អត្តពលិកហែលទឹក មីយ៉ាន់ម៉ា នឹងមិនកាន់ទង់ជាតិខ្លួនក្នុងការដើរក្បួនព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ដើម្បីប្រឆាំងការបង្រ្កាបរបស់យោធា
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

អត្តពលិកហែលទឹក មីយ៉ាន់ម៉ា នឹងមិនកាន់ទង់ជាតិខ្លួនក្នុងការដើរក្បួនព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ដើម្បីប្រឆាំងការបង្រ្កាបរបស់យោធា

បានផុស

នៅ

កីឡាករហែលទឹកដ៏លេចធ្លោម្នាក់ របស់ប្រទេសមីយ៉ាន់ម៉ា និយាយថា គាត់នឹងជៀសវាងពីការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ ដើម្បីប្រឆាំងនឹងការបង្ក្រាបរបស់យោធា នៅក្នុងប្រទេសរបស់គាត់ ។ ជនស៊ីវិលជាង ៧០០ នាក់ហើយត្រូវបានសម្លាប់ ចាប់តាំងពីយោធាកាន់កាប់អំណាចកាលពីខែកុម្ភៈ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីនធឺណិត កីឡាករហែលទឹក freestyle ឈ្មោះ Win Htet Oo បានហៅការបង្ក្រាបរបស់យោធា និងប៉ូលិសថាជា “ការសម្លាប់ដោយមិនរើសមុខ” ។

ទន្ទឹមនោះ កីឡាករហែលទឹករូបនេះ ក៏បានពណ៌នាពីគណៈកម្មាធិការអូឡាំពិកមីយ៉ាន់ម៉ាថា ជាអង្គការអាយ៉ងមួយសម្រាប់របបយោធា ដែលបានបញ្ជាឲ្យសម្លាប់អ្នកតវ៉ាដោយសន្តិវិធី និងការចាប់ខ្លួនសកម្មជនប្រជាធិបតេយ្យ ជាដើម ។

អត្តពលិករូបនេះបាននិយាយថា គាត់នឹងមិនដើរក្បួនក្នុងក្បួនដង្ហែរនានានៃប្រជាជាតិរបស់គាត់នោះទេ ហើយបានបញ្ជាក់ថា គាត់មិនកាន់ទង់ជាតិដែលប្រឡាក់ដោយឈាមប្រជាជនរបស់គាត់ឡើយក្នុងការដើរក្បូនោះឡើយ ។

លោក Win Htet Oo បានអំពាវនាវឲ្យគណៈកម្មាធិការអូឡាំពិកអន្តរជាតិ បដិសេធមិនទទួលស្គាល់គណៈកម្មាធិការអូឡាំពិកមីយ៉ាន់ម៉ា ដោយនិយាយថា ការទទួលយក ឬទទួលស្គាល់គណៈកម្មាធិការនេះ គឺជាការទទួលស្គាល់ភាពស្របច្បាប់របស់របបយោធា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ យោធា ​មីយ៉ាន់ម៉ា​​ សម្លាប់​​៣​នាក់​ ចាប់​ខ្លួន​អ្នក​កាសែត​ ទោះ​មាន​កិច្ចប្រជុំអាស៊ាន

ចុចអាន ៖ មេដឹកនាំ អាស៊ាន ជួបពិភាក្សាគ្នាអំពីបញ្ហានៅមីយ៉ាន់ម៉ា ខណៈជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់មេដឹកនាំយោធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services