Connect with us

ព័ត៌មានអន្ដរជាតិ

រត់ជាន់គ្នានៅអ៊ីស្រាអែល ស្លាប់និងរបួសមនុស្សជាង១០០នាក់

បានផុស

នៅ

មនុស្សយ៉ាងតិច៣៨នាក់ បានស្លាប់និងជាង៦៥នាក់រងរបួស ក្នុងការរត់ជាន់គ្នាមួយកាលពីអាធ្រាតថ្ងៃព្រហស្បតិ៍ នៅឯការជួបជុំគ្នាទ្រង់ទ្រាយធំដើម្បីអបអរថ្ងៃបុណ្យ Lag B’Omer លើភ្នំ Meron។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេវាកម្មជួយសង្គ្រោះ Magen David Adom (MDA) បាននិយាយថា មនុស្សចំនួន៣៨នាក់បានស្លាប់។ ក្រុមគ្រូពេទ្យរបស់ខ្លួនកំពុងព្យាបាលមនុស្ស៦៥នាក់ទៀត ដោយក្នុងនោះ មាន៦នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុជាក់លាក់នៃគ្រោះមហន្តរាយនេះ មិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ។ របាយការណ៍ដំបូងបាននិយាយថា ឆាកបានបាក់នៅឯការប្រគំតន្ត្រីមួយដែលមានមនុស្ស១០០,០០០នាក់ ចូលរួម។ យ៉ាងណាក្តី សេវាកម្មជួយសង្គ្រោះ Magen David Adom និយាយថា សោកនាដកម្មនេះគឺបណ្តាលមកពីការរត់ជាន់គ្នានិងមនុស្សកកកុញ។

ហ្វូងមនុស្សយ៉ាងច្រើនបានចូលរួមការជួបជុំប្រចាំឆ្នាំ នៅតំបន់ Galilee ភាគខាងជើងដើម្បីទៅមើលទីបញ្ចុះសពរបស់ព្រះចៅ Rabbi Shimon Bar Yohai សតវត្សរ៍ទី២និង ការដុតភ្លើងនៅជើងភ្នំ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Time Of Israel

ចុចអាន៖ មនុស្សយ៉ាងតិច ៤៥ នាក់រត់ជាន់គ្នាស្លាប់ក្នុងពិធីបុណ្យសពប្រធានាធិបតី តង់សានី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម