នាយករដ្ឋមន្ត្រីក៏ ថៃ មិនលើកលែង! លោក ប្រាយុទ្ធ ត្រូវពិន័យ ៦ពាន់បាត ដោយសារមិនពាក់ម៉ាស់ក្នុងកិច្ចប្រជុំ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រីក៏ ថៃ មិនលើកលែង! លោក ប្រាយុទ្ធ ត្រូវពិន័យ ៦ពាន់បាត ដោយសារមិនពាក់ម៉ាស់ក្នុងកិច្ចប្រជុំ

បានផុស

នៅ

កាលពីថ្ងៃទី២៦ខែមេសា នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា ត្រូវបានពិន័យជាទឹកប្រាក់ដោយសារមិនពាក់ម៉ាស់នៅទីសាធារណៈ ខណៈពេលលោកចូលរួមកិច្ចប្រជុំនៅឯវិមានរដ្ឋាភិបាល ដើម្បីពិភាក្សាអំពីស្ថានការណ៍ជំងឺកូវីដ-១៩ នៅក្នុងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃចន្ទ នាយករដ្ឋមន្រ្តីថៃរូបនេះ បានពន្យល់នៅលើ Facebook អំពីរបៀបដែលរដ្ឋាភិបាលរបស់លោក កំពុងជំរុញឲ្យទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ បន្ថែមទៀត និងបានបង្ហោះរូបថតនៃកិច្ចប្រជុំដែលបង្ហាញរូបលោក រួមជាមួយទីប្រឹក្សាជាច្រើននាក់។

ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីទាំងអស់សុទ្ធតែពាក់ម៉ាស់ ខុសគេតែលោកនាយករដ្ឋមន្រ្តីប៉ុណ្ណោះ។

ឥឡូវ រូបភាពនៃកិច្ចប្រជុំនេះត្រូវបានលុបចោលវិញហើយ ដោយសារតែមានប្រតិកម្មខ្លាំងក្លា និងការរិះគន់យ៉ាងចាស់ដៃ។

អភិបាលក្រុងបាងកកលោក Aswin Kwanmuang បានក្រើនរំលឹកដល់ប្រជាជនឲ្យពាក់ម៉ាស់ ចាប់ពីថ្ងៃចន្ទទៅ ចំពេលមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩ បើមិនដូច្នោះទេ ពួកគេនឹងត្រូវពិន័យជាទឹកប្រាក់រហូតដល់ទៅ២ម៉ឺនបាតឬ ៦៤០ដុល្លារ។

បន្ទាប់ពីការបង្ហោះ Facebook របស់នាយករដ្ឋមន្ត្រីថៃនិងមានប្រតិកម្មប្រឆាំងលោកប្រាយុទ្ធ, លោក Aswin បានបង្ហោះនៅលើទំព័រ Facebook របស់លោកថា លោកនាយករដ្ឋមន្រ្តីត្រូវបានពិន័យជាប្រាក់ ៦,០០០បាត (១៩០ដុល្លារអាមេរិក) ពីបទមិនគោរពតាមច្បាប់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Republic World

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services