Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​មាន​ករណី​បាញ់​​ទៀត​ហើយ​ស្លាប់​៧​នាក់​ចំ​ពេល​ទិវា​អ្នក​ម្តាយ​

បានផុស

នៅ

ខ្មាន់​កាំភ្លើង​ម្នាក់​បាន​បើក​ការ​បាញ់​ប្រហារ​នៅ​ក្នុង​ពិធី​ជប់​លៀង​មួយ​​នៅ​រដ្ឋ Colorado សហរដ្ឋ​អាមេរិក​បាន​សម្លាប់​មនុស្ស​៦​នាក់ និង​បន្ទាប់​មក​បាញ់​សម្លាប់​ខ្លួន​ឯង។

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ករណី​បាញ់​សម្លាប់​នេះ​​​កើត​ឡើង​នៅ​ពាក់​កណ្តាល​អាធ្រាត្រ​​នៅ​ក្នុង​សួន​ផ្ទះ​មួយ​ភាគ​ខាងកើត​​រដ្ឋ Colorado Springs យប់​ថ្ងៃ​អាទិត្យ ចំពេល​អបអរសាទរ​ទិវា​អ្នក​ម្តាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ូលិស Colorado Springs Gazette បាន​រាយការណ៍​ថា សមត្ថកិច្ច​បាន​ទៅ​ដល់កន្លែង​កើត​ហេតុ​គឺ​មាន​មនុស្ស​៦​នាក់​បាន​ស្លាប់់ និង​បុរស​ម្នាក់​ទៀត​បាន​របួស​ធ្ងន់ ដែល​ក្រោយ​មក​បាន​ស្លាប់​ននៅ​មន្ទីរ​ពេទ្យ។

ជន​សង្ស័យ​​គឺ​ជា​សង្សា​របស់​នារី​រង​គ្រោះ​នៅ​ក្នុង​ពិធី​ជប់​លៀង​មួយ​ដែល​មាន​ការ​ចូល​រួម​ពី​​ក្រុម​គ្រួសារ កូន និង​មិត្ត​ភក្តិ។ ជន​សង្ស័យ​បាន​ដើរ​ចូល​ទៅ​ក្នុង និង​បាន​បើក​ការ​បាញ់​ប្រហារ​តែ​ម្តង មុន​ពេល​បាញ់​សម្លាប់​ខ្លួន​ឯង។

ទោះ​បី​ជា​យ៉ាង​ណា ភ្លាម​ៗ​នោះ ប៉ូលិស​មិន​ទាន់​បង្ហាញ​អត្តសញ្ញាណ​ខ្មាន់កាំភ្លើង និង​ជន​រង​គ្រោះឡើយ។ ចំណែក​មូល​ហេតុ​នៃ​ការ​បាញ់​សម្លាប់​ក៏​មិន​ទាន់​ដឹង​ដែរ។ សម្រាប់​កូន​​ៗ​ដែល​បាន​ចូល​រួម​ក្នុង​ពិធី​ជប់​​លៀង​មិន​មាន​រង​របួសស​ឡើយ។

អធិការ​ប៉ូលិស Colorado Springs លោក​ Vince Niski បាន​និយាយ​ថា ៖«វា​ទុក្ខ​សោក​ក្រៀម​ក្រំសម្រាប់​ក្រុម​គ្រួសារ​ដែល​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់ និង​កូន​ៗ​ដែល​បាត់​បង់​ឪពុក​ម្តាយ»។

រដ្ឋ Colorado ជា​​កន្លែង​មួយ​ដែល​កើត​មាន​ករណី​បាញ់​សម្លាប់​នៅ​ទី​សាធារណៈ​ញឹក​ញាប់។ ជាក់​ស្តែង​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា កន្លង​ទៅ​នេះ​មាន​ការ​បាញ់​ប្រហារ​សម្លាប់​នៅ​ផ្សារ​ទំនើប​ Boulder មួយ​​ និង​បាន​សម្លាប់​មនុស្ស​​១០​នាក់។

លោក Jared Polis អភិបាល​រដ្ឋ​បាន​និយាយ​ថា ៖«សោក​នាដកម្ម​បាញ់​សម្លាប់​នៅ​​ Colorado Springs ជា​ការ​បំផ្លិច​បំផ្លាញ​មួយ។ ជា​ពិសេសជា​ចំពេល​ដែល​ពួក​យើង​ភាគ​ច្រើន​​កំពុង​អបអរ​សាទរ​ទិវា​អ្នក​ម្តាយ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ វិនាទី មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ១០ នាទី មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៥៨ នាទី មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សិង្ហបុរី ប្រកាសថា ខ្លួននឹងស៊ើបអង្កេតករណីកប៉ាល់កុងតឺន័រ Dali បុកជាមួយស្ពាន Francis Scott Key

Sokha Hotels

ព័ត៌មានពេញនិយម