Connect with us

ព័ត៌មានអន្ដរជាតិ

វីដេអូ​ទាហាន​នាវា​ឥណ្ឌូណេស៊ី​ដែល​លិច​ស្លាប់​ទាំង​អស់​ច្រៀង​បទ​«លាហើយ»

បានផុស

នៅ

កាល​ពី​ល្ងាច​មិញ​នេះ​មាន​លេច​ចេញ​​វីដេអូ​ខ្លី​មួយ​ដែល​សមាជិក​​ទាហាន​នាវា​ជើង​ទឹក​ប្រទេស​ឥណ្ឌូណេស៊ី​​ដែល​បាន​លិច​ក្នុង​សមុទ្រ​បាត់​បង់​ជីវិត​ទាំង​អស់​​​នោះ​បាន​នាំ​គ្នា​ច្រៀង​យ៉ាង​សប្បាយ​រីក​រាយ​នៅ​លើ​នាវា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីដេអូ​ច្រៀង​ជុំ​គ្នា​យ៉ាង​សប្បាយ​រីក​រាយ​នេះ​ត្រូវ​បាន​ថត​មួយ​សប្តាហ៍ មុន​ពេល​នាវា​ KRI Nanggala 402 បាន​លិច​ទៅ​ក្នុង​បាត់​សមុទ្រ​ដែល​មាន​សមាជិក​មួយ​ចំនួន​ក្នុង​ចំណោម​សមាជិក​នាវា​ទាំង​​៥៣​នាក់​ដែល​បាន​បាត់​បង់​ជីវិត​បាន​នាំ​គ្នា​ច្រៀង​បទ​«Sampai Jumpa»​ជា​ភាសា​ឥណ្ឌូណេស៊ី ដែល​មាន​ន័យ​ថា «លាហើយ»។

មេ​បញ្ជាការ​ទាហាន​ជើង​ទឹក​ឥណ្ឌូណេស៊ី​លោក Heri Oktavian ក៏​ស្ថិត​ក្នុង​ចំណោម​​អ្នក​ច្រៀង​ទាំងនោះ​ដែរ​ដែល​នៅ​ជុំ​វិញ​អ្នក​លេង​ហ្គីតា​ម្នាក់។

ក្រុម​នាវឹក​បាន​ច្រៀងថា ៖«ទោះបី​ជា​ខ្ញុំ​មិន​ទាន់​ត្រៀម​ខ្លួន​ដើម្បីបាត់​បង់​អ្នក ក៏​ខ្ញុំ​មិន​ទាន់​ត្រៀម​ខ្លួន​ដើម្បី​រស់​នៅ​ដោយ​គ្មាន​អ្នក​​​ដែរ។ ខ្ញុំ​សូម​ជូន​ពរ​អ្នក​ឲ្យ​ទទួល​បាន​អ្វី​ដែល​ល្អ​បំផុត»។

អ្នក​នាំ​ពាក្យយោធា​ឥណ្ឌូណេស៊ី លោក Djawara Whimbo បាន​ប្រាប់​ថា វីដេអូ​នេះ​ត្រូវ​បាន​ថត​នៅ​ពេល​មាន​ការ​ជួប​ជុំ​​​លា​​មេ​បញ្ជាការ​ចាស់ ហើយ​​​មេ​ញ្ជាការ​នៃ​កង​ទ័ព​នាវា​មុជ​ទឹក​ដែល​បាន​លិច​នោះ​ទើប​​​​ចូល​កាន់​តំណែង​កាល​ពី​ដើម​ខែ​មីនា។

សូម​បញ្ជាក់​ថា នាវា​មុជ​ទឹក​ដែល​ផលិត​នៅ​ប្រទេស​អាល្លឺម៉ង់​​ ជា​នាវា​មួយ​ក្នុង​ចំណោម​នាវា​មុជ​ទឹក​៥​គ្រឿង​របស់​ប្រទេស​ឥណ្ឌូណេស៊ី បាន​បាត់​ខ្លួន​កាល​ពីថ្ងៃ​ព្រហហ្បតិ៍សប្តាហ៍​មុន​ ខណៈ​នាវា​នេះ​គ្រោង​នឹង​ធ្វើ​សមយុទ្ធ​មុជ​ទឹក​មែន​ទែន​នៅ​ថ្ងៃ​អាទិត្យ​ឯ​សមុទ្រ​កោះ​បាលី។

កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​​២៥​ ខែ​មេសា ប្រទេស​ឥណ្ឌូណេស៊ី​បាន​ប្រកាស​ថា ខ្លួន​​បាន​រក​ឃើញ​បំណែក​នាវា​នោះ​​ដែល​មាន​ជម្រៅ​ក្រោម​ទឹក​ប្រហែល​ជា​៨០០​ម៉ែត្ររ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម