ព័ត៌មានអន្ដរជាតិ
បាញ់ប្រហារមួយនៅប្រេស៊ីលសម្លាប់មនុស្ស២៥នាក់យប់មិញ
យ៉ាងហោចណាស់ មនុស្ស២៥នាក់ក្នុងនោះមានប៉ូលិសម្នាក់ផងត្រូវបានសម្លាប់ក្នុងការបាញ់ប្រហារមួយនៅទីក្រុងរីយ៉ូដឺហ្សាណេរ៉ូ ប្រទេសប្រេស៊ីល កាលពីយប់មិញ។
យោងតាមសារព័ត៌មានក្នុងស្រុកបានផ្សាយថា ការបាញ់ប្រហារបានកើតមានឡើងនៅពេលកម្លាំងប៉ូលិសបានបើកប្រតិបត្តិការបង្ក្រាបទៅលើអគារនៅតំបន់ Jacarezinho នៃទីក្រុងសំខាន់មួយនេះ។
ប៉ូលិសបានបើកប្រតិបត្តិការបន្ទាប់ពីទទួលបានដំណឹងថា ក្រុមឈ្មួញគ្រឿងញៀនបានកំពុងជ្រើសរើសកុមារសម្រាប់ក្រុមទំនើងរបស់ពួកគេ។ អ្នកដំណើរ២នាក់នៅលើរថភ្លើងក្រោមដីបានត្រូវគ្រាប់កាំភ្លើង ប៉ុន្តែមិនគ្រោះថ្នាក់ដល់អាយុជីវិតទេ។
ប៉ូលិសនៅទីក្រុងរីយ៉ូដឺហ្សាណេរ៉ូបានបញ្ជាក់ថា មន្ត្រីប៉ូលិសម្នាក់គឺឈ្មោះ Andre Leonardo de Mello Frias បានបាត់បង់ជីវិតក្នុងប្រតិបត្តិការបង្ក្រាបនេះ។
លោកអធិការប៉ូលិស Ronaldo Oliveira បានប្រាប់ថា ការវាយឆ្មក់នៅថ្ងៃព្រហស្បតិ៍នេះគឺជាចំនួនស្លាប់ច្រើនបំផុតនៅក្នុងប្រតិបត្តិការមួយនៅទីក្រុងមួយនេះ។
យោងតាមសារព័ត៌មានក្នុងស្រុកបានផ្សាយថា ក្រុមក្មេងទំនើងដែលជាគោលដៅក្នុងវាយឆ្មក់នេះពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ប្លន់ ឃាតកម្ម និងចាប់ជំរឹត។ តាមរូបភាពទូរទស្សន៍បង្ហាញពីជនសង្ស័យព្យាយាមគេចខ្លួននៅលើដំបូលផ្ទះ នៅពេលដែលប៉ូលិសបានចូលទៅដល់អគារនោះ។
ជាមួយគ្នានេះ អ្នកភូមិន Jacarezinho បានផុសរូបភាពមួយសន្លឹកនៅគណនី Facebook របស់គាត់ដែលបង្ហាញនៅលើដំបូលផ្ទះប្រឡាក់ដោយឈាម និងនិយាយថា មនុស្ស២នាក់បានស្លាប់នៅផ្ទះគាត់ នៅពេលប៉ូលិសបានធ្វើការបង្ក្រាបឩក្រិដ្ឋកម្មនេះ។ គាត់ថា គាត់នឹងលក់ផ្ទះរបស់គាត់ចេញឲ្យបានលឿនបំផុត៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស សុំឲ្យគ្រប់គ្នាអហោសិកម្ម
-
ចរាចរណ៍៥ ថ្ងៃ ago
ករណីបុករះស្លាប់៤នាក់នៅស្ពានអាកាសឫស្សីកែវ មានម្នាក់ជានិស្សិតពូកែជំនាញស្ថាបត្យកម្ម និងនគរូបនីយវិទ្យា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គម្រោងទឹកស្អាតធំបំផុតចាយទុនជាង ១០០ លានដុល្លារនៅបាក់ខែង គ្រោងចាប់ផ្តើមសាងសង់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មន្រ្តីក្រសួងបកស្រាយវីដេអូរថភ្លើងបើកលើផ្លូវជាតិ ពលរដ្ឋសង្ស័យបើកខុសបច្ចេកទេស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ទឹកស្ទឹងសង្កែខាងក្រោមទំនប់សាលាតាអន រីងគោក ពលរដ្ឋប្រឈមការដឹកជញ្ជូនបើកបរកាណូតមិនបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនឡូជីស្ទីកលំដាប់ពិភពលោក មានកប៉ាល់ដឹកទំនិញជាង៦០០ គ្រោងពង្រីកការវិនិយោគនៅកម្ពុជាបន្ថែម