ព័ត៌មានអន្ដរជាតិ
កំពុងវិនាស ឥឡូវប្រទេសជាច្រើនចាប់ផ្តើមជួយឥណ្ឌា
ប្រទេសឥណ្ឌាបានកំពុងទទួលរងធ្ងន់ធ្ងរបំផុតដោយវិបត្តិកូវីដ-១៩រលកទី២ដែលជំរុញឲ្យប្រព័ន្ធសុខាភិបាលដុនដាបខ្លាំង និងអ្នកឆ្លងថ្មីកំពុងកើនឡើងយ៉ាងគំហុក។
ករណីឆ្លងបំបែកកំណត់ត្រាថ្មីនៅឥណ្ឌា
ករណីឆ្លងកូវីដ-១៩ថ្មីបំបែកកំណត់ត្រាពិភពលោក៤ថ្ងៃជាប់គ្នានៅប្រទេសឥណ្ឌា ដោយកាលពីថ្ងៃអាទិត្យ ទី២៥ ខែមេសា មានចំនួន ៣៤៩ ៦៩១ នាក់ក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ។ ចំណែកអ្នកស្លាប់ក្នុងរយៈពេលដូចគ្នានេះមានចំនួន២៧៦៧នាក់។

ករណីឆ្លងកូវីដ-១៩ថ្មីចុងក្រោយគិតត្រឹមថ្ងៃអាទិត្យខាងលើគឺបានបំបែកកំណត់ត្រាពិភពលោករបស់ខ្លួនកាលពីថ្ងៃសៅរ៍ដែលមានចំនួន ៣៤៦ ៧៨៦នាក់។
ក្រុមវេជ្ជបណ្ឌិតនៅទីក្រុងញូវដេលីបាននិយាយថា ការស្លាប់អ្នកជំងឺកូវីដ-១៩បានកំពុងកើនឡើងខ្ពស់ដោយខ្វះអ៊ុកស៊ីសែន។
អព្ភូតហេតុជាអ្វីដែលក្រុមគ្រួសាររបស់អ្នកជំងឺកូវីដ-១៩ជាច្រើននៅទីក្រុងញូវដេលីពឹងផ្អែក។ មន្ទីរពេទ្យជាច្រើនពេញដោយអ្នកជំងឺកូវីដ-១៩ ហើយមានអ្នកជំងឺជាច្រើនត្រូវបានមន្ទីរពេទ្យបដិសេធទទួលចូលដោយសារខ្វះបរិក្ខាពេទ្យ ជាពិសសេសអ៊ុកស៊ីសែនតែម្តង។
រហូតដល់ពេលនេះប្រទេសជាច្រើនកំពុងចាប់ផ្តើមផ្តល់ជំនួយដល់ឥណ្ឌា
ប្រទេសគូប្រជែងរបស់ឥណ្ឌា គឺ ប៉ាគីស្ថាន បានសម្រេចផ្តល់ជំនួយវេជ្ជសាស្ត្រចាំបាច់ដល់ប្រទេសក្បែរខាងខ្លួនដែលកំពុងត្រូវបានរងការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតពីការរាតត្បាតកូវីដ-១៩។
រដ្ឋមន្ត្រីក្រសួងការបរទេសប៉ាគីស្ថានបាននិយាយថា ជាកាយវិការនៃសាមគ្គីភាពជាមួយប្រជាជនឥណ្ឌា ប្រទេសប៉ាគីស្ថានផ្តល់ជំនួយដល់ប្រទេសឥណ្ឌាដែលកំពុងរងទុក្ខខ្លាំងដោយកូវីដ-១៩។ ជំនួយទាំងនោះរួមមានបំពងខ្យល់ ឧបករណ៍ផ្គត់ផ្គង់អ៊ុកស៊ីសែន ម៉ាស៊ីនកាំរស្មី X, PPEs និងបរិក្ខាពេទ្យផ្សេងៗទៀត។

