សេដ្ឋី​ឥណ្ឌា​-​អាមេរិក​ម្នាក់​នេះ​ផ្តល់​១០លាន​ដុល្លារ​ដល់​មន្ទីរ​ពេទ្យ​ឥណ្ឌា
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

សេដ្ឋី​ឥណ្ឌា​-​អាមេរិក​ម្នាក់​នេះ​ផ្តល់​១០លាន​ដុល្លារ​ដល់​មន្ទីរ​ពេទ្យ​ឥណ្ឌា

បានផុស

នៅ

អ្នក​ជំនួញ​ប្រាក់​ពាន់​លាន​ដុល្លារ​ជន​ជាតិ​ឥណ្ឌា-អាមេរិក លោក​ Vinod Khosla បាន​សន្យា​បរិច្ចាគ​ថវិកា​ចំនួន​១០​លាន​ដុល្លារ​អាមេរិក​សម្រាប់​ទិញ​សម្ភារៈ​អ៊ុកស៊ីសែន​ដល់​មន្ទីរ​ពេទ្យ​នៅ​ប្រទេស​ឥណ្ឌា​ដែល​ប្រព័ន្ធ​សុខាភិបាល​កំពុង​ដុន​ដាប​ខ្លាំង​ពី​កូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Vinod Khosla

នេះ​ជា​ការ​រួម​ចំណែក​ជួយ​ដល់​រដ្ឋាភិបាល​ឥណ្ឌា​ដែល​កំពុង​ជួប​ការ​លំបាក​ខ្លាំង ហើយ​ប្រជា​ជន​ឥណ្ឌា​រាប់​ពាន់​នាក់​បាន​កំពុង​បាត់​បង់​ជីវិត​ជា​រៀង​រាល់​ថ្ងៃ​ដោយ​សារ​ការ​រាត​ត្បាត​ជំងឺ​ឆ្លង​ដ៏​កាច​សាហាវ​​កូវីដ-១៩។

នៅ​លើបណ្តាញ​ទំនាក់​ទំនង​សង្គម​ Twitter ​ លោក Vinod Khosla ស្ថាបនិក​ក្រុម​ហ៊ុន Sun Microsystem បាននិយាយ​ថា មាន​សេចក្តី​ត្រូវ​ការ​​ដើម្បី​សង្គ្រោះ​អាយុ​ជីវិត ប្រសិន​បើកាន់​តែ​បណ្តោយ​ កាន់​តែ​បាត់​បង់​ជីវិត​មនុស្ស​ថែម​ទៀត។

លោកបាន​និយាយ​ថា ៖«សម្រាប់​ការ​ផ្តល់​ជូន​​នេះ​មិន​គ្រប់​គ្រាន់​ទេ។ ពួក​គេ​បាន​ទទួល​​សំណើរ​សម្រាប់​​អ៊ុកស៊ីសែន ២០ ០០០, ម៉ាស៊ីន​ស៊ីឡាំង​ចំនួន ១៥០០០, គ្រែ​សង្គ្រោះ​បន្ទាន់​​៥០០, គ្រែ​សម្រាក​ព្យាបាល​កូវីដ-១៩​​​ ចំនួន ១០ ០០០​ ពី​​​​មន្ទីរ​ពេទ្យ និង​អង្គការ​មិន​រក​ប្រាក់​ចំណេញ​ទូទាំង​ប្រទេស​ឥណ្ឌា​​ជា​រៀង​រាល់​ថ្ងៃ។ យើង​ត្រូវ​ធ្វើ​ការ​ជា​បន្ទាន់​ច្រើន​ណាស់»។

លោក​បាន​បញ្ជាក់​ថា ៖«គ្រូសារ Khosla បន្ថែម​ទឹក​ប្រាក់​១០​លាន​ដុល្លារ​អាមេរិក​ដល់​​ប្រទេស​ឥណ្ឌា​​បន្ថែម​លើ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ពី​មុន​ដើម្បី​ជួយ​សម្រាល និង​សង្ឃឹម​ថា អ្នក​ផ្សេង​នឹង​ចូល​រួមចំពោះ​ការ​ត្រូវ​ការ​បន្ទាន់​នេះ​ដែរ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ indianexpress

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services