថា ត្រឹម​តែជាង​២​ម៉ោង​ប៉ុណ្ណោះ​អ៊ុកស៊ីសែន​ត្រូវ​បាន​ប្រើ​អស់ ខណៈបណ្តាញ​មន្ទីរ​ពេទ្យ​​ Fortis Healthcare ដែល​ជា​បណ្តាញ​ដ៏​ធំ​មួយ​ទៀត​ថា ខ្លួន​អស់​អ៊ុកស៊ីសែន​ដើម្បី​​ផ្គត់​ផ្គង់​នៅ​ទី​ក្រុង​ញូវដេលី។

ឥណ្ឌា​កំពុង​ស្ថិត​នៅ​ក្រោម​អំណាច​នៃ​ការ​រលក​ផ្ទុះ​កូវីដ-១៩​លើក​ទី​២​ដែល​បាន​សម្លាប់​មនុស្ស​រាល់​៤នាទី​ម្នាក់​នៅ​ក្នុង​ទី​ក្រុង​ញូវដេលី។

​អ្នក​ឆ្លង​ថ្មី​នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រជា​ជន​ប្រមាណ​១.៣​ពាន់​លាន​នាក់​​គឺ​ត្រឹម​តែ​២៤​ម៉ោង​កាល​ពី​ថ្ងៃ​សៅរ៍​មាន​ចំនួន​៣៤៦៧៨៦​នាក់។ ចំណែក ករណី​ស្លាប់​​​​ក្នុង​រយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយ​មាន​ចំនួន​២៦២៤​នាក់ ដែល​ជា​អត្រា​ស្លាប់​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត​។

​​រហូត​ដល់​ពេល​នេះ​​​តួលេខ​អ្នក​ឆ្លង​សរុប​នៅ​ប្រទេស​មាន​ចំនួន​ដល់​ជាង​​១៦,៦​លាន​នាក់ ខណៈ​​អ្នក​ស្លាប់​សរុប​មាន​ចំនួន​១៨៩ ៥៤៤​នាក់។

រដ្ឋាភិបាល​បាន​ដាក់​ពង្រាយ​យន្តហោះ​យោធា​ និង​រថភ្លើង​ដើម្បី​ទទួល​យក​អ៊ុកស៊ីសែន​ចូល​ទៅ​ទី​ក្រុង​ដេលី​ពី​ការ​ផ្គត់ផ្គង់​មក​ពី​តំបន់​ផ្សេង​ក្នុង​ប្រទេស ក៏ដូច​ជា​ក្រៅ​ប្រទេស​ក្នុង​នោះ​មាន​ពី​ប្រទេស​សិង្ហបុរី​ជា​ដើម។

មន្ទីរ​ពេទ្យ​នៅ​ក្រុង​ញូវដេលី​បាន​ស្នើ​ទៅ​​តុលាការ​ជាន់​​ខ្ពស់​ក្នុង​ទី​ក្រុង​នៅ​សប្តាហ៍​នេះ​​​ឲ្យ​​​​បញ្ជា​ដល់​រដ្ឋ និង​រដ្ឋាភិបាល​ចាត់​វិធាន​ការ​បន្ទាន់​ដើម្បី​រៀប​ចំការ​​ផ្គត់​ផ្គង់វេជ្ជសាស្ត្រ ជា​ពិសេស​បំផុត​គឺ​អ៊ុកស៊ីសែន​ដែល​ត្រូវ​ការ​ចាប់​បាច់។

ការ​បូជា​សព​កូវីដ-១៩​​ច្រើន​ក្នុង​កន្លែង​តែ​មួយ​មិន​ធ្លាប់​មាន

លោក Jitender Singh Shunty អ្នក​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​ការងារវិជ្ជសាស្ត្រ​នៅ Shaheed Bhagat Singh Sewa Dal បាន​និយាយ​ថា កាល​ពីរសៀល​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ សព​កូវីដ-១៩​ចំនួន​៦០​ត្រូវ​បាន​បូជា​រួម​នៅ​កន្លែង​តែ​មួយ ខណៈ​សព​ជា​ច្រើន​ទៀត​​បាន​កំពុង​ដាក់​តម្រៀប​គ្នា​ដើម្បី​រង់​ចាំការ​បូជាបន្ត​ទៀត។

លោក​និយាយ​ទាំង​ទឹក​ភ្នែក​ថា ៖«គ្មាន​នរណា​ម្នាក់​នៅ​ដេលី​ធ្លាប់​ជួប​ទិដ្ឋភាព​បែប​នេះ​ទេ។ ក្មេង​​អាយុ​៥​ឆ្នាំ អាយុ​១៥​ឆ្នាំ អាយុ​២៥​ឆ្នាំ​បាន​កំពុងបជា។ វេទនាភ្នែក​ណាស់»។ លោក​ថា កាល​ពី​ថ្ងៃ​អង្គារ សព​ចំនួន​៧៨​នាក់​ត្រូវ​បាន​បូជា​ក្នុង​ពេល​ជា​មួយ​គ្នា​ក្នុង​កន្លែង​តែ​មួយ។

អាន​អត្ថបទ​បន្ថែម​ពាក់​ព័ន្ធ​កូវីដ-១៩​នៅ​ឥណ្ឌា

ឥណ្ឌា​ឆ្លងកូវីដ-១៩​​បំបែក​កំណត់ត្រាទៀត​ហើយ ៣ថ្ងៃចុងក្រោយនេះ​ជិត​១លាននាក់​

ឥណ្ឌាទប់លែងបាន ប្រព័ន្ធ​ដួល​រលំ​ សូម្បីរដ្ឋមន្ត្រីក៏ប្រកាសរកគ្រែតាម Facebook

មេដឹកនាំឥណ្ឌាកំពុងប្រឹងរឿងបោះឆ្នោតកំឡុងកូវីដ-១៩កំពុងធ្វើឲ្យវិនាស

វិនាសកម្មកូវីដនៅឥណ្ឌា៖ មន្ទីរពេទ្យក៏ឆេះ រីឯអ្នកជំងឺត្រូវទុកឲ្យស្លាប់នៅខាងក្រៅ ព្រោះពេទ្យលែងទទួលមើល

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AP/science

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទី មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ព័ត៌មានជាតិ១៦ នាទី មុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

សិង្ហបុរី ប្រកាសថា ខ្លួននឹងស៊ើបអង្កេតករណីកប៉ាល់កុងតឺន័រ Dali បុកជាមួយស្ពាន Francis Scott Key

ព័ត៌មានជាតិ១ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស័រ៖ ដោះស្រាយបញ្ហាព្រំដែន ត្រូវការតែអ្នកជំនាញមុតស្រួច មិនត្រូវការអ្នកជាតិនិយម អ្នកនយោបាយឡើយ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២៤ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៧ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម