មើល​ទៅ​មិន​ស្រួល​ ថៃ​ឲ្យ​ពល​រដ្ឋ​របស់​ខ្លួន​ចាក​ចេញ​ពី​ឥណ្ឌា​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

មើល​ទៅ​មិន​ស្រួល​ ថៃ​ឲ្យ​ពល​រដ្ឋ​របស់​ខ្លួន​ចាក​ចេញ​ពី​ឥណ្ឌា​

បានផុស

នៅ

ស្ថាន​ទូត​ថៃ​ប្រចាំ​នៅ​ទី​ក្រុង​ញូវដេលី​​​បាន​ណែនាំជន​ជាតិ​ថៃ​ដែល​ស្ថិត​នៅ​ប្រទេស​ឥណ្ឌា​​ចាក​ចេញ​ពី​ប្រទេស​មួយ​​នេះ​ឲ្យ​បាន​លឿន​ ដោយ​សារ​ភ័យ​ខ្លាច​កូវីដ-១៩​ដែល​កំពុង​វាយ​ប្រហារ​ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃ​អង្គារ៍ ស្ថានទូត​ថៃ​​ បាន​និយាយ​​ថា ជន​ជាតិ​ថៃ​មិន​ត្រូវ​ការ​​បន្ត​ស្នាក់​នៅ​​ក្នុង​ប្រទេស​អាស៊ី​ខាង​ត្បូង​មួយ​នេះ​ទេ ប៉ុន្តែ​ត្រូវ​ប្រញាប់​ចុះ​ឈ្មោះ និង​រៀប​ចំ​ខ្លួន​ដើម្បី​ឡើង​យន្ត​ហោះ​​ដែល​គ្រោង​​ហោះ​ហើរ​ពី​ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍​នេះពី​ទី​ក្រុង Chennai និង​ថ្ងៃ​ទី​១៥ ខែ​ឧសភា ពី​ទី​ក្រុង​ញូវដេលី។

ស្ថានទូត​និយាយ​ថា កូវីដ-១៩​បាន​កំពុង​រាត​ត្បាត​​យ៉ាង​​ខ្លាំង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ចាប់​តាំង​ពី​ពាក់​កណ្តាល​ខែ​មេសាមក ហើយ​​មន្ទីរ​ពេទ្យ​​នៅក្នុង​ប្រទេស​ឥណ្ឌា​ពោរពេញ​ដោយអ្នក​ជំងឺ​កូវីដ-១៩។

ទន្ទឹម​ជា​មួយ​គ្នា​នេះ កងទ័ព​ថៃ (RTAF) នៅ​ថ្ងៃ​នេះ​នឹង​បញ្ជូន​ជំនួយ​មនុស្ស​ធម៌​ដែល​រាប់​ទាំង​​អ៊ុក​ស៊ីសែន​​ផង​ទៅ​ប្រទេស​ឥណ្ឌា​ដើម្បី​ជួយ​ទប់​ស្កាត់​កូវីដ-១៩​ដែល​បាន​កំពុង​ឆក​យក​ជីវិត​មនុស្ស​រាប់​ពាន់​នាក់​​ជា​រៀង​រាល់​ថ្ងៃ។

រហូត​ដល់​ពេល​នេះ មាន​ប្រទេស​ជា​ច្រើន​បាន​កំពុង​ផ្តល់​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​ចាំ​បាច់​ទៅ​ប្រទេស​ឥណ្ឌា​ដូច​ជា​ចក្រ​ភព​អង់គ្លេស អាមេរិក បារាំង និង​អាល្លឺម៉ង់​ជា​ដើម។

ដោយ​សារ​អ្នក​ជំងឺកូវីដ-១៩​​ច្រើន​ពេក ប្រព័ន្ធ​សុខាភិបាល​ឥណ្ឌាបាន​​​ដួល​រលំ​​ ពី​ការ​ខ្វះ​សម្ភារៈ​សង្គ្រោះ​ចាំ​បាច់​គឺគ្រែ និង​អ៊ុក​ស៊ីសែន ហើយ​អ្នក​ជំងឺ​ជា​ច្រើន​បាន​ស្លាប់​នៅ​ក្រៅ​មន្ទីរ​ពេទ្យ ក៏​ដូច​ជា​តាម​ផ្ទះ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

លោកជំទាវ​ម៉ែន សំអន រៀបចំ​ទៀន​ព្រះវស្សា និង​ទេយ្យវត្ថុ​ដើម្បី​វេរ​ប្រគេន​ព្រះសង្ឃ​ក្នុង​រដូវ​ចូល​វស្សា​នាពេលខាងមុខ

ព័ត៌មានជាតិ១៤ នាទី មុន

បើក​វគ្គ​បំប៉ន​ស្ដីពី​នីតិវិធី និង​យន្តការ​នៃ​ការ​បើក​ផ្ដល់​សម្រាប់​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ដល់​ពលរដ្ឋ​ក្រោយពេល​បិទ​ខ្ទប់

ព័ត៌មានជាតិ១៧ នាទី មុន

ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បញ្ជា​ឲ្យ​នាំ​យក​ស្បៀង​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​១១៩​នាក់​បន្ថែម​ទៀត ពាក់ព័ន្ធ​អ្នក​វិជ្ជមាន​កូ​វីដ​

ព័ត៌មានជាតិ៣៣ នាទី មុន

អគ្គនាយក​អន្តោប្រវេសន៍​ ៖ ​សេចក្តីព្រាងច្បាប់​ស្ដីពី​អន្តោប្រវេសន៍​ថ្មី​នឹង​ជួយ​គ្រប់គ្រង​ជនបរទេស​នៅ​កម្ពុជា​កាន់តែ​ប្រសើរ

ព័ត៌មានជាតិ៤៨ នាទី មុន

ថ្ងៃទី​១៤​មិថុនា​នេះ ​ផ្ទះ​បណ្តែត​ទឹក និង​បែ​ត្រី​ដែល​ព្រម​ស្ម័គ្រ​ចិត្ត​រុះរើ និង​ចល័ត​ចេញ​ដោយ​ខ្លួនឯង​សង្កាត់​ព្រែក​៩៣% សង្កាត់​សំរោង​១០០%

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services