ព័ត៌មានអន្ដរជាតិ
ដ្រូនរុស្ស៊ី វាយប្រហារចំទីតាំងប្រេងនុយក្លេអ៊ែរ នៅជិតរោងចក្រនុយក្លេអ៊ែរ Chernobyl របស់អ៊ុយក្រែន
មន្ត្រីអ៊ុយក្រែន បានប្រកាសកាលពី ទី៧ ខែមិថុនា ថា ដ្រូនរុស្ស៊ីបានវាយប្រហារលើទីតាំងផលិតប្រេងឥន្ធនៈនុយក្លេអ៊ែរមួយកន្លែង នៅជិតរោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl ដែលជាទីតាំងធ្លាប់កើតមានគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏ធំបំផុតក្នុងសតវត្សទី២០។ ការវាយប្រហារនេះបានកើតឡើង ចំពេលមានសេចក្តីរាយការណ៍ថា រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ កំពុងបង្កកកិច្ចព្រមព្រៀងផ្តល់ដ្រូនដ៏សំខាន់មួយសម្រាប់អ៊ុយក្រែន។

យោងតាមការចេញផ្សាយពីសារព័ត៌មាន thehill ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបញ្ជាក់ថា ទីតាំងនេះត្រូវបានវាយប្រហារដោយដ្រូនប្រភេទ Shahed ហើយលោកបានហៅសកម្មភាពនេះថា «គួរឲ្យស្អប់ខ្ពើមខ្លាំង»។ លោកបានបន្ថែមថា ក្រសួងការបរទេស, ក្រសួងថាមពល និងស្ថាប័នរដ្ឋាភិបាលផ្សេងទៀតរបស់អ៊ុយក្រែន កំពុងធ្វើការជាមួយដៃគូអន្តរជាតិ ដើម្បីស្វែងយល់ឲ្យច្បាស់ពីហេតុការណ៍នេះ ខណៈដែលភាគីរុស្ស៊ីមិនទាន់បានចេញមុខទទួលស្គាល់ការវាយប្រហារនេះជាសាធារណៈនៅឡើយទេ។
ប្រមុខមេដឹកនាំអ៊ុយក្រែន បានសរសេរនៅលើបណ្តាញសង្គម X ថា «គិតមកទល់ពេលនេះ មិនទាន់មានការបង្ហាញពីកម្រិតវិទ្យុសកម្មលើសពីធម្មតានៅឡើយទេ។ ប៉ុន្តែវាពិតជាបង្ហាញពីការកើនឡើងនៃភាពព្រហើនរបស់រុស្ស៊ី ដែលបានហួសព្រំដែនជាយូរមកហើយ។ ពិភពលោកត្រូវការវិធានការណ៍ថ្មីៗ និងពិតប្រាកដ ដើម្បីឲ្យរុស្ស៊ីដឹងថា សង្រ្គាមភេរវកម្មរបស់ពួកគេ នឹងផ្តល់ផលវិបាកត្រឡប់ទៅរកប្រទេសរុស្ស៊ីខ្លួនឯងវិញ»។
ទោះជាយ៉ាងណា ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានកត់សម្គាល់ថា ការវាយប្រហារនេះ បានបង្កឲ្យមានការខូចខាតយ៉ាងខ្លាំងដល់អគារទទួលប្រេងឥន្ធនៈ រួមមានផ្នែកខាងមុខ បង្អួច និងទ្វារ ហើយអគារនៅក្បែរនោះក៏រងផលប៉ះពាល់ដោយរលកបន្ទុះផងដែរ។ អគ្គនាយក IAEA លោក Rafael Grossi បាននិយាយថា ហេតុការណ៍នេះ «គួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង» ការវាយប្រហារលើទីតាំងនុយក្លេអ៊ែរគឺជាសកម្មភាព មិនអាចទទួលយកបានទាល់តែសោះ និងរំលោភផ្ទាល់លើគោលការណ៍សុវត្ថិភាពនុយក្លេអ៊ែរ។
យ៉ាងណាមិញ ការវាយប្រហារចុងក្រោយនេះ បានកើតឡើងចំពេលដែលរដ្ឋបាលលោក ត្រាំ កំពុងពន្យារពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ្រូនដ៏ធំមួយជាមួយអ៊ុយក្រែន ទោះបីជាមានការអង្វរករពីលោក ហ្សេលេនស្គី ក៏ដោយ។ កាលពីថ្ងៃអាទិត្យមុន ប្រធានាធិបតីអ៊ុយក្រែន បានបង្ហោះសារយ៉ាងវែងលើបណ្ដាញសង្គម X ដើម្បីអំពាវនាវសុំ «កិច្ចព្រមព្រៀងដ្រូនទ្វេភាគី ដែលជាឯកសារក្របខ័ណ្ឌដ៏ធំមួយ» រវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
ហ្សេលេនស្គី ផ្ញើលិខិតទៅ ពូទីន បបួលជួបចរចាទល់មុខគ្នា ដើម្បីបញ្ចប់សង្គ្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


