Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតី អ៊ុយក្រែន ត្រូវបញ្ជូនទៅមន្ទីរពេទ្យដោយសារជំងឺកូវីដ១៩

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩កាលពីដើមសប្តាហ៍នេះ។

លោក Zelensky អាយុ៤២ឆ្នាំបានប្រកាសកាលពីថ្ងៃចន្ទថា គាត់បានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណាហើយគាត់នឹងធ្វើការនៅដាច់ដោយឡែកពីគេខណៈពេលកំពុងទទួលការព្យាបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Zelensky បានបង្ហោះ Twitter ថា “គ្មានអ្នកមានសំណាងណាម្នាក់នៅលើពិភពលោកដែលជំងឺកូវីដ១៩មិនគំរាមកំហែងនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំមានអារម្មណ៍ល្អ។ ខ្ញុំសន្យាថានឹងដាក់ខ្លួននៅដាច់ពីគេហើយខ្ញុំនឹងបន្តធ្វើការ”។

គាត់បាននិយាយនៅពេលនោះថា គាត់មានកម្តៅ៣៧.៥អង្សាសេ។

ការឆ្លងវីរុសកូរ៉ូណានៅប្រទេសអ៊ុយក្រែនបានចាប់ផ្តើមកើនឡើងខ្លាំងនៅចុងរដូវក្តៅហើយបានដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរលើក្រុមគ្រូពេទ្យដែលមានប្រាក់ខែតិចនិងមន្ទីរពេទ្យដែលមានគ្រឿងបរិក្ខារមិនគ្រប់គ្រាន់។

អ្នកនាំពាក្យប្រធានាធិបតីបានប្រាប់ Reuters ថា លោក Zelensky ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីញែកដាច់ពីគេឲ្យបានត្រឹមត្រូវនិងមិនឲ្យប៉ះពាល់នរណាម្នាក់ឡើយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Fox News

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម