Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! រុស្ស៊ីប្រកាសថា វ៉ាក់សាំងកូវីដ Sputnik V របស់ខ្លួនមានប្រសិទ្ធភាព៩២ភាគរយ

បានផុស

នៅ

ប្រទេសរុស្ស៊ីបាននិយាយនៅថ្ងៃពុធនេះថា វ៉ាក់សាំង Sputnik V របស់ខ្លួនមានប្រសិទ្ធភាព៩២ភាគរយក្នុងការការពារប្រជាជនពីជំងឺកូវីដ១៩ដោយយោងតាមលទ្ធផលនៃការសាកល្បងបណ្តោះអាសន្ន។

លទ្ធផលដំបូងនេះគឺទើបតែជាលទ្ធផលលើកទី២ប៉ុណ្ណោះដែលត្រូវបានបញ្ចេញពីការសាកល្បងដំណាក់កាលចុងក្រោយលើមនុស្សស្របពេលមានការប្រកួតប្រជែងជាសកលក្នុងការផលិតវ៉ាក់សាំងដែលអាចទប់ស្កាត់ជំងឺរាតត្បាតមួយដែលបានសម្លាប់មនុស្សជាង១.២លាននាក់និងបំផ្លាញសេដ្ឋកិច្ចពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសរុស្ស៊ីបានចុះឈ្មោះវ៉ាក់សាំង Sputnik V សម្រាប់ការប្រើប្រាស់ជាសាធារណៈនៅខែសីហាដោយក្លាយជាប្រទេសដំបូងគេដែលធ្វើដូច្នេះថ្វីបើការអនុម័តនេះបានធ្វើឡើងមុនពេលចាប់ផ្តើមនៃការសាកល្បងទ្រង់ទ្រាយធំនៅក្នុងខែកញ្ញាក៏ដោយ។

មូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) ដែលកំពុងគាំទ្រវ៉ាក់សាំងនិងផ្សព្វផ្សាយវ៉ាក់សាំងនៅទូទាំងពិភពលោកបានឲ្យដឹងថា លទ្ធផលបណ្តោះអាសន្នគឺផ្អែកលើទិន្នន័យពីអ្នកចូលរួមចំនួន១៦,០០០នាក់ដំបូងដែលទទួលការចាក់វ៉ាក់សាំងពីរដូសនេះ។

ការសាកល្បងដំណាក់កាលទី៣នៃវ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយវិទ្យាស្ថាន Gamaleya កំពុងប្រព្រឹត្តទៅនៅក្នុងគ្លីនិកចំនួន២៩កន្លែងនៅទូទាំងទីក្រុងមូស្គូ។

RDIF បាននិយាយថា ឱកាសនៃការឆ្លងកូវីដចំពោះអ្នកដែលបានចាក់វ៉ាក់សាំង Sputnik V គឺទាបជាងអ្នកដែលប្រើថ្នាំ Placebo ៩២ភាគរយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១១ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម