Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតី លីបង់ ប្រាប់​អ៊ីស្រាអែល ថា ការប្រើកម្លាំង​ គឺ​គ្មានថ្ងៃទទួលសុវត្ថិភាពឡើយ

បានផុស

នៅ

ប្រធានាធិបតីលីបង់ លោក ចូសេហ្វ អាអូន (Joseph Aoun)  បានអំពាវនាវដោយផ្ទាល់ដ៏កម្រមួយ ទៅកាន់រដ្ឋាភិបាល និងប្រជាជនអ៊ីស្រាអែល ឲ្យមកអង្គុយនៅតុចរចាដើម្បីបញ្ចប់សង្គ្រាម ដោយបានព្រមាននៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃ ទី៨ ខែមិថុនា ថា វិធានការយោធាដោយការប្រើកម្លាំង​អាវុធ​ «មិនអាចផ្តល់សន្តិសុខ និងសុវត្ថិភាពដល់អ្នកឡើយ»។

ប្រធានាធិបតីលីបង់ លោក ចូសេហ្វ អាអូន(រូបភាព៖REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អាអូន និយាយថា៖ «យើងបានត្រៀមខ្លួនរួចរាល់ យើងមានឆន្ទៈ ហើយយើងមានការប្តេជ្ញាចិត្ត។ ចុះអ្នកវិញ? បើអ្នកត្រៀមខ្លួនរួចរាល់ហើយ តោះយើង មកអង្គុយតុជជែកគ្នាវិញ»។

បច្ចុប្បន្ន រដ្ឋាភិបាលលីបង់កំពុងស្ថិតក្នុងការចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល ក្រោមការសម្របសម្រួលពីទីក្រុងវ៉ាស៊ីនតោន ដើម្បីឈានទៅរកការបញ្ឈប់អរិភាពទាំងស្រុង ទោះបីជាមានការជំទាស់ពីសំណាក់ក្រុមប្រដាប់អាវុធហេសបូឡា ដែលកំពុងវាយប្រហារជាមួយកងទ័ពអ៊ីស្រាអែល នៅភាគខាងត្បូងលីបង់ក៏ដោយ។

ប្រមុខមេដឹកនាំលីបង់រូបនេះ បានបញ្ជាក់ថា លោកនឹងមិនជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ឡើយ មុនពេលឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម។ លោកបានបន្ថែមថា រាល់កិច្ចព្រមព្រៀងណាមួយ នឹងក្លាយជា «សន្ធិសញ្ញាមិនឈ្លានពានគ្នា» ប៉ុណ្ណោះ មិនមែនជាកិច្ចព្រមព្រៀងសន្តិភាពពេញលេញនោះទេ។

លោក អាអូន បានសង្កត់ធ្ងន់បន្ថែមទៀតថា «យើងត្រូវតែបញ្ចប់ស្ថានភាពអរិភាពរវាងលីបង់ និងអ៊ីស្រាអែល ឲ្យបានជារៀងរហូត! ហើយសន្ធិសញ្ញានេះ អាចជាផ្លូវឆ្ពោះទៅរកសន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែង។ លីបង់នឹងដើរស្របទៅតាម «គំនិតផ្តួចផ្តើមសន្តិភាពអារ៉ាប់ឆ្នាំ២០០២» ដែលផ្តល់ការធ្វើឲ្យមានទំនាក់ទំនងធម្មតាជាមួយអ៊ីស្រាអែលនៅទូទាំងពិភពលោកអារ៉ាប់ ជាថ្នូរនឹងការបង្កើតរដ្ឋប៉ាឡេស្ទីន និងការដកទ័ពរបស់អ៊ីស្រាអែលចេញពីទឹកដីដែលកំពុងកាន់កាប់។

ទោះជាយ៉ាងណា លោកកត់សម្គាល់ថា «យើងមិនអាចលោតពីចំណុច A ទៅចំណុច B ភ្លាមៗបានទេ យើងត្រូវដើរកាត់ដំណាក់កាលផ្សេងៗគ្នា»។

លោកអាអូន បានប្រាប់ CNN ថា លីបង់ចង់បានទំនាក់ទំនងល្អជាមួយអ៊ីរ៉ង់ ផ្អែកលើការគោរពគ្នាទៅវិញទៅមក និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ខណៈដែលលោកបានរិះគន់ថា ប្រជាជនលីបង់កំពុងតែស្លាប់ដើម្បីបម្រើផលប្រយោជន៍របស់អ៊ីរ៉ង់ប៉ុណ្ណោះ។

ដោយឡែក នៅក្នុងឃ្លីបវីដេអូខ្លីមួយនៃបទសម្ភាសន៍ដែលបានផ្សាយកាលពីថ្ងៃសុក្រ លោកក៏បានចោទប្រកាន់អ៊ីរ៉ង់ថា បានប្រើប្រាស់លីបង់ធ្វើជា «បន្ទះឈីបសម្រាប់ដោះដូរ» ក្នុងការចរចារបស់ខ្លួនជាមួយអាមេរិក ដែលនេះជាការរិះគន់យ៉ាងធ្ងន់ធ្ងរបំផុតមួយរបស់លោក ទៅកាន់ទីក្រុងតេហេរ៉ង់៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

រដ្ឋមន្ត្រី​កាអ៊ីរ៉ង់ ​​ផ្តែ​ផ្តាំ​​​ទៅ​ មេដឹកនាំ​លីបង់ ឲ្យ​ងាក​ទៅមើល​​អ្នក​ឈ្លានពាន បន្ទាប់​ពី​ចោទ​អ៊ីរ៉ង់​​ថា «យកលីបង់​ជាថ្នូរ​​» ​
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម