Connect with us

ព័ត៌មានអន្ដរជាតិ

​សាច់​ជ្រូក​ជ្រលក់ថ្នាំ​បន្លំ​ជា​សាច់​គោនៅ​ថៃ ទាល់​តែ​ពិនិត្យ DNA ទើបដឹង​លទ្ធផលពិត

បានផុស

នៅ

សាច់​ជ្រូក​ជ្រលក់​ថ្នាំ​បន្លំ​ជាសាច់​គោ ជាង ១០០គីឡូក្រាម ដែល​ត្រូវអាជ្ញាធរថៃ ក្នុងខេត្ត​​ Nakhon Pathom កាល​ពី​ពាក់​កណ្តាល​ខែតុលាកន្លង​ទៅ ទើប​តែ​ត្រូវ​គេ​អះអាង​នៅ​ថ្ងៃ​សុក្រ​នេះ ជា​សាច់​គោ​ក្លែង​ក្លាយ ដោយចំណាយពេល​មួយខែ និង​ពិនិត្យ DNA ទើបដឹងលទ្ធផល​ពិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកដ្ឋានបសុសត្វរបស់​ថៃ បាន​យក​សាច់​ជ្រូកជ្រលក់ថ្នាំ​នេះ ទៅ​ពិនិត្យ​ដល់​មន្ទីរ​ពិសោធន៍​ចាប់​តាំងពីថ្ងៃ​រឹប​អូស​បាន ហើយ​ទើប​តែ​ប្រកាស​លទ្ធផល​ជាផ្លូវការ ដោយ​សាច់​នោះ​នៅតែ​មាន​បន្សល់​នូវDNA ឈាម​ជ្រូក បើ​ទោះ​ជា​ឈ្មួញ​បាន​ប្រើថ្នាំ​ជ្រក់​បែប​ធម្មជាតិ ដែល​មើល​ទៅ​ដូច​សាច់​គោ ១០០% ដើម្បី​លក់​លើ​ទីផ្សារ ស្រប​ពេល​សាច់​គោ កំពុង​តែ​មាន​តម្លៃ​ថ្លៃ​ខ្លាំងពិសេស​ក្នុង​ទីផ្សារក្រុងបាងកក។

សាច់​គោ​ក្លែង​ក្លាយនេះ ត្រូវ​អាជ្ញាធរ​រឹបអូស​បាន​ពី​ផ្ទះ​មួយ​ល្វែងក្នុង​សង្កាត់ Nakhon Chaisri កាល​ពី​ថ្ងៃ ១២ តុលា កន្លង​ទៅ។ នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក Sorawit Thanito អគ្គនាយក នៃ​នាយក​ដ្ឋាន​បសុសត្វ។

ផ្ទះ​មួយនោះ ត្រូវ​គេ​ដឹង​ថា ជាកន្លែង​ផ្គត់ផ្គង់​សាច់​គោក្លែងក្លាយ​ដ៏​ធំមួយ​សម្រាប់​លក់​ក្នុង​បណ្តា​ហាង​សាច់អាំង​ជាច្រើន​នៅ​បាងកក និង​ថែម​ទាំង​មាន​ការ​លក់​អនឡាញ​ទៀតផង។

ទោះ​ជាយ៉ាង​ណា មក​ទល់​នឹង​ពេល​នេះ អាជ្ញាធរ​នៅ​មិន​ទាន់​ដឹង​ថា សាច់​ក្លែងក្លាយ​នេះ គឺ​ផលិត​ចេញ​ពី​ប្រភព​ណាឲ្យ​ប្រាកដនោះ​ទេ ប៉ុន្តែ​ម្ចាស់​ផ្ទះ​ខាង​លើ ត្រូវ​ចោទប្រកាន់​ពីការ​ប្រព្រឹត្ត​បទល្មើសបសុសត្វ និងប្រឆាំង​ច្បាប់​ទំនិញ​របស់​ប្រទេសថៃ៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម