ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល បញ្ជាឱ្យមន្ទីរពេទ្យទូទាំងប្រទេសប្តូរទៅក្រោមដីជាបន្ទាន់ ក្រោយរងគ្រាប់ពីអ៊ីរ៉ង់
សង្គ្រាមដែលបានផ្ទុះឡើងវិញយ៉ាងទាន់ហន់ បានបង្ខំឱ្យក្រសួងសុខាភិបាលអ៊ីស្រាអែល ចេញបញ្ជាបន្ទាន់មួយ នាថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ នេះ ដោយបង្គាប់ឱ្យមន្ទីរពេទ្យទាំងអស់នៅទូទាំងប្រទេស ផ្លាស់ប្តូររាល់ប្រតិបត្តិការវេជ្ជសាស្ត្រ និងការព្យាបាលទាំងឡាយ ទៅកាន់អគារក្រោមដី និងបន្ទប់ជម្រកដែលមានប្រព័ន្ធការពាររឹងមាំបំផុត។

ការសម្រេចចិត្តនេះ ធ្វើឡើង បន្ទាប់ពីអ៊ីរ៉ង់បានបើកការវាយប្រហារបាញ់ស្រោចមីស៊ីលយ៉ាងខ្លាំងក្លាទៅលើភាគខាងជើងប្រទេសអ៊ីស្រាអែល ដែលវាជាការបាញ់ទម្លាក់គ្រាប់បែកចំៗលើកដំបូងបំផុត គិតចាប់តាំងពីបទឈប់បាញ់ដ៏ផុយស្រួយមួយ បានចាប់ផ្តើមអនុវត្ត កាលពីដើមខែមេសាកន្លងទៅ។
យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Yedioth Ahronoth ក្រសួងសុខាភិបាលអ៊ីស្រាអែល បានណែនាំឱ្យមជ្ឈមណ្ឌលវេជ្ជសាស្ត្រទាំងអស់ ដំណើរការនីតិវិធីសង្គ្រោះបន្ទាន់ភ្លាមៗ ដោយសហការជាមួយបញ្ជាការដ្ឋានការពារជនស៊ីវិល។ ជាមួយគ្នានោះដែរ ប្រធានគ្រប់គ្រងមន្ទីរពេទ្យនានា ត្រូវបានបង្គាប់ឱ្យកៀរគរបុគ្គលិកពេទ្យបន្ថែម និងរៀបចំអនុញ្ញាតឱ្យអ្នកជំងឺណាដែលមានអាការស្រាល អាចត្រឡប់ទៅផ្ទះវិញបាន ដើម្បីទុកកន្លែងត្រៀមលក្ខណៈទទួលអ្នករងគ្រោះថ្នាក់។
ដើមចមនៃការផ្ទុះអាវុធដាក់គ្នានេះ គឺដោយសារតែអ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនសំដៅទៅភាគខាងជើងអ៊ីស្រាអែល ដើម្បីសងសឹកនឹងការដែលយន្តហោះចម្បាំងអ៊ីស្រាអែល បានហោះទៅទម្លាក់គ្រាប់បែកលើតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត ប្រទេសលីបង់ ដោយខាងទីក្រុង Tel Aviv អះអាងថា គោលដៅនោះ គឺជាមជ្ឈមណ្ឌលបញ្ជា និងរៀបចំផែនការរបស់ក្រុមហេសបូឡា។ ការបាញ់ប្រហារសងសឹកគ្នានេះ បានបំបែកភាពស្ងប់ស្ងាត់ដែលធ្លាប់មានជាច្រើនខែមកហើយ ក្រោមបទឈប់បាញ់កាលពីខែមេសា ខណៈដែលខាងក្រសួងសុខាភិបាលអ៊ីស្រាអែល ក៏មិនទាន់អាចបញ្ជាក់បាននៅឡើយទេថា តើមន្ទីរពេទ្យនានា នឹងអាចត្រឡប់មកដំណើរការជាធម្មតាវិញនៅពេលណានោះទេ៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


