ព័ត៌មានអន្ដរជាតិ
តើចិននិងកូរ៉េខាងជើង សន្យាជួយគ្នាអ្វីខ្លះក្នុងជំនួបកំពូលមេដឹកនាំទាំង២ នៅទីក្រុងព្យុងយ៉ាង?
ខណៈស្ថានភាពពិភពលោកបច្ចុប្បន្នពិបាកស្មាន ថានឹងមានរូបរាងបែបណាក្នុងសណ្តាប់ធ្នាប់ពិភពលោកថ្មី មេដឹកនាំពិភពលោក ចាប់ផ្តើមរឹតបន្តឹងចំណងមិត្តភាពឡើងវិញ។ ជាក់ស្តែងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានផ្តើមធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅប្រទេសកូរ៉េខាងជើងកាលពីថ្ងៃចន្ទ ទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ដែលលោក លោក ស៊ី មិនបានបំពេញទស្សនកិច្ចអស់រយៈពេល៧ឆ្នាំ។
ក្នុងដំណើរទស្សនកិច្ច២ថ្ងៃ ជំនួបកំពូលនៃមេដឹកនាំប្រទេសមហាអំណាចសព្វាវុធទាំងពីរ ប្រទេសចិនសន្យាថានឹងផ្តល់ការគាំទ្រដ៏រឹងមាំ និងពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយរបបរបស់ លោក គីម ជុងអ៊ុន ចំពេលមានភាពតានតឹងទូទាំងពិភពលោក។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត អំឡុងកិច្ចប្រជុំកំពូលដ៏កម្រមួយជាមួយ លោក គីម នៅទីក្រុងព្យុងយ៉ាង ដោយសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រឹងសម្ព័ន្ធភាពទ្វេភាគី និងបង្ហាញរណសិរ្សរួបរួមគ្នាប្រឆាំងនឹងសម្ពាធពីខាងក្រៅ។

ភ្នាក់ងារសារព័ត៌មានអន្តរជាតិ មានរ៉យទ័រ និង AFP ជាដើម បានឱ្យដឹងថា ប្រទេសចិនបានសន្យា និងការប្តេជ្ញាចិត្តសំខាន់ៗ ដូចជា៖
១. ការគាំទ្រដ៏រឹងមាំ៖ ចិនបានលាតត្រដាងថា នឹងគាំទ្រកូរ៉េខាងជើង ដោយមិនគិតពីស្ថានភាពនយោបាយអន្តរជាតិប្រែប្រួលយ៉ាងណានោះទេ។
២. ការប្រឆាំងនឹងមនោគមន៍វិជ្ជា៖ ប្រទេសទាំងពីរ បានសន្យានឹងគ្នាថា នឹងធ្វើការរួមគ្នា ដើម្បីប្រឆាំងនឹងមនោមន៍វិជ្ជារបស់បស្ចិមលោកនិងយោធានិយម ធ្វើយ៉ាងណាឱ្យមានសន្តិសុខក្នុងតំបន់។
៣. ការពង្រីកសេដ្ឋកិច្ច៖ ភាគីចិនបានសន្យាថា នឹងធ្វើឱ្យពាណិជ្ជកម្ម ការអភិវឌ្ឍកសិកម្ម និងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាកាន់តែស៊ីជម្រៅ ដើម្បីជំរុញសេដ្ឋកិច្ចកូរ៉េខាងជើង។
៤. ការទំនាក់ទំនងជាយុទ្ធសាស្ត្រ៖ ទីក្រុងប៉េកាំងបានយល់ព្រមបង្កើនការផ្លាស់ប្តូរក្នុងវិស័យយោធា ការអនុវត្តច្បាប់ និងទំនាក់ទំនងការទូត។
+ ដោយឡែក បរិបទភូមិសាស្ត្រនយោបាយវិញ មេដឹកនាំនៃប្រទេសភូមិផងរបងជាមួយគ្នាទាំងពីរ បានបង្ហាញការសាមគ្គីគ្នា រួមមាន៖
១. ការទប់ទល់សម្ព័ន្ធភាព៖ ទីក្រុងប៉េកាំងមានគោលបំណងទាញទីក្រុងព្យុងយ៉ាងត្រឡប់ទៅក្នុងដែនឥទ្ធិពលរបស់ខ្លួនវិញ ដោយទប់ទល់ការពឹងផ្អែកផ្នែកយោធាថ្មីៗរបស់កូរ៉េខាងជើងលើរុស្ស៊ី។
២. ការទទួលបានរបាំងការពារ៖ ប្រទេសចិនពឹងផ្អែកលើកូរ៉េខាងជើងជារបាំងការពារភូមិសាស្ត្រដ៏សំខាន់ប្រឆាំងនឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់។
៣. ការទទួលយកឥទ្ធិពលអាវុធនុយក្លេអ៊ែរ៖ នៅក្នុងការផ្លាស់ប្តូរការទូតថ្មីៗនេះ ប្រទេសចិនបានលុបចោលយ៉ាងច្បាស់នូវការទាមទារសម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរ ដែលបង្ហាញពីការទទួលយកជាក់ស្តែងរបស់ទីក្រុងប៉េកាំង ចំពោះសមត្ថភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕
សម្រួល៖ ណឺ មិនា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


