Connect with us

ព័ត៌មានអន្ដរជាតិ

WTO អំពាវនាវឲ្យមានកិច្ចព្រមព្រៀងលើសិទ្ធិវ៉ាក់សាំងកូវីដ​ស្មើ​គ្នា

បានផុស

នៅ

អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក (WTO) ​នៅ​​ថ្ងៃ​ពុធ ទី​៥ ខែ​ឧសភា​បាន​អំពាវ​នាវ​ឲ្យ​មាន​កិច្ច​ព្រម​ព្រៀង​ជា​អន្តរជាតិ​​ដើម្បី​ធានា​​​នូវ​សិទ្ធិ​​​វ៉ាក់សាំង​កូវីដ-១៩​​​ស្មើ​ភាព​គ្នា​​ ចំពេល​​​មាន​បញ្ហា​ប្រឈម​ជា​បន្ត​បន្ទាប់​ជុំ​វិញ​សំណើ​ឲ្យ​លះ​បង់​សិទ្ធិ​ប៉ាតង់​​លើ​​វ៉ាក់សាំង។

លោកស្រី​ Ngozi Okonjo-Iweala ប្រធាន WTO បាន​ប្រាប់​តំណាង​ប្រទេស​ដែល​បាន​ចូល​​រួម​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ភិបាល WTO ដែល​ជា​ស្ថាប័ន​សម្រេច​សំខាន់​ថា ៖«វិធី​ដែល​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​ដោះ​ស្រា​បញ្ហា​នេះ​​គឺ​សំខាន់​ណាស់»។

លោក​ស្រី Ngozi Okonjo-Iweala
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​​លើក​ឡើង​ថា ៖«យើង​ចាំ​បាច់​ត្រូវ​មាន​សុភនិច្ឆ័យ​អាសន្ន​​ពី​របៀប​ដែល​យើង​​ដោះស្រាយ​បញ្ហា​នេះ​ដើម្បី​ឆ្លើយ​តប​នឹង​កូវីដ-១៩​ ពី​ព្រោះ​ពិភព​លោក​កំពុង​តាម​ដាន»។ លោក​ស្រី​​បាន​អធិប្បាយ​ថា «ការ​ទទួល​បាន​សិទ្ធិ​ស្មើ​ភាព​គ្នា​​គឺ​ឧបករណ៍​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​​នឹង​ជំងឺ​រាត​ត្បាតកូវីដ-១៩​​ ដែល​ជា​បញ្ហា​ខាង​សីលធម៌ និង​សេដ្ឋកិច្ច​នៃ​ពេល​វេលា​របស់​យើង»។

អង្គការពាណិជ្ជកម្ម​ពិភព​លោក​​​បាន​កំពុង​ប្រឈម​​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​ហើយ​ទៅ​នឹង​ការ​អំពាវ​នាវ​​​ដឹក​នាំ​ដោយ​​​​​ប្រទេស​ឥណ្ឌា និង​អាហ្វ្រិក​ខាង​ត្បូង​ដើម្បី​​ឲ្យ​លុប​ចោល​ជា​បណ្តោះ​អាសន្ន​​នូវ​​ការការពារ​កម្មសិទ្ធិ​បញ្ញា​​​​លើ​​វ៉ាក់សាំង​កូវីដ-១៩​​ ដែល​​​​គំនិត​​នេះ​​​ត្រូវ​គេ​និយាយ​ថា នឹង​ជួយ​បង្កើន​ការ​ផលិត​វ៉ា់ក់សាំង​​នៅ​ក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​ដែល​រហូត​ដល់​ពេល​នេះ​ទទួល​បាន​វ៉ាក់​សាំង​តិច។

ប៉ុន្តែ​​គំនិត​នេះ​​រហូត​ដល់​ពេល​នេះត្រូវ​បាន​ប្រឆាំង​យ៉ាង​ខ្លាំង​ពី​ក្រុម​ហ៊ុន​ផលិត​វ៉ាក់សាំង និង​​​ប្រទេស​​របស់​ពួក​គេ ដែល​ទទួច​ថា ​កម្មសិទ្ធិ​បញ្ញា​មិន​មែន​ជា​ការ​រាំង​ស្ទះ​ខ្លាំង​​ដល់​ការ​បង្កើន​​​​ផលិត​កម្ម​​ទេ​ និង​​ព្រមាន​ថា គំនិត​​នេះ​អាច​​​ជា​បញ្ហា​​អាក្រក់ដល់ការ​ច្នៃស​ប្រឌិត។

លោក​ស្រី Okonjo-Iweala ជា​ស្ត្រី​ទី​១ និង​ជា​ជន​ជាតិ​អាហ្វ្រិក​ទី​១​​កាន់​តំណែង​ប្រធាន​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​​​កាល​ពី​ថ្ងៃ​ទី​១ ខែ​មីនា មិន​បាន​ប្រកាន់​ជំហរ​​ថា​តើ គោល​បំណង​​ដើម្បី​ឲ្យ​​លះ​​បង់​កម្មសិទ្ធិ​បញ្ញា​​នេះ​នៅ​តែ​បន្ត​​ទៅ​មុខ​ទៀត​ឬ​យ៉ាង​ណា​​ ប៉ុន្តែ​លោក​ស្រី​បាន​ទទួច​ថា បណ្តា​ប្រទេស​នានា​​​ត្រូវ​ការឯកភាព​លើ​ផ្លូវ​រួម​មួយ​ដែល​នឹង​ជួយ​ដោះ​ស្រា​យ​បញ្ហា​នៃ​សិទ្ធិ​ប្រើ​ប្រាស់​​វ៉ាក់សាំង​មិន​ស្មើ​ភាព​គ្នា។

ការ​សម្រុះ​សម្រួល?

លោក​ស្រី​ Okonjo-Iweala មាន​ប្រសាសន៍​ថា ៖«គោលនយោបាយ​​វ៉ាក់សាំង​​ជា​គោល​នយោបាយ​​​សេដ្ឋកិច្ច ពី​ព្រោះ​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ចសកល​​មិន​អាច​ទ្រទ្រង់​បាន​ទេ ប្រសិន​បើ​យើង​​គ្មាន​​វិធី​មួយ​ដើម្បី​ទទួល​បាន​សិទ្ធិ​​​​ប្រើ​ប្រាស់​ស្មើ​ភាព​គ្នា​ចំពោះ​វ៉ាក់សាំង វិធី​ព្យាបាល និងរោគវិនិច្ឆ័យ​ប្រកប​ដោយ​សមធម៌»។​

ខណៈ​ពេល​គោល​ជំហរ​លើ​ការ​លះ​បង់​សិទ្ធិ​ប៉ាតង់​នៅ​តែ​មាន​ការ​បែង​ចែក អ្នក​នាំ​ពាក្យ WTO លោក Keith Rockwell បាន​ប្រាប់​អ្នក​កាសែត​ថា កិច្ច​ពិភាក្សា​កាល​ពី​ពុធលើ​សំណើ​នេះ​បាន​ដំណើរ​ការ​ប្រកប​ដោយ​ផ្លែ​ផ្កា។

លោក​ថា ៖«គ្រប់​ភាគី​ទាំង​អស់​មាន​គោល​បំណង​តែ​មួយ​ដែល​ត្រូវ​បង្កើន​​ការ​ផលិត និង​បង្កើន​​ប្រសិទ្ធភាព ព្រម​ទាំង​ដំណើរ​ការ​ចែកចាយ​ស្មើ​ភាព​គ្នា»។ លោក​បន្ថែម​ថា គ្រប់​តំណាង​ប្រទេស​ជាង​៤០​ដែល​បាន​លើក​ឡើង​ក្នុង​កិច្ច​ប្រជុំ​បាន​យល់​ព្រម​ថា មិន​មាន​វ៉ាក់សាំង​គ្រប់​គ្រាន់​ទេ​ទៅ​ពិភព​លោក​កំពុង​អភិវឌ្ឍ។

លោក Keith បាន​ឲ្យ​ដឹង​ថា ក្នុង​កិច្ច​ប្រជុំ​នេះ ប្រទេស​ឥណ្ឌា និង​អាហ្វ្រិក​ខាង​ត្បូង​បាន​និយាយ​ថា ពួក​គេ​គ្រោង​ពិនិត្យ​ឡើង​វិញ​នូវ​សំណើរ​របស់ខ្លួន​​​ដែល​រំពឹង​​មាន​​ការ​កែ​សម្រួល​ថ្មីដែល​អាច​នឹង​សប្តាហ៍​ក្រោយ។

WTO បាន​និយាយ​ថា កិច្ច​ប្រជុំ​ប្រហែល​ជា​នឹង​ធ្វើ​នៅ​ចុង​ខែ​នេះ​ទៀត​ដើម្បី​ពិភាក្សា​​លើ​អត្ថបទ​ដែល​បាន​កែ​សម្រួល​ មុន​ពេល​មាន​កិច្ច​ប្រ​ជុំ​ផ្លូវ​ការ​ដែល​គ្រោង​ធ្វើ​​ដើម​ខែ​មិថុនា៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

បារាំង សុំជំនួយប៉ូលិសបរទេសជាង ២ ពាន់នាក់ មកជួយធានាសន្តិសុខ​ព្រឹត្តិការណ៍កីឡាអូឡាំពិក

Sokha Hotels

ព័ត៌មានពេញនិយម