Connect with us

ព័ត៌មានអន្ដរជាតិ

មិន​សរសើ​រ​មិន​បាន​ យុវតី​នីហ្សេរីយ៉ា​ម្នាក់​ជាប់អាហា​រូបករណ៍​១៩​កន្លែង​ ​តម្លៃ​ជាង​៥លាន​ដុល្លារ​នៅ​អាមេរិក​ និង​កាណាដា

បានផុស

នៅ

យុវតី​នីហ្សេរីយ៉ា​ម្នាក់​នេះ​​​មាន​អារម្មណ៍​ដូច​ជា​ពិភព​លោកកំពុង​ស្ថិត​នៅ​ក្នុង​កណ្តាប់​ដៃ​របស់​នាង បន្ទាប់​ពី​ទទួល​បាន​អាហារូបករណ៍​ពេញ​ចំនួន​១៩​កន្លែង​ពី​សាលា​ ក៏​ដូច​ជា​សាកល​វិទ្យាលល័យ​​ល្បី​ៗ​នៅ​សហរដ្ឋ​អាមេរិក និង​កាណាដា។

យុវតី​នីហ្សេរីយ៉ា​ម្នាក់​នេះ​​​មាន​អារម្មណ៍​ដូច​ជា​ពិភព​លោកកំពុង​ស្ថិត​នៅ​ក្នុង​កណ្តាប់​ដៃ​របស់​នាង បន្ទាប់​ពី​ទទួល​បាន​អាហារូបករណ៍​ពេញ​ចំនួន​១៩​កន្លែង​ពី​សាលា​ ក៏​ដូច​ជា​សាកល​វិទ្យាលល័យ​​ល្បី​ៗ​នៅ​សហរដ្ឋ​អាមេរិក និង​កាណាដា។

យោង​តាម​ឯកសារ​​អាហារូបករណ៍ និង​ការ​វាយ​តម្លៃ​​​ហិរញ្ញវត្ថុ​ បង្ហាញ​ថា យុវតី​ឈ្មោះ Victory Yinka-Banjo អាយុ​១៧​ឆ្នាំ​ដែល​ទើប​បញ្ចប់​កម្រិត​​វិទ្យាល័យ​ទទួល​បាន​អាហារូបករណ៍​គិត​ជា​ទឹក​ប្រាក់​​មាន​ចំនួន​ជាង​៥លាន​ដុល្លារ​អាមេរិក​សម្រាប់​កម្មវិធី​សិក្សានៅ​សកល​វិទ្យាល័យ។

Victory បាននិយាយ​ពាក់​ព័ន្ធ​នឹង​សមត្ថភាព​របស់​នាង​ថា ៖«ខ្ញុំ​មាន​អារម្មណ៍​ស្ទើរ​មិន​គួរ​ឲ្យ។ ខ្ញុំ​​បាន​ដាក់​ពាក្យ​អាហារូបករណ៍​ជា​ច្រើន​កន្លែង ពី​ព្រោះ​ខ្ញុំ​មិន​គិត​ថា មាន​សកល​វិទ្យាល័យ​ណា​មួយ​ទទួល​យក​ខ្ញុំ​ទេ»។

យុវតី Victory
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្តាយ​របស់​នាង​​ឈ្មោះ Chika Yinka-Banjo ជា​សាស្ត្រាចារ្យ​នៅ​សកល​វិទ្យាល័យ​ University of Lagos និងឪពុក​​ឈ្មោះ​ Adeyinka Banjo ជា​អ្នក​ច្បាប់​ក្រុម​ហ៊ុន​ឯកជន យុវតី Victory ទទួល​បាន​អាហារូបករណ៍​ពេញ​ពីសកល​វិទ្យាល័យ និង​មហាវិទ្យាល័យ​​ល្បី​ៗ​​ដូច​ជា​ Ivy League schools, Yale College, Princeton University, Harvard College និង​ Brown University។

អាហារូបករណ៍​ផ្សេង​ទៀត​នៅ​សហរដ្ឋ​អាមេរិក​មាន​ដូច​ជាវិទ្យាស្ថាន​ Massachusetts​ Institute​ of Technology (MIT) សាកល​វិទ្យាល័យ​ Stanford University, Johns Hopkins University និង​សាកល​វិទ្យាល័យ University of Virginia។

ចំណែក​នៅ​ប្រទេស​កាណាដា​វិញ Victory ទទួល​បាន​ការ​ផ្តល់​ពីសាកល​វិទ្យាល័យ University of Toronto និងសាកល​វិទ្យាល័យ​ University of British Columbia។

