Connect with us

ព័ត៌មានអន្ដរជាតិ

យោធា​មីយ៉ាន់ម៉ា​​ជិត​២០០​នាក់​បានត្រូវ​បាន​សម្លាប់​​​​ក្នុង​ការ​ប្រយុទ្ធ​ជា​មួយ​កង​ទ័ព​ Karen

បានផុស

នៅ

យ៉ាង​ហោច​ណាស់ យោធា​មីយ៉ាន់ម៉ា​ជិត​២០០​នាក់ រាប់​ទាំង​វរសេនីយ៍ទោ​ម្នាក់​ និង​អនុសេនីយ៍ទោម្នាក់​ត្រូវ​បាន​សម្លាប់​ការ​ប្រយុទ្ធ​ជា​មួយ​​​កង​ទ័ព​​របស់​​សហភាព​ជាតិ​ Karen (KNU) នៅ​រដ្ឋ Karen។

ភាព​តាន​តឹង​ផ្នែក​យោធា​បាន​ផ្ទុះ​ឡើង​នៅ​ស្រុក​ Hpapun area, Shwe Kyin និង Thaton ក្នុង​រដ្ឋ Karen​ និង​តំបន់ Bago បន្ទាប់​ពី​ទាហាន​ភាគ​តិច KNU, កង​ទ័ពរំដោះ​ជាតិ​ KNLA​ Brigade 5 ​បាន​វ៉ៃ​ដណ្តើម​កាន់​កាប់​ទីតាំង​មួយ​នៅ​ជិត​ទន្លេ Salween ស្រុក​ Thi Mu Hta ដែល​គ្រប់​គ្រង​ដោយក្រុម​ថ្មើ​រជើង​លេខ ៣៤៩ របស់​​របប​យោធាមីយ៉ាន់ម៉ាកាល​ពី​ថ្ងៃ​ទី​២៧​ខែ​មីនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ទាហាន KNU Brigade 5 ក៏​បាន​​វ៉ៃ​ដណ្តើម​កាន់​​កាប់​បន្ទាយ​ទាហាន​ព្រំ​ដែន​មួយ​កន្លែងនៅ​​​មាត់​​ទន្លេ Salween នៅស្រុក​ Thaw Le Hta ជាប់​​ព្រំ​ដែន​​ខេត្ត​ Mae Hong Song ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​មេសា។

ចាប់​ពី​ថ្ងៃ​ទី​២៧ ខែ​មីនា ដល់​ដើម​​ខែ​ឧសភា ទាហាន​១៩៤​នាក់​របស់​របប​យោធា​មីយ៉ាន់ម៉ា​​ត្រូវ​​បាន​សម្លាប់ និង​របួស​២២០​នាក់​នៅ​ក្នុង​ការប៉ះ​ទង្គិច​គ្នា។ ទាហាន​៩​នាក់​របស់​កម្លាំង​ទ័ព​​ KNLA​ ក៏​​បាន​​សម្លាប់ និង​របួស​១០​នាក់។ នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ​របស់ Brigade​ 5 របស់​ទ័ព​ KNU អនុសេនីយ៍ទោម្នាក់ Saw Kler Doh បាន​ប្រាប់​មណ្ឌល​ព័ត៌មាន Karen។

អនុសេនីយ៍ទោម្នាក់ Saw Kler Doh បាន​ឲ្យ​ដឹង​ថា កំឡុង​ពេល​មួយ​ខែ ទាហានយោធា​មីយ៉ាន់ម៉ា​​បាន​បើក​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ទៅ​លើ​តំបន់​កង​ទ័ព​ KNU Brigade 5 ចំនួន​២៧​ដង​ ការ​​បាញ់​​គ្រាប់​​ផ្លោង​​៤៧​គ្រាប់ និង​ការ​ប៉ះ​ទង្គិច​គ្នា ៤០៧​ដង​រវាង​ភាគី​ទាំង​ពីរ។

លើស​ពី​នេះ​ទៀត កងទ័ព​ Brigade 5 បាន​កត់​ត្រា​ថា ទាហានរបស់​របប​យោធា​មីយ៉ាន់ម៉ា​បាន​បាញ់​កាំភ្លើង​ធំ​ចំនួន៥៧៥​គ្រាប់​ទៅ​លើ​ភូមិ និង​វាល​ស្រែ។ ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​ ជន​ស៊ីវិល១៤​នាក់​ត្រូវ​បាន​សម្លាប់ ២៨​នាក់​របួស និង​បំផ្លាញ់​ផ្ទះ​អ្នក​ស្រុក​២០​ខ្នង និង​សាលា​រៀន​២​កន្លែង។​

យោង​តាម KNU បាន​ឲ្យ​ដឹង​ថា ថ្មី​ៗ​នេះ ទាហាន​មីយ៉ាន់​ម៉ា​​បាន​កំពុង​ពង្រឹង​កម្លាំង​​ទាហាន​របស់​ខ្លួន​ចូល​ទៅ​តំបន់​ទាំង​នោះ។

កាល​ពី​សប្តាហ៍​មុន លោក Saw Kler Doh បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក The Irrawaddy ថា ការ​វាយ​ប្រហារ​​របស់​កង​ទ័ព​ KNLA ​គឺ​ដើម្បី​បង្ហាញ​ពី​ការគាំទ្រ​ដល់​ជន​ស៊ីវិល​​ដែល​ជា​អ្នក​តវ៉ា​ និង​រដ្ឋាភិបាល​ឯកភាព​ជាតិ​​ដែល​ត្រូវ​បាន​បង្កើត​ថ្មី​ដោយ​សមាជិក​សភា​បណ្តេញ​ចេញ​របស់​​រដ្ឋាភិបាល​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជា​ធិបតេយ្យ។

ថ្មី​ៗ​នេះ ការិយាល័យ​​អង្គការ​​សហ​ប្រជាជាតិ​ សម្រាប់​ការ​សម្រប​សម្រួល​កិច្ចការ​មនុស្ស​ធម៌​ (OCHA) ​បាន​ប៉ាន់​ស្មាន​ថា មនុស្ស​ប្រហែល​ជា​៤​ម៉ឺន​នាក់​បាន​ភៀស​ខ្លួន​ពី​ផ្ទះ​សម្បែង​របស់​ពួក​គេ​នៅ​ស្រុក Papun District ក្នុង​រដ្ឋ Karen State ព្រម​ទាំង​​ស្រុក Shwe Kyin, Kyaukkyi និង​ Nyaunglebin ​នៅ​តំបន់ Bago បន្ទាប់​ពី​រដ្ឋ​ប្រហារ និង​ការ​វាយ​ប្រហារ​ផ្លូវ​អាកាសរបស់​របប​យោធា​មីយ៉ាន់ម៉ា​លើ​តំបន់​ទាំង​នោះ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ The Irrawaddy

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម