ប្រធានា​ធិបតី​ ចូ​ បៃដិន​ បង្ហាញ​ចក្ខុ​វិស័យ​សម្រាប់​អាមេរិក​ធ្វើ​ដំណើរ​ជា​ថ្មី
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ប្រធានា​ធិបតី​ ចូ​ បៃដិន​ បង្ហាញ​ចក្ខុ​វិស័យ​សម្រាប់​អាមេរិក​ធ្វើ​ដំណើរ​ជា​ថ្មី

បានផុស

នៅ

លោក​ប្រធានាធិបតីសហរដ្ឋ​អាមេរិក​ ចូ បៃដិន​ បាន​លើក​ឡើង​ថា «អាមេរិក​ស្ថិត​ក្នុង​ការ​ធ្វើ​ដំណើរ​​ជា​ថ្មី​​»​​​ពេល​លោកបាន​​ថ្លែង​សុន្ទរកថា​លើក​ដំបូង​ទៅ​​កាន់​សភា និង​បាន​បង្ហាញ​កញ្ចប់​ថវិកា​ចំនួន​១.៨​ទ្រី​លាន​ដុល្លារ​អាមេរិក​សម្រាប់​ក្រុម​គ្រួសារ និង​ការ​អប់រំ ព្រម​ទាំង​បាន«​គូស​ប្លង់​​មេ​ពណ៌​ខៀវ»​ដើម្បី​កសាង​អាមេរិក​ជា​ថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រជុំ​សភា​អាមេរិក​កាល​ពី​ថ្ងៃ​ពុធ

អម​ពី​ក្រោយ​ស្ត្រី​ពីរ​នាក់ឈរ​ពី​ក្រោយ​ មានអនុប្រធានាធិបតី ​លោក​ស្រី កាមាឡា ហារីស និង​សភាតំណាង​រាស្ត្រ​លោក​ស្រី ណាន់ស៊ី ពេឡូស៊ី ដែល​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​អាមេរិក លោក​ ចូ បៃដិន​ បាន​​ថ្លែង​សុន្ទរកថាក្នុង​រយៈ​ពេល​១០០​ថ្ងៃ​ដំបូង​នៃ​ការ​ឡើង​កាន់​​តំណែង​ប្រធានាធិបតី​របស់​លោក ស្រប​ពេល​ដែល​​ប្រទេស​កំពុង​​បន្ត​ប្រយុទ្ធ​នឹង​កូវីដ-១៩។  

លោក​មាន​ប្រសាសន៍​ថា ៖«វា​​មាន​រយៈ​ពេល​១០០​ថ្ងៃ​ហើយ​ចាប់​តាំង​ពី​ខ្ញុំឡើង​កាន់​តំណែង ​ដក​ដៃ​ខ្ញុំ​ចេញ​ពី​គម្ពឺ​គ្រួសារ​យើង និងទទួល​ជាតិ​មួយ​ដែល​ស្ថិត​ក្នុង​វិបត្តិ»។

លោក ចូ បៃដិន ថា ៖«វា​ជា​ជំងឺ​ឆ្លង​រាត​ត្បាត​ដ៏​អាក្រក់​ក្នុង​​មួយ​សត​វត្សរ៍។ វា​ជា​វិបត្តិ​សេដ្ឋកិច្ច​អាក្រក់​បំផុត​ចាប់​តាំង​ពី​មហា​វិបត្តិ​សេដ្ឋកិច្ច​មក។ ការ​វាយ​ប្រហារ​ដ៏​ធ្ងន់​ធ្ងរ​បំផុត​លើ​លទ្ធិ​ប្រជា​ធិបតេយ្យ​របស់​យើង​ចាប់​តាំង​ពី​សង្គ្រាម​ស៊ីវិល»។​

«​ឥឡូវ​នេះ បន្ទាប់​ពី​១០០​ថ្ងៃ ខ្ញុំ​អាច​រាយការណ៍​ជូន​ជាតិៈ អាមេរិក​ត្រូវ​ធ្វើ​ដំណើរម្តង​ទៀត។ បង្វែ​គ្រោះ​ទៅ​ជា​លាភ​។ ឱកាស​ក្នុង​​វិបត្តិ។ ធ្វើ​សា​ថ្មី​​ជា​កម្លាំង»។

លោក ចូ បៃដិន ថ្លែង​សុន្ទរកថា​លើក​ដំបូង​ទៅ​កាន់​សភា

បណ្តាល​មក​ពី​វិធា​នការគម្លាត​សង្គម មនុស្ស​តែ​២០០​នាក់​ប៉ុណ្ណោះ ដែល​សុទ្ធ​តែ​អ្នក​នយោបាយ​បាន​ចូល​រួម​ក្នុង​សម័យ​ប្រជុំ​សភា​ដែល​តាម​ធម្មតា​មាន​​ភ្ញៀវ​១៦០០​នាក់។ លោក ចន រ៉ូប៊ើត ប្រធាន​តុលាការកំពូល​ជា​សមាជិក​ម្នាក់គត់​មក​ពី​តុលាការ​កំពូល​ដែល​មាន​វត្តមាន​ក្នុង​សម័យ​ប្រជុំ​នេះ។

សុន្ទរកថាបាន​ផ្តោត​​លើ​ផែនការ​សេដ្ឋកិច្ច​ដ៏​មហិច្ឆតា​របស់​រដ្ឋបាល​ប្រធានាធិបតី ប៉ុន្តែ​​ត្រូវ​រួម​គ្នា​ជា​មួយ​នឹង​គោលនយោបាយ​ការ​បរទេស និង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ប្រយុទ្ធ​​នឹង​វិបត្តិ​អាកាសធាតុ ក៏​ដូច​ជា​គោល​នយោបាយ​ក្នុង​ស្រុក​ជា​ច្រើន​ រាប់​ចាប់​តាំង​ពីប្រព័ន្ធ​សុខាភិបាល​រហូត​ដល់​កំណែ​ទម្រង់​ប៉ូលិស ការ​ឈប់​សម្រាករបស់​គ្រួសារ​​​ដែល​បាន​ប្រាក់​ឈ្នួល​សម្រាប់​​កុមារ ការ​គ្រប់​គ្រង​អាវុធ​រហូត​ដល់​សន្តិសុខ​ព្រំ​ដែន។

សំឡេង​មាន​សុទិដ្ឋិ​នៅ​ពេលលោក ចូ បៃដិន បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​អាមេរិក​បន្ត​​ទទួល​យក​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ-១៩ និង​សន្យា​ថា រដ្ឋបាល​របស់​លោក​នឹង​អនុវត្ត​ការ​ផ្លាស់​ប្តូរ​​ទូលំ​ទូលាយ​​ដែល​អាច​នឹង​បង្កើត​ការងារ ពង្រីក​សុវត្ថិភាព​សង្គម​ និង​ធ្វើ​ទំនើប​កម្ម​ប្រទេស​ជាតិ។

លោក ចូ បៃដិន ទទួល​បានការ​ស្វាគមន៍​ពី​ស្ត្រីឈរ​ពី​ក្រោយ

ផែន​ការ​គ្រួសារ​អាមេរិក​ដែល​មាន​កញ្ចប់​ថវិកា​១.៨​ទ្រី​លាន​ដុល្លារ​​ លោក បៃដិន បាន​គូស​បញ្ជាក់​នៅ​ថ្ងៃ​​ពុធ​​ថា គឺ​ជា​ផ្នែក​ទី​២​នៃ​កំណែ​ទម្រង់​​​ដ៏​មហិច្ឆតា​​របស់​​រដ្ឋបាល​​លោក​លើ ហេដ្ឋារចនា​សម្ព័ន្ធ​ក្នុង​ស្រុក វិស័យ​អប់រំ សេវាថែទាំ​កុមារ និង​​វិស័យ​ផ្សេង​ៗ​ទៀត​។ ផ្នែក​ទី​១គឺ​«ផែន​ការ​ការងារ​ពលរដ្ឋ​អាមេរិក»​ផ្តោត​លើ​ការ​កែ​លម្អ​ហេដ្ឋារចនា​សម្ព័ន្ធ​ប្រទេស​ជាតិ និង​លើក​កម្ពស់​សេដ្ឋកិច្ច។

លោក​ប្រធានាធិបតី ចូ បៃដិន លើក​ឡើង​ថា ៖«គិត​មើល៍ វា​គ្មាន​ហេតុ​ផល​ណា​ដែល​ស្លាប​ទូរប៊ីនខ្យល់​មិន​អាច​ត្រូវ​បាន​បង្កើត​នៅ Pittsbburgh ជំនួស​ឲ្យ​ទី​ក្រុង​ប៉េកាំង​។ មិន​មាន​ហេតុ​ផល​ណា​ដែល​ពលករ​អាមេរិក​មិន​អាច​ដឹក​នាំ​ពិភព​លោក​ក្នុង​ការ​​ផលិត​រថយន្ត​អគ្គីសនី និង​រថយន្ត​ប្រើ​អាគុយ​។ ផែន​ការ​ការងារ​អាមេរិក​នឹង​បង្កើត​ការងាររាប់​​លាន​ដែល​មាន​ចំណូល​​ខ្ពស់ ការងារ​​អាមេរិក​អាច​ចិញ្ចឹម​គ្រួសារ​បាន»។

លោក​បន្ត​ថា ៖«ផែន​ការ​ការងារ​អាមេរិក​គឺ​ជាប្លង់​មេ​ពណ៌​ខៀវ​ដើម្បី​កសាង​អាមេរិក។ ហើយ​វា​ទទួល​ស្គាល់​នូវ​អ្វី​ដែល​ខ្ញុំ​តែង​តែ​និយាយ​នៅសាល​នេះ​ និង​កន្លែង​ផ្សេង​ទៀត។ មាន​បុរស និង​ស្ត្រី​ល្អ​នៅ Wall Street ប៉ុន្តែ​មិន​បាន​កសាង​ប្រទេស​នេះ​ទេ។ ពល​រដ្ឋ​វណ្ណៈ​​កណ្តាល​​កសាង​​​ប្រទេស​នេះ​ ហើយសហភាព​កសាង​ពលរដ្ឋ​វណ្ណៈ​កណ្តាល»។

លោក ចូ បៃដិន បង្ហាញ​ការ​ជឿ​ជាក់

លោក​ប្រធានាធិបតី​វ័យ​៧៨​ឆ្នាំ​​រូប​នេះ​បាន​លើក​ឡើង​ពី​ប្រធាន​បទ​ដែល​លោក​បាន​ផ្តោត​ពេញមួយ​ទសវត្សរ៍​របស់​លោក​ក្នុង​ការ​ងារ​សាធារណៈ។ លោក​ បៃដិន ដែល​តែង​ហៅ​ខ្លួន​លោក​ជា​មិត្ត​របស់​ពលរដ្ឋ​អាមេរិក​វណ្ណៈ​កម្មករ បាន​ជំរុញ​​ឲ្យ​សភាអនុម័ត​ច្បាប់​គាំទ្រ (Pro Act )​ដើម្បី​ពង្រឹង​ការការពារ​សហជីព និង​និយាយ​ថា សមាជិក​សភា​គួរ​អនុម័ត​​ច្បាប់​ដើម្បី​តម្លើង​ប្រាក់​ឈ្នួល​ជា​អតិបរមា៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​ ភ្ជុំ​បិណ្ឌ​ បើ​មាន​ករណី​បុគ្គលណា​មាន​អាការៈ​ក្អក​ផ្តាសាយ​សង្ស័យ​មាន​កូវីដ​ ត្រូវ​ផ្អាក​ពិធី​ ហើយ​ឃាត់​បុគ្គល​នោះ​ធ្វើ​តេស្ត​នៅ​នឹង​កន្លែង

ចរាចរណ៍៧ ម៉ោង មុន

រថយន្ត​កាមរី​មួយ​គ្រឿង បើក​លឿន​រ៉េ​ចង្កូត​ជ្រុល​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូង​បាក់​អស់​មួយ​កង់ នៅមុខ​វិទ្យាល័យ​ជាស៊ីម​សាមគ្គី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលខេត្តកំពង់ចាម សម្រេច​បិទ​ផ្សារ​ស្ពឺ​ស្រុក​ចំការ​លើ​រយៈពេល១៤​ថ្ងៃ​សិន ខណៈ​រក​ឃើញ​វិជ្ជមាន​កូវីដ-១៩

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្វី​ជា​បញ្ហា​ប្រឈម​សម្រាប់​វិស័យ​អាកាសចរ​​ក្នុង​ដំណាក់កាល​កូ​វីដ ? ស្តាប់​មន្ត្រីជាន់ខ្ពស់​និយាយ!

ចរាចរណ៍៨ ម៉ោង មុន

រថយន្ត​បែន​បើក​ចុះ​ផ្លូវ​ចំណោត​វត្ត​លើ ហ្វ្រាំង​មិន​ស៊ី​បុក​រះ​រថយន្ត​និង​ម៉ូតូ​ជាច្រើន​គ្រឿង រង​របួស​មនុស្ស​៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services