Connect with us

កូវីដ-១៩

វីដេអូ៤នាទី បង្ហាញសោកនាដកម្មកូវីដនៅឥណ្ឌា អ្នកខ្លះត្រូវទុកឲ្យស្លាប់ក្នុងឡាន ព្រោះពេទ្យអស់កន្លែងដាក់

បានផុស

នៅ

រលកទីពីរនៃជំងឺកូវីដ-១៩ ដែលកំពុងបន្តកើតឡើងនៅក្នុងប្រទេសឥណ្ឌា ត្រូវបានគេរំពឹងថា នឹងឈានដល់កម្រិតកំពូលនៅពាក់កណ្តាលខែ ឧសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្យាករណ៍ដែលបង្ហាញនៅក្នុងកិច្ចប្រជុំរវាងលោកនាយករដ្ឋមន្រ្តី Narendra Modi និងនាយករដ្ឋមន្រ្តីនៃរដ្ឋដែលរងផលប៉ះពាល់អាក្រក់បំផុត ដោយសារជំងឺកូវីដ-១៩ បានបង្ហាញថា បន្ទាប់ពីរដ្ឋ Maharashtra រដ្ឋ Gujarat និងរដ្ឋធានី New Delhi, រដ្ឋភាគខាងជើង Uttar Pradesh នឹងក្លាយជាចំណុចក្តៅដ៏ធំ ដោយមានការឆ្លងថ្មីជាង ៨០,០០០ករណី ត្រូវរាយការណ៍ជារៀងរាល់ថ្ងៃ។

នៅពេលឈានដល់ចំណុចកំពូល ករណីជំងឺកូវីដ-១៩នៅក្នុងប្រទេសអាស៊ីមួយនេះ ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៥០០,០០០ករណីក្នុងមួយថ្ងៃ ហើយអាចនឹងធ្លាក់ចុះវិញនៅចន្លោះខែមិថុនាដល់ខែកក្កដា។

រដ្ឋ Uttar Pradesh ត្រូវបានគេរំពឹងថា នឹងទទួលរងការខ្វះខាតប្រចាំថ្ងៃដូចជាខ្វះគ្រែដែលមានអុកស៊ីសែនផ្គត់ផ្គង់ប្រចាំថ្ងៃចំនួន១៦,៧៥២គ្រែ, គ្រែសង្គ្រោះបន្ទាន់ចំនួន៣,០៦១គ្រែ និងម៉ាស៊ីនជំនួយខ្យល់ដកដង្ហើមយ៉ាងតិច១,៥៣៨គ្រឿង។

អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នៅក្នុងប្រទេសឥណ្ឌា ត្រូវបានទុកចោលឲ្យដេកនៅលើហ្វ្រង់ការឬនៅក្នុងឡានរបស់ពួកគេ ខាងក្រៅមន្ទីរពេទ្យ ព្រោះតែពេទ្យលែងមានកន្លែងដាក់។

ខាងក្រោមនេះ គឺជាវីដេអូរយៈពេល៤នាទីដែលបង្ហាញពីសោកនាដកម្មកូវីដនៅឥណ្ឌា ដែលពិតជារន្ធត់និងតក់ស្លុត៖

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Xinhua

ចុចអាន៖ កំពុងវិនាស​ ឥឡូវប្រទេសជាច្រើនចាប់ផ្តើមជួយឥណ្ឌា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

HERBALIFE កម្ពុជា រៀបចំកម្មវិធីបរិច្ចាគឈាម ដែលជាឆ្នាំទី ៦ ជាមួយសមាជិកឯករាជ្យ និងបុគ្គលិករបស់ខ្លួន ដើម្បីគាំទ្រដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម

ព័ត៌មានជាតិ១៥ នាទី មុន

សាលាបង្រៀនគួរមួយកន្លែង បង្កើតកម្មវិធីលាងម៉ូតូ ស្វែងរកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

តើណាតូ និងអឺរ៉ុបបរិយាយយ៉ាងណាចំពោះការវាយប្រហារភេរវកម្មនៅ រុស្ស៊ី?

ព័ត៌មានជាតិ២៥ នាទី មុន

ជារឿងកម្រណាស់! យុវតីខ្មែរ១រូប បានអភិវឌ្ឍខ្លួនពីនារីអាកាសចរណ៍ ក្លាយជាអ្នកបើកយន្តហោះ

កីឡា២៨ នាទី មុន

អតីត​ជម្រើសជាតិ សាយ ពិសិដ្ឋ ដឹក​នាំ​ក្រុមអន្តោប្រវេសន៍ឈ្នះជើងឯកក្រសួងមហាផ្ទៃ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម