Connect with us

ព័ត៌មានអន្ដរជាតិ

វិមានក្រឹមឡាំង៖ ពូទីន ត្រៀម​ជួប​ហ្សេលេនស្គី ទាល់​តែ​មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព

បានផុស

នៅ

វិមានក្រឹមឡាំងបាន​ប្រកាស​កាលពីថ្ងៃពុធ​ថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ត្រៀមខ្លួនជាស្រេចដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ប៉ុន្តែលុះត្រាតែជំនួបនោះធ្វើឡើងដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពប៉ុណ្ណោះ។

លោកពូទីន និង​​លោក​ហ្សេលេនស្គី (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Anadolu ចុះផ្សាយ​​នៅ​ថ្ងៃព្រហស្បតិ៍​ទី​២៣​មេសា​នេះ​ អ្នកនាំពាក្យ​វិមាន​ក្រឹមឡាំង​លោក Dmitry Peskov បានបញ្ជាក់ថា លោកពូទីន រង់ចាំទទួលជួបនៅមូស្គូគ្រប់ពេលវេលា ប៉ុន្តែជំនួបនោះត្រូវតែមានផ្លែផ្កា និងមានការរៀបចំការងារយ៉ាងម៉ត់ចត់ជាមុន ខណៈលោកបានចោទប្រកាន់ថាអ៊ុយក្រែនខ្វះឆន្ទៈនយោបាយ។

ដោយឡែក លោកហ្សេលេនស្គី បានប្រាប់អ្នកសារព័ត៌មានថា អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចរចាគ្រប់ទម្រង់ និងគ្រប់ពេលវេលា ប៉ុន្តែការបន្តការចរចាឡើងវិញគឺ «មិនអាស្រ័យលើអ៊ុយក្រែនឡើយ»។ លោកបានលើកឡើងថា ប្រទេសតួកគី និងមជ្ឈិមបូព៌ាគឺជាទីតាំងអាទិភាពសម្រាប់ការចរចា ដោយលោកសង្កត់ធ្ងន់ថា អ៊ុយក្រែនអាចជួបបានគ្រប់ប្រទេសទាំងអស់ លើកលែងតែរុស្ស៊ី និងបេឡារុស។ លោកក៏បានជំរុញឲ្យ​មានការរៀបចំជំនួបត្រីភាគីឡើងវិញផងដែរ ទោះបីជាកិច្ចពិភាក្សាសន្តិភាពដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកកំពុងជាប់គាំងដោយសារសង្រ្គាមនៅអ៊ីរ៉ង់ក៏ដោយ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម