Connect with us

ព័ត៌មានអន្ដរជាតិ

បុរស​​ចិន​​ម្នាក់​​លក់​​កូន​​អាយុ​​២​​ឆ្នាំ​​យក​​លុយ​​ដើរ​​លេង​​ជា​​មួយ​​ស្រី​​ថ្មី

បានផុស

នៅ

ប៉ូលិស​នៅ​ភាគ​ខាង​កើត​ខេត្ត​ Zhejiang ប្រទេស​ចិន​បាន​ឃុំ​ខ្លួន​បុរស​ម្នាក់​ពី​បទ​ចោទ​ប្រកាន់​លក់​កូន​ប្រុស​បង្កើត​របស់​ខ្លួន​​​អាយុ​២​ឆ្នាំ និង​យក​លុយ​​ដើរ​លេង​កម្សាន្ត​​ជា​មួយប្រពន្ធ​​ថ្មី​នៅ​ក្នុង​ប្រទេស​។ នេះ​បើ​តតាម​ការ​ចេញ​ផ្សាយសារព័ត៌មាន​ក្នុង​ស្រុក។​

សារព័ត៌មាន Zhejiang Legal Daily បាន​​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ ទី​២៨​ ខែ​មេសា កន្លង​ទៅ​នេះ​ថា បុរស​ដែល​មាន​ត្រកូល Xie បាន​ឈ្លោះ​​ប្រកែក​ជា​មួយ​ប្រពន្ធ​ថ្មី​ និង​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​លក់​​កូន​​ឈ្មោះ​ហៅ​ក្រៅ Jiajia ដើម្បី​សម្រាល​បន្ទុក​ថែ​ទាំ​កុមារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរស​នេះ​មាន​កូន​ពីរ​នាក់ ប៉ុន្តែ​នៅ​ពេលលែង​លះ​ជា​មួយ​ប្រពន្ធ​ដើម គាត់​ជា​​អ្នក​ទទួល​បន្ទុក​ចិញ្ចឹម​កូន​ប្រុស​នោះ​។ ចំណែក​ប្រពន្ធ​​​យក​កូនស្រី។

ទោះ​បី​ជា​យ៉ាង ដោយ​សារ Xie ត្រូវ​​ធ្វើ​ការ​ឆ្ងាយ​ គាត់​បាន​ទុក​កូន​​ឲ្យ​នៅ​ជា​មួយ​ប្អូន​ប្រុស​ឈ្មោះ Lin និង​សមាជិក​គ្រួសារ​ផ្សេង​ទៀត​នៅ​ទី​ក្រុង Huzhou។ ប្រភព​សារព័ត៌មាន​បាន​ផ្សាយ​ថា កាល​ពី​ខែ​មុន Xie បាន​មក​យក​កូន​ទៅ និង​ប្រាប់​គ្រួសារ​ថា ម្តាយ​​​របស់​កូន​​ចង់​ជួប​មុខ។​

ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ប្អូន​ប្រុស​ឈ្មោះ Lin បាន​រង់​ចាំ​ដោយ​មិន​​ឃើញ​បង​ប្រុស​នាំ​យក​​ឃើញ​ក្មួយ​ប្រុស​មក​ផ្ទះ​វិញ ហើយ​​​​បង​ប្រុស​ក៏​មិន​បាន​ប្រាប់​អ្វី​ទាំង​អស់​នៅ​ពេល​សួរ​តាម​សារ ដូច្នេះ​​ក៏​​​ប្រាប់​ទៅ​ប៉ូលិស។ ​

ប៉ូលិស​បាន​និយាយ​ថា ពួក​គេបាន​ស៊ើប​ដឹង​ថា ឪពុក​ឈ្មោះ Xie បាន​លក់កូន​ទៅ​ឲ្យ​ប្តី​ប្រពន្ធ​​មួយគូ​​ដែល​គ្មាន​កូន​នៅ​ទី​ក្រុង​ Changshu ក្នុង​ខេត្ត​ Jiangsu ក្នុង​តម្លៃ​៣២,៤១០​ដុល្លារ​អាមេរិក ហើយ​បាន​យក​លុយ​​ទៅ​ដើរ​លេង​កម្សាន្ត​យ៉ាង​សប្បាយ​រីក​រាយ​ជា​មួយ​ប្រពន្ធ​ថ្មី។

គ្រួសារ​ដែល​ទិញ​កូន​នៅ Jiangsu ឥឡូវ​នេះ​ក៏​ប្រឈម​នឹង​វិធានការ​​ខាង​ព្រហ្មទណ្ឌ​ដែរ ហើយ​ក្មេង​ប្រុស Jiajia ត្រូវ​បាន​យក​ទៅ​ឲ្យ​ពូ​របស់​គេ​វិញ​ហើយ៕

ប្រែ​សម្រួល៖ វីរបុត្រ​
ប្រភព៖ scmp

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម