EU ព្រមព្រៀងទិញវ៉ាក់សាំងកូវីដ ១៩ ចំនួន ៣០០ លានដូសពីក្រុមហ៊ុនឱសថ BioNTech និង Pfizer – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

EU ព្រមព្រៀងទិញវ៉ាក់សាំងកូវីដ ១៩ ចំនួន ៣០០ លានដូសពីក្រុមហ៊ុនឱសថ BioNTech និង Pfizer

Published

on

សហភាពអ៊ឺរ៉ុប (EU) បានយល់ព្រមកិច្ចព្រមព្រៀងទិញវ៉ាក់សាំងកូវីដ ១៩ របស់ក្រុមហ៊ុនផលិតឱសថអាល្លឺម៉ង់ BioNTech និងក្រុមហ៊ុនអាមេរិក Pfizer រហូតដល់ ៣០០ លានដូស បន្ទាប់ពីវាបានបង្ហាញប្រសិទ្ធភាពស៏ខ្លាំងក្លានៅក្នុងការសាកល្បង ។

ក្រុមហ៊ុនបានឲ្យដឹងថា ការដឹកជញ្ជូនវ៉ាក់សាំងនេះត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅចុងឆ្នាំនេះ ។ ប៉ុន្តែ EU បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពីការចាក់វ៉ាក់សាំងនេះទេដោយទទូចឲ្យមាន “ជំហានមួយចំនួន” ដែលចាំបាច់ត្រូវអនុវត្តជាមុន ។

ចំណែកស្នងការសុខាភិបាលអឺរ៉ុបលោកស្រី Stella Kyriakides បានពិពណ៌នាអំពីកិច្ចព្រមព្រៀងទិញវ៉ាក់សាំងនៃសហភាពអឺរ៉ុបថាមានសារៈសំខាន់ខ្លាំងណាស់ ។

ទិន្នន័យដំបូងបានបង្ហាញថា វ៉ាក់សាំងនេះការពារមនុស្សបានជាង ៩០ ភាគរយពីការវិវត្តរោគសញ្ញាកូវីដ ១៩ ។

ទន្ទឹមនោះកាលពីថ្ងៃចន្ទក្រុមហ៊ុន Pfizer និង BioNTech បាននិយាយថា ខ្លួនបានធ្វើតេស្តវ៉ាក់សាំងនេះលើមនុស្សចំនួន ៤៣,៥០០ នាក់ដោយគ្មានការព្រួយបារម្ភអំពីសុវត្ថិភាពណាមួយឡើយ ។

បន្ថែមពីនេះក្រុមហ៊ុនគ្រោងនឹងដាក់ពាក្យសុំការយល់ព្រមជាបន្ទាន់ដើម្បីប្រើវានៅចុងខែវិច្ឆិកានេះ ហើយចំនួនប្រជាជនមានកំណត់អាចទទួលការចាក់វ៉ាក់សាំងនៅឆ្នាំនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ BBC

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម