Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា ប្រកាស ព្យួរ.ក អ្នកណាហ៊ានបង្កឧបសគ្គ ដល់ការផ្គត់ផ្គង់អុកស៊ីសែនទៅមន្ទីរពេទ្យ

បានផុស

នៅ

តុលាការជាន់ខ្ពស់ក្នុងទីក្រុង New Delhi ដែលជាទីក្រុងមានប្រជាជនប្រមាណ៣០លាននាក់​ បានចេញសេចក្តីសម្រេចដ៏ម៉ឺងម៉ាត់មួយថា ប្រសិនបើនរណាម្នាក់ត្រូវបានគេរកឃើញថា បង្កជាឧបសគ្គដល់ការផ្គត់ផ្គង់អុកស៊ីសែនទៅមន្ទីរពេទ្យ ពួកគេនឹងត្រូវព្យួរ.ក។

This image has an empty alt attribute; its file name is 42159356-9506681-A_man_carries_an_oxygen_canister_to_his_car_in_West_Bengal_India-a-52_1619271390211.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រមុខរដ្ឋាភិបាលក្រុង Delhi លោក Arvind Kejriwal បានត្អូញត្អែរថា ការផ្គត់ផ្គង់ចាំបាច់ កំពុងត្រូវបានរាំងស្ទះនៅតាមព្រំដែនរដ្ឋ មុនពេលចូលដល់ទីក្រុង New Delhi ដែលនាំឲ្យពន្យារពេលដល់ការបញ្ជូនទៅមន្ទីរពេទ្យដែលកំពុងជួបប្រទះបញ្ហា។

This image has an empty alt attribute; its file name is 42159350-9506681-Workers_check_medical_oxygen_cylinders_to_be_transported_to_hosp-a-7_1619283793299.jpg

គ្រូពេទ្យជាច្រើន បានអំពាវនាវសុំជំនួយនៅតាមបណ្តាញសង្គមក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ខណៈដែលកង្វះខាតកាន់តែធ្ងន់ធ្ងរទៅៗ ដោយមន្ទីរពេទ្យ Max Healthcare និង Fortis បានព្រមានក្នុងពេលតែមួយថា ពួកគេអាចអស់ការផ្គត់ផ្គង់ក្នុងរយៈពេលមួយម៉ោង។

This image has an empty alt attribute; its file name is 42184922-9508863-image-a-12_1619336602870.jpg

ក្រុមហ៊ុន Max ដែលបើកមន្ទីរពេទ្យនៅភាគខាងជើងនិងខាងលិចប្រទេសឥណ្ឌា បាននិយាយនៅលើ Twitter ថា “យើងសោកស្តាយណាស់ដែលបានត្រូវជូនដំណឹងថា យើងសូមផ្អាកការទទួលអ្នកជំងឺថ្មីនៅតាមមន្ទីរពេទ្យទាំងអស់ក្នុងទីក្រុង Delhi រហូតដល់ការផ្គត់ផ្គង់អុកស៊ីសែន មានស្ថិរភាព”។

This image has an empty alt attribute; its file name is 42194772-9509181-image-a-28_1619361413446.jpg

ទីក្រុង Delhi ត្រូវការអុកស៊ីសែនយ៉ាងហោចណាស់ ៤៨០ មេទ្រីកតោនដើម្បីព្យាបាលអ្នកជំងឺ កូវីដឲ្យមានប្រសិទ្ធិភាព។ កាលពីថ្ងៃសុក្រ រដ្ឋធានីនេះទទួលបានតែ ២៩៧ មេទ្រីកតោនប៉ុណ្ណោះ។

This image has an empty alt attribute; its file name is 42194774-9509181-image-a-33_1619361498277.jpg

វេជ្ជបណ្ឌិតម្នាក់ បានប្រាប់វិទ្យុប៉ុស្តិ៍លេខ៤ ថា រដ្ឋាភិបាលចាំបាច់ត្រូវធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីពន្លឿនការផ្គត់ផ្គង់អុកស៊ីសែន និងថ្នាំដល់អ្នកដែលត្រូវការជំនួយ។

This image has an empty alt attribute; its file name is 42194784-9509181-image-a-27_1619361377871.jpg

កាលពីថ្ងៃចន្ទ ប្រទេសឥណ្ឌា បានបំបែកកំណត់ត្រា៥ថ្ងៃជាប់គ្នា ជាមួយការស្លាប់និងឆ្លងកូវីដខ្ពស់បំផុត។ ប្រទេសនេះបានប្រកាសចំនួនអ្នកឆ្លងថ្មីក្នុងកម្រិតកំណត់ត្រា ៣៥២,៩៩១ករណី និងអ្នកស្លាប់ចំនួន២,៨១២នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ មេដឹកនាំឥណ្ឌាកំពុងប្រឹងរឿងបោះឆ្នោតកំឡុងកូវីដ-១៩កំពុងធ្វើឲ្យវិនាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ៣៤ នាទី មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ១ ម៉ោង មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ១ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម