ព័ត៌មានអន្ដរជាតិ
តើ «សន្លឹកបៀឈ្នះ» ដែលយោធាជាន់ខ្ពស់អ៊ីរ៉ង់ នឹងបញ្ចេញប្រើ ជាអ្វី?
ការប្រកាសក្តែងៗរបស់ លោកឧត្តមសេនីយ៍ទោ Mohammad Jafar Asadi មេបញ្ជាការរងនៃទីស្នាក់ការកណ្តាល Khatam al-Anbiya របស់អ៊ីរ៉ង់ ជុំវិញការលាក់ទុក «សន្លឹកបៀឈ្នះ» ឬសន្លឹកអាត់យុទ្ធសាស្ត្រ មិនទាន់បញ្ចេញអស់ ក្នុងករណីមានសង្គ្រាមពេញទំហឹងជាមួយអាមេរិក និងណាតូ បានបង្កឲ្យមានការដេញដោល និងវិភាគយ៉ាងក្តៅគគុកពីសំណាក់អ្នកជំនាញយោធាអន្តរជាតិ។

ផ្អែកលើការវាយតម្លៃយុទ្ធសាស្ត្រពីវិទ្យាស្ថានសិក្សាសង្គ្រាម (ISW) និងរបាយការណ៍បច្ចេកវិទ្យាយោធារបស់ ក្រុមអ្នកវិភាគយោធាតំបន់មជ្ឈិមបូព៌ា អាវុធយុទ្ធសាស្ត្រដែលអ៊ីរ៉ង់ចាត់ទុកជាបៀឈ្នះលាក់ក្នុងដៃនោះ មិនមែនសំដៅលើគ្រាប់បែកបរមាណូនោះទេ ប៉ុន្តែជាឃ្លាំងអាវុធបច្ចេកវិទ្យាទំនើប និងយុទ្ធសាស្ត្រសង្គ្រាមមិនសមមាត្រ ដែលអាចកាត់ផ្តាច់ដង្ហើមសេដ្ឋកិច្ច និងយោធារបស់គូប្រកួតបានភ្លាមៗ។
«សន្លឹកបៀឈ្នះ» ទីមួយដែលគ្រោះថ្នាក់បំផុត គឺសមត្ថភាពបិទផ្លូវទឹក និងបណ្តាញមីស៊ីលស្វ័យប្រវត្តិនាំគន្លងច្បាស់លាស់ ទ្រង់ទ្រាយធំ ដែលអ៊ីរ៉ង់បានពង្រាយលាក់ទុកនៅក្នុងរូងភ្នំក្រោមដី និងមូលដ្ឋានសម្ងាត់ដែលហៅថា «ទីក្រុងមីស៊ីល» ។ អាវុធទាំងនេះរួមមានមីស៊ីលល្បឿនលឿនជាងសំឡេង និងដ្រូនអត្តឃាតជំនាន់ថ្មីរាប់ម៉ឺនគ្រឿង ដែលអាចបើកការវាយប្រហារបុកទម្លុះប្រព័ន្ធការពារអាកាស Iron Dome ឬចំគោលដៅរោងចក្រថាមពល និងកប៉ាល់ដឹកប្រេងនៅក្នុងច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz ក្នុងពេលតែមួយ។
សមត្ថភាពលាក់បាំងមូលដ្ឋានផលិតកម្មទាំងនេះពីក្រសែភ្នែកស៊ើបការណ៍អាមេរិក គឺជាអ្វីដែលយោធាអ៊ីរ៉ង់មានទំនុកចិត្តថា នឹងអាចបើកការវាយបកវិញយ៉ាងចាស់ដៃ ក្នុងករណីសមរភូមិយោធាស្ងប់ស្ងាត់ត្រូវបានបើកឡើងវិញ។
ក្រៅពីអាវុធរូបវន្ត អ៊ីរ៉ង់ក៏មាន «បៀឈ្នះ» ដ៏មានឥទ្ធិពលមួយទៀត គឺការធ្វើការរួមគ្នាជាប្រព័ន្ធ និងយុទ្ធសាស្ត្រសង្គ្រាមព័ត៌មានវិទ្យាកម្រិតខ្ពស់។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Mehr News Agency អ៊ីរ៉ង់បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការប្រើប្រាស់បណ្តាញសម្ព័ន្ធមិត្ត «អ័ក្សនៃការតស៊ូ» (Axis of Resistance) ដូចជាក្រុមហេសបូឡានៅលីបង់ និងក្រុមសកម្មប្រយុទ្ធនៅអ៊ីរ៉ាក់ ឲ្យបើកសមរភូមិព្រមៗគ្នា ដែលអាចធ្វើឲ្យកងទ័ពអាមេរិក និងអ៊ីស្រាអែលពិបាកទប់ទល់ដែរ។
ជាងនេះទៅទៀត មន្ត្រីយោធាជាន់ខ្ពស់នៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) លោក Asadi បានសង្កត់ធ្ងន់ថា អាវុធមហន្តរាយដ៏ពិតប្រាកដ និងជាគ្រាប់បែកបរមាណូដ៏ខ្លាំងក្លាបំផុតរបស់អ៊ីរ៉ង់ គឺ «ស្មារតីសាមគ្គីភាព និងការត្រៀមខ្លួនប្រយុទ្ធរបស់ប្រជាជន» ដែលបានបង្ហាញខ្លួននៅលើដងផ្លូវអស់រយៈពេលជាយូរមកហើយ ដែលជារបាំងការពារនយោបាយដ៏រឹងមាំ មិនឲ្យផ្ទៃក្នុងប្រទេសត្រូវដួលរលំទៅតាមការចង់បានរបស់សត្រូវឡើយ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
យោធាអ៊ីរ៉ង់ ថា ខ្លួនមិនទាន់បញ្ចេញ «សន្លឹកបៀឈ្នះ» អស់ទេ និងត្រៀមខ្លួនសម្រាប់សង្គ្រាមជានិច្ច
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