ក្រសួងបាននិយាយថា អាជ្ញាធរនៃប្រទេសទាំងពីរអាចរៀបចំបែបបទដើម្បីដឹកជញ្ជូនសម្ភារៈជំនួយទាំងអស់នោះឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន និងក៏អាចរិះរកមធ្យោបាយបន្ថែមទៀតដើម្បីបង្កើនកិច្ចសហប្រតិបត្តិការដើម្បីទប់ស្កាត់បញ្ហាប្រឈមនៃកូវីដ-១៩។
ការផ្តល់ជំនួយនេះបានធ្វើឡើង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Imran Khan បានលើកឡើងតាមបណ្តាញទមនាក់ទំនងសង្គមពីការបួងសួងឲ្យប្រទេសឥណ្ឌាធូរស្បើយឡើងវិញពីកូវីដ-១៩ឆាប់រហ័ស។
រដ្ឋមន្ត្រីការបរទេសលោក Shah Mahmood Qureshi និយាយថា ប្រទេសប៉ាកគីស្ថានដែលជឿលើគោលនយោបាយមនុស្សជាចម្បងបានធ្វើការផ្តល់ជំនួយដល់ប្រទេសឥណ្ឌា និងកំពុងរង់ចាំការឆ្លើយតប។
កាលពីថ្ងៃសៅរ៍ អ្នកនាំពាក្យសេតវិមាន បាននិយាយថា សហរដ្ឋអាមេរិកក៏មានការព្រួយបារម្ភយ៉ាងខ្លាំងពីករណីឆ្លងកូវីដ-១៩កើនឡើងយ៉ាងគំហុកនៅប្រទេសឥណ្ឌា និងធ្វើឲ្យមានការប្រឈមធ្ងន់ធ្ងរដល់រដ្ឋាភិបាលឥណ្ឌា ក៏ដូចជាបុគ្គលិកសុខាភិបាល។
អ្នកនាំពាក្យបាននិយាយថា ៖«យើងស្ថិតនៅក្នុងកិច្ចសន្ទនាជាប្រចាំនៅក្នុងកម្រិតខ្ពស់ និងគ្រោងផ្តល់ជំនួយជាបន្ទាន់ដល់រដ្ឋាភិបាលឥណ្ឌា និងបុគ្គលិកសុខាភិបាលឥណ្ឌា ដែលកំពុងប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ដែលកំពុងផ្ទុះឡើងយ៉ាងធ្ងន់ធ្ងរ។ យើងនឹងមានអ្វីបន្ថែមទៀតដែលត្រូវចែករំលែក»។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនកំពុងរងសម្ពាធកើនឡើងថែមទៀតដើម្បីផ្តល់ជំនួយដល់ប្រទេសឥណ្ឌាដែលជាប្រទេសមានលទ្ធិប្រជាធិបតេយ្យធំមួយក្នុងពិភពលោក និងជាសម្ព័ន្ធភាពជាយុទ្ធសាស្ត្រនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតី ចូ បៃដិន ដែលប្រជែងនឹងប្រទេសចិន។ ជំនួយរបស់អាមេរិកមានដូចជាវត្ថុធាតុដើមសម្រាប់វ៉ាក់សាំង។

ដោយឡែក ចក្រភពអង់គ្លេសបានប្រកាសថា ខ្លួនបានបញ្ជូនបំពងខ្យល់ និងអ៊ុកស៊ីសែន ទៅកាន់ទីក្រុងញូវដេលី។
ព្រមជាមួយគ្នានេះ ប្រទេសបារាំង និងអាល្លឺម៉ង់ក៏គ្រោងបញ្ជូនអ៊ុកស៊ីសែនយ៉ាងច្រើនទៅប្រទេសឥណ្ឌាក្នុងរយៈពេលដ៏ខ្លីខាងមុខ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ dnaindia & theguardian
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