Victory បានរៀប​រាប់​ថា ៖«ដំណើរ​ជ្រើស​រើស​របស់​ពួក​គេ​ពិត​ជា​តឹង​តែង​ខ្លាំង​ណាស់។ ពួក​គេ​​រើស​តែ​សិស្ស​ឆ្នើម​លើ​ឆ្នើម។ ដូច្នេះ យើង​​អាចស្រមៃ​មើល​ ​យ៉ាង​ណា រាល់​ថ្ងៃ​ខ្ញុំ​តែ​ងតែ​រំលឹក​ខ្លួន​ឯង​ថា ខ្ញុពិត​ជា​បាន​ចូល​សាលា​ទាំង​នោះ។ វា​ជា​គុណសម្បត្តិ​ពិត​ៗ»។

មុន​ពេល​ជាប់​អាហារូបករណ៍​

កំឡុង​ពេល​ការ​សិក្សា​នៅ​វិទ្យាល័យ​នាង​លេច​ធ្លោ​ខ្លាំង​ណាស់។ កាល​ពី​ចុង​ឆ្នាំ​២០២០ Victory បាន​​ជោគជ័យ​ក្នុង​ការ​ប្រឡង​​​ថ្នាក់​ជាតិ​ ដោយ​​​ទទួល​បាន​ពិន្ទុ​​ពេញ​នៅ​​ក្នុង​ការ​​ប្រឡង​សញ្ញាបត្រ​​កម្រិត​​ឧត្តម​សិក្សានៅ​អាហ្វ្រិក​ខាង​ជើង (WASSCE)។

ប៉ុន្មាន​ខែ​មុន យុវតី​នីហ្សេរីយ៉ារូប​នេះ​ត្រូវ​បាន​វាយ​តម្លៃជា​«លំដាប់​កំពូល​ក្នុង​ពិភព​លោក​»សម្រាប់​អ្នក​និយាយ​​​​​អង់គ្លេស​ជា​ភាសា​ទី​២​​ដោយកម្មវិធី​ប្រឡង​អន្តរជាតិ​របស់​សកល​វិទ្យាល័យ University of Cambridge (CIE)។ ចំណែក​ការ​ប្រឡង​នៅ​ Cambridge IGCSE នាង​ទទួល​​បាន​និទ្ទេស​ A គ្រប់​មុខ​វិជ្ជា​ទាំង​អស់​៦។

Victory និយាយ​ថា នោះ​​ជា​ជោគជ័យ​​ដ៏​សំខាន់​របស់​នាង​ដែល​កើត​ចេញ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង។ នាង​សង្ឃឹម​ថា នឹង​បាន​ចូល​រៀន​នៅ​សាលា Computational Biology ប៉ុន្តែ​​កំពុង​ថ្លឹង​ថ្លែង​ថា​តើ​គួរ​ជ្រើស​រើស​សាកល​វិទ្យាល័យ​មួយ​ណា។

នាង​និយាយ​ថា ៖«ខ្ញុំ​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​សាលា​ទាំង​នោះ តើ​មួយ​ណា​ដែល​ស្ថិត​នៅ​ក្នុង​បញ្ជី​កំពូល​របស់​ខ្ញុំ​ដូច​ជា Stanford, Harvard, MIT, Duke, Johns Hopkins ជា​ដើម ហើយ​ព្យាយាម​ប្រៀប​ធៀប​គ្នាឲ្យ​បាន​​ច្បាស់​លាស់​»។

ជា​​គំរូ​ដល់​យុវជន​នីហ្សេរីយ៉ា​

ក្នុង​នាម​ជា​ម្តាយ​ អ្នក​ស្រី Chika និយាយ​ថា រឿង​​កូន​ស្រី​របស់​អ្នក​ស្រី​នឹង​ក្លាយ​ជា​គំរូ​សម្រាប់​ការ​​​លើក​ទឹក​ចិត្ត​ដល់​យុវជន​នីហ្សេរីយ៉ា​ផ្សេង​ៗ​ទៀត។

អ្នក​ស្រី​មាន​ប្រសាសន៍​ថា ៖«តាម​ពិត​ទៅ​ កូន​ស្រី​ខ្ញុំ​មិន​មែន​ជា​ជន​ជាតិ​នីហ្សេរីយ៉ា-អាមេរិក​​ដែល​​ទទួល​បាន​អាហារូបករណ៍​ពី​សាលា​ទាំង​នោះ​​ ដោយ​សារ​តែ​នាង​កើត និង​ធំ​ដឹង​ក្តី​អាមេរិក​នោះ​ទេ។ កូន​ស្រី​ខ្ញុំ​រៀប​ចំ​វិទ្យាល័យ​នៅ​នីហ្សេរីយ៉ាទាំង​ស្រុង។ វាពិត​ជា​អស្ចារ្យ​ បើ​រឿង​រ៉ាវ​កូន​ស្រី​ខ្ញុំ​អាច​ក្លាយ​ជា​កត្តា​ជំរុញ​ទឹក​ចិត្ត​ដល់​យុវជន​ទូទាំង​ប្រទេស​នីហ្សេរីយ៉ា»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម