Connect with us

ព័ត៌មានអន្ដរជាតិ

រវល់​ការងារ​ពេក​អាច​ជា​កត្តា​​​​ធ្វើ​ឲ្យ​មហា​សេដ្ឋី​ Bill​ Gates​ និង​ភរិយា​លែងលះ

បានផុស

នៅ

មហា​សេដ្ឋី​ដ៏​ល្បី​ឈ្មោះ និង​ជា​បុគ្គល​គំរូ​ម្នាក់​លោក​ Bill  និង​ភរិយា​​អ្នក​ស្រី Melinda Gates បាន​ប្រកាស​លែងលះ​​កាល​ពី​យប់​មិញ​ បន្ទាប់​ពី​​រៀប​ការរួម​​​រស់​​ជា​មួយ​គ្នា​អស់​​រយៈ​ពេល​២៧​ឆ្នាំ​ និង​មាន​កូន​៣​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យ​បណ្តឹង​លែង​លះ​ដែល​​​ដាក់​ដោយ​អ្នក​ស្រី​ Melinda អាយុ​៥៦​ឆ្នាំ​ត្រូវ​បាន​ចេញ​ជា​សាធារណៈ​ បន្ទាប់​ពី​កូន​ស្រី​របស់​ពួក​គាត់​បាន​លាត​ត្រដាង​នៅ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម។

កូន​ស្រី​ច្បង​ឈ្មោះ Jennifer Gates អាយុ​២៥​ឆ្នាំបាន​បង្ហាញ​​ការ​ប្រកាស​លែង​លះ​គ្នា​នៅ​លើបណ្តាញ​ Instagram នៅ​រសៀល​ថ្ងៃ​ចន្ទ (យប់មិញ) ដោយ​បាន​សរសេរ​ថា ៖«ខ្ញុំ​​នៅ​តែ​កំពុង​ស្វែង​យល់​ពី​របៀប​គាំទ្រ​​ពី​ដំណើរ​ការ និង​អារម្មណ៍​រំជើប​រំជួល​បំផុត​ ព្រម​ទាំង​សមាជិក​គ្រួសារ​នៅ​ពេល​នេះ​ ហើយ​ខ្ញុំ​សូម​អរគុណ​សម្រាប់​ទំហំ​ដែល​ត្រូវ​»។

នាង Jennifer ជា​កូន​ស្រី​ច្បង​ក្នុង​ចំណោម​កូន​៣​នាក់​របស់​លោក Bill និង​អ្នក​ស្រី​ Melinda ហើយ​កូន​ទី​២​ប្រុស​ឈ្មោះ Rory អាយុ​២១​ឆ្នាំ និង​កូន​ស្រី​ពៅឈ្មោះ Phoebe អាយុ​១៨​ឆ្នាំ។

ជា​មួយ​គ្នា​​នៅ​លើ​គណនី Twitter លោក Bill និង​អ្នក​ស្រី​ Melinda​ ​បាន​សរសេររួម​គ្នា​​ថា ៖«បន្ទាប់​ពី​ការគិត​ដ៏​វែង​ឆ្ងាយ និង​ធ្វើ​ការ​យ៉ាង​ល្អិត​ល្អន់​អំពី​សម្ពន្ធភាព យើង​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ឈាន​ដល់​ទី​បញ្ចប់​នៃ​ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​យើង​ហើយ»។

ការ​ប្រកាស​លែង​លះ​គ្នា​នេះ​បាន​កើត​​​ឡើង បន្ទាប់​ពី​មិន​​ដល់​ពីរ​សប្តាហ៍​ផង​ដែល​អ្នក​ទាំង​ពីរ​បាន​លេច​មុខ​ជា​សាធារណៈ​​ជា​មួយ​គ្នា​​​នៅ​​​កម្មវិធី​ទប់​ស្កាត់​កូវីដ-១៩​មួយ។​

មូល​ហេតុ​ពិត​ប្រាកដ​នៃ​ការ​លែង​លះ​គ្នា​​នេះ​មិន​ទាន់ត្រូវ​បាន​គេ​​បង្ហាញ​​​ច្បាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​អ្នក​ស្រី Melinda ​ធ្លាប់​បាន​លើក​ឡើង​ថា ប្តី​របស់​អ្នក​ស្រី​មាន​បញ្ហា​​​គ្មាន​​តុល្យភាព​រវាងការងារ និង​ក្រុម​គ្រួសារ។ ដូច្នេះ​​ប្រហែល​ជាលោក​ Bill អាយុ​៦៤​ឆ្នាំ​មាន​ការ​ងារ​ធ្វើ​ច្រើន​ពេក​ដែល​​មិន​មាន​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​ក្រុម​គ្រួសារ​ដែល​ត្រូវ​ការ​ភាព​កក់​ក្តៅ ​សេចក្តី​ស្រឡាញ ក៏​ដូច​ជា​សុភមង្គល​ជាង​លុយ​កាក់។

លោក Bill និង​អ្នក​ស្រី Melinda ព្រម​ទាំង​កូន

លោក Bill បាន​ក្លាយ​ជា​មហា​សេដ្ឋី​ហើយ​នៅ​ពេល​​រៀប​ការ​ជា​មួយ​អ្នក​ស្រី Melinda ដើម​ទសវត្សរ៍​១៩៩០។ លោក​បាន​បង្កើត​ក្រុម​ហ៊ុន Microsoft នៅ​ឆ្នាំ​១៩៧៥ និង​បាន​ក្លាយ​ជា​មហា​សេដ្ឋី​​វ័យ​ក្មេង​បំផុត​ក្នុង​ពិភព​លោក​នៅ​ឆ្នាំ​១៩៨៧​ទាំង​ពេល​លោក​ទើប​វ័យ​៣១​ឆ្នាំ។ លោក​បាន​ជួប​អ្នក​ស្រី Melinda នៅ​ឆ្នាំ​ដែល​អ្នក​ស្រី​ចូល​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​​ដែល​លោក​ជា CEO។

៦​ឆ្នាំ​ក្រោយ​មក អ្នក​ទាំង​ពីរ​បាន​រៀប​ការ ហើយ​ផ្អែក​តាម​បទ​សម្ភាស​កន្លង​មក អ្នក​ស្រី​ Melinda បាន​កត់​ត្រា​ទុក​ចំពោះ​គុណសម្បត្តិ និង​គុណវិបត្តិ​នៃ​អាពាហ៍ពិពាហ៍​នៅ​លើ​ក្តា​រខៀន។

ពាក្យ​បណ្តឹង​លែង​លះ​បាន​ដាក់​ទៅ​តុលាការ​ជាន់​ខ្ពស់​ក្រុង​វ៉ាស៊ីនតោន King County កាល​ពី​ថ្ងៃ​ចន្ទ។ អ្នក​ស្រី Melinda មិន​បាន​ស្នើ​សុំ​ការ​គាំទ្រ​ពីប្តី​ទេ ប៉ុន្តែ​បាន​ស្នើ​សុំ​ឲ្យ​ជុំនំ​ជម្រះ​នៅ​ខែ​មេសា ឆ្នាំ​២០២២។ យ៉ាង​ណា ការ​លែង​លះ​ទំនង​ជា​ដោះ​​ស្រាយ​ដោយ​មិន​ចាំ​បាច់​ជុំនំ​ជម្រះ។

គេហដ្ឋាន​របស់​លោក Bill

ការ​លែង​លះ​របស់​មហា​សេដ្ឋីប្តី​ប្រពន្ធ​ Gates ត្រូវ​បាន​គេ​ចាត់​ទុក​ជាប្រវត្តិ​សាស្ត្រ​ដ៏​ធំ​​មួយ​​នៅ​សហរដ្ឋ​អាមេរិក​ បន្ទាប់​ពី​មហា​សេដ្ឋី Jeff Bezos ស្ថាបនិក Amazon ដែល​បាន​លែង​លះ​ជា​មួយ​ភរិយា MacKenzie កាល​ពី​ឆ្នាំ​២០១៩៕

ខាង​ក្នុង​គេហដ្ឋាន​របស់​លោក Bill

ការ​រៀប​រាប់​របស់​កូន​ស្រី

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ dailymail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ៥២ នាទី មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ៥៨ នាទី មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ១ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម