Connect with us

កូវីដ-១៩

ជាង​២ម៉ឺន​នាក់​ងូត​ទឹក​លាង​បាប​នៅឥណ្ឌា​ម្សិលមិញ​​​ ឯ​​អ្នកស្លាប់​ដោយកូវីដ-១៩​សរុប​ជិត​២០​ម៉ឺន​នាក់

បានផុស

នៅ

នៅ​ពេល​ប្រទេស​កំពុង​ជួប​វិបត្តិ​កូវីដ-១៩​ធ្ងន់​ធ្ងរ​ខ្លាំង ប្រជា​ជន​ឥណ្ឌា​ជា​ច្រើន​ដែល​មាន​ជំនឿ​ខាង​សាសនា​​ហិណ្ឌូ​នៅ​តែ​បន្ត​នាំ​គ្នា​ងូត​ទឹក​លាង​បាប ក្នុង​ពិធិបុណ្យ Kumbh Mela ដែល​មាន​រយៈ​ពេល​៣​ថ្ងៃ​។

តួលេខករណី​​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ-១៩​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​មាន​ចំនួន​៣២៣១៤៤​នាក់​ក្នុង​រយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយ​ដែល​ចំនួន​នេះ​ទាប​ជាង​តួលេខ​ឆ្លង​​ក្នុង​រយៈ​ពេល​​ដូច​គ្នា​កាល​ពី​ថ្ងៃ​ចន្ទ​ដែល​​ជា​ចំនួន​កំណត់​ត្រា​ខ្ពស់​បំផុត​ក្នុង​លោក ៣៥២​៩៩១​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណី​ស្លាប់​ក្នុង​រយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយ​មាន​ចំនួន​២៧៧​១​នាក់​ដែល​ជា​តួលេខ​ខ្ពស់​ប្រចាំ​ថ្ងៃ​ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ដោយ​កូវីដ-១៩​បាន​កើន​ឡើង​ជិត​ពីរ​សែន​នាក់​ហើយ​គឺ​ដល់ ១៩៧​៨៩៤​នាក់។

ប៉ុន្តែ​តួលេខ​ឆ្លង​ថ្មី​ធ្លាក់​ចុះ​តិច​តូច​គឺ​ដោយ​សារ​ការ​ធ្វើ​តេស្ត​ក៏​ថយ​ចុះ​បន្តិច​ដែរ​។ នេះ​បើ​យោង​តាម​លោក Rijo M John សេដ្ឋវិទូ​ផ្នែក​សុខភាព​នៅ​វិទ្យាស្ថាន​គ្រប់​គ្រង​ឥណ្ឌា​ក្នុង​រដ្ឋ Kerala។

លោក​បាន​និយាយ​ថា ៖«តួ​លេខ​ធ្លាក់​ទាប​បន្តិច​នេះ​មិន​គួរ​​ត្រូវ​បាន​យក​មកបង្ហាញ​ទេ ដោយ​សារ​មិន​បាន​ធ្វើ​តេស្តច្រើន​ ហើយ​បាត់​បង់ករណី​វិជ្ជមាន​ច្រើន​ណាស់»។

អ្នក​សម្រប​សម្រួល​ក្រសួង​ការបរទេស​​អាមេរិក​សម្រាប់​ការ​ឆ្លើយ​តប​កូវីដ-១៩​ លោក Gayle Smith បាន​ព្រមាន​ថា បញ្ហា​ប្រឈម​របស់​ប្រទេស​ឥណ្ឌាត្រូវ​ការ​ខិត​ខំ​ប្រឹង​ប្រែងឲ្យ​បាន​ចីរភាព។

លោក​ថា ៖«យើង​​ទាំអ​ស់​គ្នា​ត្រូវ​​តែ​​យល់​ថា យើង​​នៅ​តែ​ស្ថិត​​ក្នុង​ជួរ​មុខនៃ​គ្រោះ​មហន្តរាយ។ ​វា​មិន​ទាន់​ឡើង​ដល់​កំពូល​នៅ​ឡើយ​ទេ»។

លោក​វេជ្ជបណ្ឌិត​ Preetham ជា​មន្ត្រី​រដ្ឋបាល​នៅមជ្ឈមណ្ឌល​របួស​ឆ្អឹង​ខ្នង​ឥណ្ឌា បាន​លើក​ឡើង​ថា អ្នក​ជំងឺ​ជា​ច្រើន​បាន​ចែក​អ៊ុកស៊ីសែន​គ្នា​ដាក់ ដោយ​សារ​កង្វះ​អ៊ុក​ស៊ីសែន។

ស្របពេល​ជា​មួយ​គ្នា​នេះ​ ពិធី​បុណ្យ​ងូត​ទឹក​លាង​បាប​ដែល​មាន​រយៈ​ពេល​៣​ថ្ងៃ​ឈាន​ដល់​ទី​បញ្ចប់​​កាល​ពី​ថ្ងៃ​​អង្គារ៍ ទី​២៧ ខែ​មេសា ម្សិល​មិិញ។ ថ្ងៃ​ចុង​ក្រោយ​នេះ នៅ​ដង​ទន្លេ Har Ki ក្នុង​ខណ្ឌ Haridwar មនុស្ស​​ប្រមាណ​២៥០០០​នាក់ដែល​មាន​ជំនឿង​​ខាង​​សាសនា​ហិណ្ឌូ ​ត្រូវ​បាន​គេ​មើល​ឃើញ​នាំ​គ្នា​ងូត​ទឹក​។

ក្នុង​ចំណោម​អ្នក​ចុះ​ងូត​ទឹក​នៅ​ប្រមាណ​២៥០០០​នាក់​នេះ មានប្រហែល​ជាង​១០០០​នាក់​ប៉ុណ្ណោះ​ដែល​ពាក់​ម៉ាស់​ការពារ ប៉ុន្តែ​ពួក​គាត់​នៅ​ជិត​គ្នា​ណែន។

ស្ត្រី​ម្នាក់​នៅ​មាត់​ទន្លេ​ដែល​ងូត​ទឹក​ដែរ​នោះ​បាន​និយាយ​ថា ៖«យើង​ជឿ​ថា ព្រះ​ម៉ែ Ganga នឹង​ថែរក្សា​ ការពារ​ពួក​យើង»។

ទោះ​បី​ជា​យ៉ាង​ណា អាជ្ញាធរ​បាន​ចេញ​បំរាម​មិន​ឲ្យ​មាន​ការ​ជួប​ជុំ​ដែល​នឹង​ចាប់​មាន​ប្រសិទ្ធភាព​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា នេះ​រហូត​ដល់​​ថ្ងៃ​ទី​៣ ខែ​ឧសភា។

គិត​ត្រឹម​ថ្ងៃ​អង្គារ៍ ទី​២៧ ខែ​មេសា ជំនួយ​អន្តរជាតិ​បាន​ទៅ​ដល់​ប្រទេស​ឥណ្ឌា​ខ្លះ​ហើយ​នៅ​ពេល​ដែល​មន្ទីរ​ពេទ្យ​នៅ​ក្នុង​ប្រទេស​នេះ​កំពុង​ជួប​ខ្វះ​ខាត​អ៊ុក​ស៊ីសែន​ដើម្បី​ជួយ​សង្គ្រោះ​អាយុ​ជីវិត​អ្នក​ជំងឺ។

ចក្រភព​អង់គ្លេស​បាន​បញ្ជូន​បំពងខ្យល់១០០​ និង​ម៉ាស៊ីន​ស្រូប​ខ្យល់​អ៊ុកស៊ីសែន​៩៥​ទៅ​ដល់​ទី​ក្រុង​ញូវដេលី​ហើយ​ ប៉ុន្តែ​អ្នក​នាំពាក្យ​លោក​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេសបាន​និយាយ​ថា មិន​មាន​វ៉ាក់សាំង​ដែល​នៅ​សល់​ទេ។

ក្រសួង​ការបរទេស​ឥណ្ឌា​បាន​និយាយ​ថា ប្រទេស​បារាំង​​កំពុង​​បញ្ជូន​ឧបករណ៍​ផលិត​អ៊ុក​ស៊ីសែន​ចំនួន​ធំ​ចំនួន​៨​នៅ​ក្នុង​សប្តាហ៍​នេះ ខណៈ​ប្រទេស​អៀរឡង់ អាល្លឺម៉ង់ និង​អូស្ត្រាលីបាន​កំពុង​ចែក​ចាយ​បំពង​ និង​អ៊ុក​ស៊ីសែន​ដល់​ប្រទេស​ឥណ្ឌា​ដែរ។​

ប្រធានាធិបតី​អាមេរិកលោក ចូ បៃដិន បាន​បញ្ជាក់​ជា​ថ្មី​ថា សហរដ្ឋ​អាមេរិក​បាន​ប្តេជ្ញា​ជួយ​អាមេរិក ដោយ​និយាយ​ថា លោក​រំពឹង​ថា នឹង​បញ្ជូន​វ៉ាក់សាំង​ទៅ​ប្រទេស​ឥណ្ឌា ខណៈ​​មន្ត្រី​ជាន់​ខ្ពស់​មក​រដ្ឋាភិបាល​របស់​លោក​បាន​ព្រមាន​ថា អាមេរិក​នៅ​តែ​ស្ថិត​ក្នុងចុង​បញ្ចប់​នៃ​វិបត្តិ។

រថភ្លើង “Oxygen Express”របស់​​ឥណ្ឌា​បាន​កំពុង​ដឹក​ជញ្ជូន​អ៊ុកស៊ីសែន​ប្រមាណ​៧០​​តោន​ពីរដ្ឋ​ភាគ​ខាង​កើត​ទៅ​ទី​ក្រុងដេលី។​

អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​និយាយ​ថា ខ្លួន​បាន​កំពុង​ធ្វើ​ការ​បញ្ជូន​កំហាប់​អ៊ុកស៊ីសែន​ចំនួន​៤០០០​ទៅ​ប្រទេស​ឥណ្ឌា។

គិត​មក​ដល់​ពេល​នេះ ចំនួន​អ្នក​ឆ្លង​កូវីដ-១៩​សរុប​​មាន ១៧.៦៤​លាន​នាក់ ប៉ុន្តែ​អ្នក​ជំនាញ​ជឿ​ថា ចំនួន​ពិត​ប្រាកដ​នឹង​ខ្ពស់​ជាង​នេះ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters & indianexpress

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទី មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ៣៣ នាទី មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

ចរាចរណ៍៣ ម៉ោង មុន

Update៖ ករណីគ្រោះថ្នាក់រថភ្លើងបុករថយន្ដដឹកអ្នកដំណើររបួសសរុប៤៦នាក់ ក្នុងនោះមានតៃកុងរថភ្លើងម្នាក់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កាណាដា ប្ដឹងក្រុមហ៊ុន Meta, Snapchat និង TikTok ពីបទរំខានការ​សិក្សារបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម