ព័ត៌មានអន្ដរជាតិ
ស្នូរគ្រាប់បែកនៅបន្តធ្លាក់ សម្លាប់មនុស្សនៅលីបង់ដដែល ក្រោយបទឈប់បាញ់ថ្មីទើបប្រកាសបាន១ថ្ងៃ
សេចក្តីរាយការណ៍ពីសារព័ត៌មានក្នុងស្រុករបស់ប្រទេសលីបង់ បានឱ្យដឹងថា ស្ថានភាពនៅភាគខាងកើត និងភាគខាងត្បូងនៃប្រទេសនេះ បានធ្លាក់ក្នុងភាពវឹកវរ និងរន្ធត់ជាថ្មីម្តងទៀត បន្ទាប់ពីការវាយប្រហារតាមអាកាសពីសំណាក់កងទ័ពអ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងតិច ៩នាក់ និងជាច្រើននាក់ផ្សេងទៀតរងរបួស កាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា កន្លងទៅនេះ។

យោងតាម Anadolu រឿងរ៉ាវដ៏គួរឱ្យសង្វេគនេះ បានកើតឡើង បើទោះបីជាភាគីទាំងសងខាងទើបតែបានព្រមព្រៀងគ្នាពន្យារពេលនៃការឈប់បាញ់គ្នាក៏ដោយ។
នៅក្នុងព្រឹត្តិការណ៍វាយប្រហារដំបូង គ្រាប់បែក បានធ្លាក់ចំទីប្រជុំជនមួយកន្លែងឈ្មោះថា Sohmor ដែលស្ថិតនៅតំបន់ Bekaa ភាគខាងលិច។ គ្រាប់បែកនោះ បានឆក់យកជីវិតប្រជាពលរដ្ឋស្លូតត្រង់អស់ ៥នាក់ភ្លាមៗ និងធ្វើឱ្យ ៤នាក់ទៀតរងរបួសធ្ងន់ស្រាល។ ភ្លាមៗបន្ទាប់ពីផ្សែងគ្រាប់បែកបានរលាយបាត់ អាជ្ញាធរមូលដ្ឋាន បានចេញសេចក្តីថ្លែងការណ៍បន្ទាន់មួយ ដោយអង្វរករដល់ប្រជាជនក្នុងតំបន់ ក៏ដូចជា អ្នកដំណើរទាំងឡាយ កុំឱ្យឈានជើងចូលក្នុងទីក្រុងនេះឱ្យសោះ ព្រោះតែបញ្ហាសន្តិសុខ កំពុងស្ថិតក្នុងកម្រិតគ្រោះថ្នាក់បំផុត។ អាជ្ញាធរ បានសង្កត់ធ្ងន់ទាំងក្ដុកក្ដួលថា ខ្មាំងសត្រូវមិនបានលើកលែងឱ្យនរណាម្នាក់ឡើយ សូម្បីតែស្ត្រី ឬបុរសស្លូតត្រង់ដែលមិនដឹងអី។
ចំណែកឯនៅភាគខាងត្បូងឯណោះវិញ សោកនាដកម្មនៅតែបន្តកើតមានឡើងឥតឈប់ឈរ។ យន្តហោះដ្រូនគ្មានមនុស្សបើករបស់អ៊ីស្រាអែល បានហោះទៅបុកកម្ទេចម៉ូតូមួយគ្រឿងនៅទីក្រុង Maaroub បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។ មិនតែប៉ុណ្ណោះ នៅលើកំណាត់ផ្លូវមួយកន្លែងក្នុងស្រុក Marjayoun រថយន្តលក្ខណៈគ្រួសារមួយគ្រឿង ត្រូវគេបាញ់ប្រហារ ចំពេលដែលឪពុក ម្តាយ និងកូនស្រីកំពុងធ្វើដំណើរជុំគ្នា ដែលធ្វើឱ្យពួកគេទាំង ៣នាក់រងរបួសយ៉ាងដំណំ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងក្រុង Sidon។ នៅក្នុងថ្ងៃដដែលនោះ ការវាយប្រហារតាមអាកាសផ្សេងទៀត បានបន្តទៅលើតំបន់ Al-Masaken និងភូមិ Arab al-Jal ដែលបានសម្លាប់មនុស្ស ៣នាក់បន្ថែមទៀត និងធ្វើឱ្យមនុស្សជាច្រើននាក់រងរបួស ក្នុងនោះមានទាំងក្មេងតូចៗ និងស្ត្រីជាច្រើននាក់ផងដែរ។
អ្វីដែលគួរឱ្យខ្លោចចិត្តបំផុតនោះគឺ ការបង្ហូរឈាមជាថ្មីនេះ បានកើតឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសលីបង់ និងអ៊ីស្រាអែលបានព្រមព្រៀងគ្នាបន្តកិច្ចព្រមព្រៀងឈប់បាញ់ដ៏ផុយស្រួយរបស់ពួកគេ ក្រោមការសម្របសម្រួលពីសហរដ្ឋអាមេរិក។ នៅក្នុងកិច្ចព្រមព្រៀងនោះ ពួកគេបានកំណត់តំបន់ពិសេស ដើម្បីប្រគល់អំណាចគ្រប់គ្រងទាំងស្រុងទៅឱ្យកងទ័ពរដ្ឋាភិបាលលីបង់ និងហាមឃាត់រាល់ក្រុមប្រដាប់អាវុធក្រៅច្បាប់មិនឱ្យធ្វើសកម្មភាពឡើយ។ ប៉ុន្តែជាអកុសល សន្តិភាពដែលប្រជាជននឹកស្រមៃកាលពីថ្ងៃពុធ បែរជាត្រូវរលាយសាបសូន្យទៅវិញ ដោយសារស្នូរគ្រាប់បែកនៅថ្ងៃព្រហស្បតិ៍ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបចាប់តាំងពីដើមខែមីនាមក កើនឡើងជិត ៣ ៥០០នាក់ទៅហើយ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


